អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ប៉ៃលិន៖ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យលោក ខេវិន ធែល៍ល័រ (Mr.KevinTaylor) ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Every Mum ប្រចាំប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនអំពីសកម្មភាពការងាររបស់អង្គការ ក្នុងការគាំទ្រ លើវិស័យសុខាភិបាល នៅខេត្តប៉ៃលិន ដោយផ្តោតចំពោះការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក អំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន។

លោក ខេវិន ធែល៍ល័រ (Mr.Kevin Taylor) បានមានប្រសាសន៍រាយការណ៍ថា៖ អង្គការ EveryMum គឺជា អង្គការប សប្បុរសធម៌របស់ប្រទេសអូស្ត្រាលីបទពិសោធន៍ការងារយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ដែលមានបេសកកម្មសកលក្នុងការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក ហើយ សកម្មភាពស្នូលរបស់អង្គការ គឺការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដូចជា៖ បណ្តុះបណ្តាលឆ្មប និងគ្រូពេទ្យនៅ តាមសហគមន៍ឱ្យមានជំនាញច្បាស់លាស់ ក្នុងការថែទាំមាតា និងទារក, ការផ្តល់ឧបករណ៍វេជ្ជសាស្ត្រ ផ្គត់ផ្គង់សម្ភារ បរិក្ខារ ចាំបាច់ ពិសេសគឺម៉ាស៊ីនអេកូសាស្ត្រ (Ultrasound) នៅតាមមណ្ឌលសុខភាពដាច់ស្រយាល និងយុទ្ធនាការអប់រំ សហគមន៍ ដោយធ្វើការផ្សព្វផ្សាយ និងជំរុញឱ្យស្ត្រីមានផ្ទៃពោះទៅទទួលសេវាពិនិត្យផ្ទៃពោះ (Antenatal Care) ឱ្យបាន ទៀងទាត់នៅតាមមណ្ឌលសុខភាពមូលដ្ឋាន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ Every Mum ដែលជួយលើកកម្ពស់វិស័យសុខាភិបាលនៅ ក្នុងខេត្ត ប៉ៃលិនជាពិសេសការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក ដែលអាចការពារបាន អំឡុងពេលមានផ្ទៃ ពោះ និងសម្រាលកូន ហើយរដ្ឋបាលខេត្តរង់ចាំផ្តល់កិច្ចសហការយ៉ាងពេញលេញរាល់គ្រប់គម្រោងទាំងអស់ ដើម្បីធានាថាសុខមាលភាពមាតា និងទារក គឺចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី បានលើកកម្ពស់ដៃគូសហការជាមួយវិស័យសុខាភិបាលដោយត្រូវបានចាត់ទុកជាកិច្ចការអាទិភាពដ៏សំខាន់បំផុតមួយ ស្ថិតក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (មុំទី៣ នៃបញ្ចកោណទី១ ស្ដីពីការអភិវឌ្ឍធនធានមនុស្ស) ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាព ជាសកល(UHC)។

សូមបញ្ជាក់ថា៖ អង្គការ Every Mum បានធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាដោយបានសហការយ៉ាងជិត ស្និទ្ធជាមួយវិស័យសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត(ដូចជា៖ មន្ទីរសុខាភិបាលខេត្តប៉ៃលិន ខេត្តរតនគិរី និងខេត្ត មណ្ឌលគិរី) ដើម្បីពង្រីកសេវាពិនិត្យអេកូ និងលើកកម្ពស់គុណភាពថែទាំសុខភាពមាតា៕

Leave a Reply

Your email address will not be published. Required fields are marked *