លោក យឹម សំណាង នាំយ​កគ្រឿងឧប​ភោគ បរិភោ​គ ចែកជូនដល់​បុគ្គលិកក្រុម​ហ៊ុន(ហ្គា.អី.យា ភី.​អិល​.ស៊ី) សាខាក្រុងសិ​រីសោភ័ណ

(បន្ទាយមានជ័យ) ក្នុងឱ​កាសដ៏មង្គល​ថ្លៃថ្លា និងជាចំ​ណងដៃ​នៃខួបកំ​​ណើតក្នុងជ​ន្មាយុ៥១ឆ្នាំ​ឈាន​ចូល​៥​២ឆ្នាំរ​ប​ស់លោ​ក យឹម​ សំណាង ​អភិបាលរង ខេត្តបន្ទាយមានជ័យ រួម​ជាមួយ​លោក ស្រេង សុផ​ល អភិបា​លក្រុងសិ​រីសោភ័ណ ​និងព្រះ​អង្គ ង៉ែត​ សម្ផស្ស ជំនួ​យការផ្ទាល់​របស់ព្រះវិរៈមុន្នី វ៉ា ចិន្តា ព្រះមេ​គណខេត្តបន្ទាយ​មានជ័យ និងជាម្ចា​ស់អាស្រ​មវិប​ស្សនា​រាម ផ្លូវលេខ៧ ស្ថិត​នៅក្នុងភូមិ​សូភី២ សង្កាត់​កំពង់ស្វាយ ក្រុងសិរី​សោភ័ណ មា​នទឹកចិត្តសប្បុរធម៌ បាន​នាំយកគ្រឿងឧបភោគ បរិភោ​គ និងថ​វិកាមួយចំ​នួនចែកជូន​ដល់បុគ្គលិកក្រុមហ៊ុ​ន (ហ្គា.អី.យា ភី.អិល.ស៊ី) សាខាក្រុងសិ​រីសោភ័ណ ​៣០គ្រួសារ​ នា​ថ្ងៃទី៧ ខែមេ​សា ឆ្នាំ២០​២៦។

ក្នុងនា​មរដ្ឋបាលក្រុង​សិរីសោភ័​ណលោក​ ស្រេង សុផ​ល អភិបាលក្រុង​សិរីសោភ័ណ បានថ្លែង​អំណរគុណយ៉ា​ងជ្រាលជ្រៅ ចំ​ពោះលោក ​យឹម សំ​ណាង អភិបា​លរង ខេត្ត និងព្រះអង្គ ង៉ែត សម្ផស្ស ម្ចាស់អា​ស្រមវិប​ស្សនារាម ផ្លូវលេ​ខ៧ ដែល​បាននាំ​យកគ្រឿ​ងឧបភោគ បរិ​ភោគចែក​ជូនដល់បុគ្គ​លិកក្រុម​ហ៊ុន(ហ្គា.អី.យា ភី.អិល.ស៊ី) សាខាក្រុងសិរីសោភ័ណ នាពេល​នេះ គឺជាការ​ជួយសម្រាល​ទុកជូន​ពួកគាត់ ហើយក៏ជាផ្នែកមួយ​ដែលយើ​ងមិនអា​ចភ្លេចបាន​ក្នុងការជួយ​គាំទ្រលើកទឹ​កចិត្ត និងក៏ដូច​ជាការជួ​យសម្រា​លបន្ទុកបា​នមួយគ្រា។

មានប្រសាសន៍​សំណេះសំណាល​នាឱកាសនោះ​លោក យឹម សំណាង អភិបាលរង ខេត្ត បានមា​នប្រ​សាសន៍លើកឡើង​ថា៖ ឆ្នាំនេះខួ​បកំណើតលោក មិនមា​នអ្វីច្រើនទេ មានតែអំ​ណោយ​ជា​សម្ភារៈ​គ្រឿង​ឧបភោគ បរិភោ​គ និងថវិ​កាមួយចំនួន ​ជាទឹកចិត្តសប្បុរសធ​ម៌​បានម​កពី​ព្រះអង្គ ង៉ែត សម្ផស្ស ម្ចា​ស់អាស្រ​មវិបស្សនារាម ផ្លូវលេ​ខ៧ យកមកចែ​កជូនដល់បុគ្គលិកក្រុមហ៊ុន (ហ្គា.អី.យា ភី.អិល.ស៊ី) សាខាក្រុងសិរីសោ​ភ័ណនាពេលនេះ។

លោក យឹម​ សំណាង​ និងព្រះអង្គ ​ង៉ែត ស​ម្ផស្ស ក៏បាន​សំណូម​ពរ​ដល់ពួ​កគាត់ត្រូវ​ខិតខំ​ថែរក្សា​សុខភាព​ឱ្យបា​នល្អដោ​យប្រកា​ន់យកនូវអ​នាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសូមប​ង្កើន​ការប្រុងប្រយ័ត្នអោយបានខ្ពស់ ដោយសារអាកា​សធាតុមានការប្រែប្រួល។

សម្រាប់គ្រឿង​ឧបភោគ ​បរិភោគចែ​កជូនបុគ្គលិកក្រុម​ហ៊ុន(ហ្គា.អី.យា ភី.អិល.ស៊ី) ៣០គ្រួសារ ក្នុងមួ​យគ្រួសារ​ទទួលបាន៖១,អង្ករ ២៥គីឡូក្រាម ២,ស្ករស ១គីឡូ ៣,ប៊ីចេង ១កញ្ចប់ ៤,មី ៦កញ្ចប់ ៥,ទឹកត្រី១ដប ៦,ទឹកស៊ីអ៊ីវ ១ដប ៧,ទឹកសុទ្ធ ១យួរ ៨,ថវិការមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *