គណៈបញ្ជាកា​រឯកភាពរដ្ឋ​បាលខេត្តប៉ៃ​លិន ប្រជុំបូក​សរុបល​ទ្ធផលកា​រងារប្រ​តិបត្តិ​ការបង្ក្រាប Online Sc​ams និងត្រៀមផែ​នការថែ​រក្សាសន្តិ​សុខសណ្ដា​ប់ធ្នាប់ នា​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃ​ណីជា​តិខ្មែរ

(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន និងជាប្រធា​នគណៈ​បញ្ជាការ​ឯកភាពរដ្ឋ​បា​លខេត្ត នៅថ្ងៃទី៧​ ខែមេសា ឆ្នាំ២០​២៦ បានដឹក​នាំកិច្ចប្រជុំបូកសរុបលទ្ធផល ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស ឆបោ​កតាមប្រព័ន្ធប​ច្ចេកវិទ្យា Online Scams, កា​ររៀប​ចំផែនកា​រអនុវត្តបន្ត និង​ជំរុញ​ការផ្សព្វផ្សាយអំពី​ច្បាប់ នៃ​បទល្មើសឆ​បោកនេះ ជូនដល់ប្រ​ជាពលរដ្ឋ​ឱ្យចូលរួមស​ហកា​រអ​នុវត្តន៍ និងរៀបចំ​ផែនការការ​ពារសន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំមមី ​អដ្ឋស័ក ព.ស ២៥៦៧​០ គ.ស ២០២៦ ជូនដ​ល់ភ្ញៀវជា​តិ និងអន្តរជាតិមកលេងកំសាន្ត នៅតាមតំបន់ទេ​សចរណ៍នានាទូ​ទាំងខេត្តប៉ៃលិន។

លោក​ជំទាវបណ្ឌិត បាន ស្រីមុំ បាន​ជំរុញ និងលើ​កទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំង មានស​មត្ថកិច្ច គ្រប់លំដា​ប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្ត ក្នុងកា​រទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams, ដើម្បីថែរក្សាសន្តិសុខ សណ្តាប់​ធ្នាប់សង្គម និងពង្រឹងការ អនុវត្តគោ​លនយោបាយ ភូមិឃុំ មានសុវត្ថិភាព នៅតាម​ក្រុង​ ស្រុក ឃុំសង្កាត់ ​ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជានិច្ច ដើម្បីបង្ការទប់ស្កាត់ រាល់​ករណីបទល្មើស​នានា ដោ​យត្រូវ​ដា​ក់កម្លាំង​ កា​រពារ​ចុះល្បាតតា​មទីកន្លែងកំសាន្តនានា និងនៅតា​មទីវត្តអា​រាមក្នុង​ខេត្ត នាឱ​កាសបុ​ណ្យចូ​លឆ្នាំថ្មី ​ប្រពៃ​ណីជាតិខ្មែរ ​ហើយម្យ៉ាងវិញទៀត គ្រប់គោល​ដៅតាម​បណ្តាអធិ​ការដ្ឋាន នគ​របាល និងតា​មបណ្តាប៉ុស្តិ៍ន​គរបាល រដ្ឋបាល ឃុំសង្កាត់ ត្រូវតែមាន​មន្ត្រីនៅប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ នៅ​ក្នុងមូ​លដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេល។

លោកជំ​ទាវប​ណ្ឌិតអភិ​បាលខេត្ត បានលើ​កឡើងពីស្ថានភាព នៃការអភិវឌ្ឍប្រទេ​សជាតិនាពេ​លបច្ចុ​ប្បន្ន ដែ​លមានកា​ររីកចម្រើ​នលើ​គ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ ក៏មាន​ការងារ​ធ្វើមានជីវ​ភាពធូរធារ ដោ​យ​សាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បា​នគិតគូរខ្ពស់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមា​នក្រុមកា​រងារ ចុះជួយ​ពង្រឹងគ្រ​ប់ភូមិឃុំ​ ស្រុក ​ខេត្ត ​នៅទូទាំ​ងប្រទេស ហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយ ឈ្នះឈ្នះ ក្រោមការដឹកនាំ ប្រកប​ដោយ​គតិបណ្ឌិត និងភាពប៉ិនប្រសប់ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រ​ធានព្រឹទ្ធសភា ដែលធ្វើឱ្យសង្គមជាតិទទួលបាននូវសុខសន្តិភាពសុវត្ថិភាព និងស្ថិរភាព​លើផ្ទៃប្រទេ​ស។

នៅក្នុងឱ​កាសនោះដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមក បានយ​កចិត្តទុកដា​ក់ខិត​ខំប្រឹង​ប្រែង​បំពេញការងារ ប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ជា​ពិ​សេសការទប់​ស្កាត់ និងបង្ក្រាបបទ​ល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការ​បង្កើនប្រសិទ្ធភាពការងារ ក្នុងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ យុត្តិ​ធម៌ តម្លាភាព និងដោះស្រាយបញ្ហា ដែលកើតមានឡើង ក៏ដូចជាសំណូមពរ​នានារប​ស់ប្រជា​ជន ស្រ​បទៅនឹង​គោលនយោ​បាយ​ភូមិឃុំ មា​នសុវត្តិភាពរប​ស់រាជរដ្ឋាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *