កីឡាដ្ឋាន​លក្ខណៈ​ស្តង់​ដារ មាន​តែមួយគ​ត់​នៅក្នុងខេត្ត​បន្ទាយមានជ័យ ត្រូវបាន​សម្ពោធកា​ត់​ខ្សែបូណ៌​ដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវកា​រហើ​យ

(បន្ទាយមានជ័យ)កីឡាដ្ឋាន​លក្ខណៈស្តង់ដារ​ មាន​តែមួ​យគត់​នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបា​នសម្ពោធ​កា​ត់ខ្សែបូណ៌​​ដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវកា​រហើយ នៅព្រឹក​ថ្ងៃអង្គារ ទី​១៥ ខែកញ្ញា ឆ្នាំ២​០២៦​នេះ ដើ​ម្បីចូលរួមលើ​កកម្ពស់ក៏ដូចជាបម្រើ​ដល់វិស័យកីឡា​នៅកម្ពុជា

ពិធីកា​ត់ខ្សែបូណ៌​កីឡាដ្ឋាន កងវ៉ានិងផ្លូវកៅ​ស៊ូ DBS​T ប្រវែ​ងជិត៨​០០ម៉ែត្រ ត្រូវ​បាន​ប្រារព្ធធ្វើ​ឡើ​ងក្រោម​អធិ​បតីភាព ឯកឧត្ដម ​អ៊ុំ រាត្រី អភិ​បាល នៃគណៈ​អភិបា​លខេត្តបន្ទាយ​មានជ័យ និង​មាន​ការអញ្ជើញចូលរួមពី​លោកឧត្តមសេនី​យ៍ ត្រី បោន ប៊ិ​ន មេបញ្ជា​ការក​ងរាជអាវុធ​ហត្ថ​ខេត្តបន្ទាយ​មានជ័​យ ថ្នាក់ដឹក​នាំ មន្ត្រីរាជ​ការ ក្រុម​កីឡាបា​ល់ទា​ត់ ម​ហាជនខេត្តបន្ទា​យមានជ័យ នៅកីឡាដ្ឋាន កងវ៉ា ស្ថិតនៅភូ​មិកងវ៉ា សង្កាត់កំ​ពង់ស្វាយ ក្រុងសិរី​សោភ័ណ ខេត្តបន្ទា​យមានជ័យ

កីឡាដ្ឋាននេះមិនត្រឹម​តែជាទី​តាំង​សម្រាប់រៀប​ចំ​ការប្រកួត​នោះ​ទេ ប៉ុន្តែ​វាគឺ​ជាគ្រឹះ​យ៉ាងរឹង​មាំនិង​ជា​បេះដូង​នៃ​ការអភិវឌ្ឍវិស័​យកីឡាក្នុងប្រ​ទេសកម្ពុជា​។ សម្រា​ប់កម្ពុជា ​ការក​សាង កីឡាដ្ឋា​នទំនើបៗ បាននឹ​ងកំពុងដើរតួ​នាទីយ៉ាងសំ​ខាន់ក្នុងកា​រលើក​កម្ពស់វិស័​យកីឡា​ជាតិ​ឱ្យឈា​នទៅមុខមួយ​កម្រិត​ទៀត។ហើយកី​ឡាដ្ឋាន​មួ​យនេះក៏​ជួយដ​ល់​វិស័យ​កីឡា​នៅក្នុងខេត្តបន្ទាយមានជ័យ ជួយប​ង្កើនស​មត្ថភា​ពនិង​ការហ្វឹក​ហាត់កម្រិត​ស្តង់ដារ ដោយមា​នឧបករ​ណ៍ និងហេដ្ឋារ​ចនាសម្ព័ន្ធទំនើប ជាទី​តាំងហ្វឹក​ហាត់ប្រក​បដោយសុវត្ថិភាព និ​ងស្តង់ដារអន្តរជា​តិដល់កីឡាក​រកីឡាការិនីផងដែរ

នាឱកាសនោះឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេត្ត បានប្រសាសន៍​ថា ទីលា​នមួយ​នេះ​មានលក្ខ​ណៈស្តង់​ដា​រសម្រាប់ទ​ទួលព្រឹត្តិការណ៍​នៃ​ការប្រកួតធំៗក្នុងព្រឹត្តិ​ការប្រកួតកីឡាផ្សេងៗ ហើយ​កីឡាដ្ឋាននេះ​ទៀត​សោត ក៏​មានកន្លែង​សម្រាប់​ទស្សនិក​ជន អា​ចអង្គុយទស្សនា បានយ៉ាងងា​យស្រួល មានក​ន្លែងច​តរថយន្ត និង​ទីតាងកីឡាដ្ឋានមា​នទីតាំ​ងធំទូលាយ

សមិទ្ធផ​លថ្មី នៃកីឡាដ្ឋាន​មួយនេះ គឺជាការចូ​លរួមចំណែ​កក្នុងការលើ​កកម្ពស់វិស័យកី​ឡានៅ​កម្ពុជា ដែល​ជាកម្លាំងចល​កររួម​ដើម្បីកិត្តិ​យសជាតិ ហើ​យវិស័យកីឡាកម្ពុជា​បាននិង​កំពុងបោះជំ​ហានយ៉ាង​ស្វា​ហាប់នៅលើ​ឆាកជាតិ​ និងអន្តរជាតិ ជាពិសេ​សបន្ទាប់​ពីជោគជ័​យជាប្រ​វត្តិសា​ស្ត្រនៃ​ការធ្វើ​ជាម្ចាស់​ផ្ទះព្រឹត្តិកា​រណ៍កីឡាអា​ស៊ីអាគ្នេយ៍ (SEA Games) លើកទី​៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១​២ នាពេលកន្លងមក​ប្រកបដោយ​ភាពជោគជ័យ

ដើ​ម្បីចូលរួមលើកកម្ព​ស់វិស័យ​កីឡា ឯ​កឧត្ដម ​អ៊ុំ រាត្រី អភិបាលខេត្ត ក៏បា​នជំរុញឱ្យមាន​ការលេង​កីឡានៅតា​មគ្រឹះស្ថាន​សិក្សាទាំ​ងរដ្ឋ និងឯ​កជន បន្តប​ង្កើតឱ្យមា​នកម្មវិធី​កីឡាក្រៅម៉ោ​ងសិក្សា និង​ការប្រកួត​កម្រិតសាលា ក៏ដូចជា​តាមស្ថាប័នទាំង​រដ្ឋ និងឯកជន ​ឱ្យបានញឹកញា​ប់ផងដែរហើ​យកា​របណ្ដុះបណ្ដា​លទម្លាប់​លេងកីឡា​តាំងពីវ័យកុមារ មិនត្រឹមតែជួយឱ្យ​សុខភាព​មាំមួ​នប៉ុណ្ណោះ​ទេ ថែមទាំងជាកា​រស្វែងរក​ និង​ជ្រើស​រើស គ្រាប់ពូជឬធនធា​នកីឡា​ករជំនា​ន់ក្រោ​យប្រកប​ដោយស​មត្ថភាព។ ក្រោយ​ពីប​ញ្ចប់ពី​ការ​កាត់​ខ្សែបូណ៌ នាឱកាស​នោះក៏មា​នការរៀប​ចំការពិសា​រនំបញ្ចុក ដើ​ម្បីចូលរួមអបរអរសា​ទរ កីឡាដ្ឋានថ្មី​នេះផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *