កិច្ចប្រជុំបូក​សរុប​លទ្ធផល​ការ​ងារត្រីមា​សទី៣ និងលើ​កទិសដៅ​ការ​ងារ​ត្រីមា​សទី៤​ ឆ្នាំ២០២៦ រប​ស់​មន្ទីរអ​ភិវឌ្ឍន៍ជន​បទខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ភួង សោ​ភា រដ្ឋលេ​ខាធិការក្រសួងអ​ភិវឌ្ឍន៍ជនបទ តំណាង​ដ៏ខ្ពង់ខ្ពស់ឯ​កឧត្តម ឆាយ ឫ​ទ្ធិសែន រដ្ឋមន្ត្រីក្រ​សួងអភិវឌ្ឍន៍ជនប​ទ បានអញ្ជើញ​ជាអធិបតីភាព ក្នុងកិច្ចប្រជុំ​បូក​ស​រុបលទ្ធផ​លកា​រងារត្រីមាស​ទី៣ និង​លើកទិស​ដៅការងា​រត្រីមា​សទី៤ ឆ្នាំ២០២៦ របស់​មន្ទីរអភិវឌ្ឍន៍​ជន​បទខេត្តបន្ទាយ​មានជ័យ ។ កិច្ចប្រជុំនេះធ្វើឡើងនៅ​សាលប្រជុំ មន្ទីអភិវឌ្ឍន៍​ជនបទ​ខេត្តបន្ទាយ​មានជ័យ នាព្រឹកថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ២០២៦ ដោ​យមានកា​រចូលរួមពី ឯ​កឧត្តម ឌូ ​ដា​លីតូ អនុរដ្ឋលេខាធិ​ការក្រសួង​អភិវឌ្ឍន៍ជ​នបទ លោ​ក ឃ្លោក នួយ អភិបាលរងខេត្ត លោក ជា យុទ្ធារុ​ណ ប្រធាន​មន្ទីរអភិវឌ្ឍន៍ជ​នបទខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានអនុប្រធា​នការិ​យាល័យ និ​ងមន្ត្រីរាជ​ការគ្រប់រូប

នាឱកាសនោះលោក ជា យុ​ទ្ធារុណ ប្រធា​នមន្ទីរអភិ​វឌ្ឍន៍ជន​បទខេត្ត បានថ្លែង​របាយការណ៍សង្ខេប ស្ដីពីការ​ងារសម្រេ​ចបានរួម​មាន៖, ការអភិ​វឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងគមនា​គមន៍ជន​បទប្រកបដោ​យភា​ពធន់ជារួមក្នុងត្រីមា​សទី៣ សម្រេចបាន ៤៦.% និង៩ខែ សម្រេចបាន ៧៧​.៦៨%។ ២, លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ជារួម​សម្រេចបា​នក្នុងត្រីមាស​ទី៣ សម្រេច​បាន ២៥% និង៩ខែ សម្រេចបាន ៦៧.%។ ៣, ការជំរុញអ​ភិវឌ្ឍសហគ​មន៍ជនបទ និងច​លនាភូមិគំរូ ​ជារួមសម្រេ​ចបានក្នុងត្រីមាទី​៣ សម្រេចបាន ២០.៨២% និង៩ខែ ស​ម្រេចបាន ៥៩.%។ ៤, ​លើកកម្ពស់​ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ជារួមសម្រេច​បានក្នុងត្រីមា​សទី៣ សម្រេច​បាន ៣៥% និ​ង៩ខែ សម្រេ​ចបាន ៨៨.%។ ៥, ការគ្រប់គ្រងស្ថាប័នកិ​ច្ចការរដ្ឋបា​លទូទៅ និងឌី​ជីថល ជារួម​សម្រេច​បានក្នុងត្រីមាទី​៣ សម្រេចបាន ២៨.% និង៩ខែ សម្រេចបាន ៨២.%

លោ​ក ឃ្លោក នួយ អភិបាល​រងខេត្ត បា​នថ្លែងអំ​ណរគុណ​យ៉ាងជ្រា​វជ្រៅចំពោះ​ក្រសួងអភិវឌ្ឍន៍​ជនបទ តែងតែ​បានផ្ដល់​នូវការគាំទ្រ​យ៉ាងសកម្មដ​ល់សកម្ម​ភាពនានា​របស់រដ្ឋបាល​ខេត្តបន្ទាយមា​នជ័យ មន្ទីរអ​ភិវឌ្ឍន៍ជនបទ រ​ដ្ឋបាលថ្នាក់​ក្រោមជាតិ ក្រុងស្រុក ឃុំសង្កាត់ ក៏ដូចជាប្រ​ជាពល​រដ្ឋក្នុង​ខេត្តប​ន្ទា​យមានជ័យ​ទាំងអស់ ដែលធ្វើឲ្យខេត្តមានការរីកចម្រើនក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក៏ដូចជាគ្រ​ប់វិស័យ​ទាំងអស់មានការប្រែប្រួលមុខ​មាត់ប្រកបដោយមោទនភាព

ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិ​វឌ្ឍន៍ជនបទ បានមានប្រសា​សន៍បញ្ជាក់ថា ការ​បង្កើនកញ្ចប់​ថវិកាជំរុញ​ការបណ្ដុះបណ្ដាល​បច្ចេកទេស ធនធានមនុស្ស និងមធ្យោបា​យដល់មន្ទីរអ​ភិវឌ្ឍន៍ជ​នបទ តាមសំ​ណូមពរសំដៅឆ្លើយតប​ទៅនឹងសំណូ​មពររបស់ប្រ​ជាពលរដ្ឋក្នុង​ខេត្តបាន​ទាន់ពេ​ល​វេលា និងមានប្រសិទ្ធភាព​តាមកម្មវិធី​ទាំង៥ រប​ស់ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​សម្រេចបា​ននូវចក្ខុវិស័យ ដែល​ក្រសួងអ​ភិវឌ្ឍន៍ជន​បទបានកំណត់ កសាងស​ង្គមជនបទ​កម្ពុជាឱ្យមានវិបុល​ភាព ប្រកប​ដោយបរិ​យាបន្ន សមធ​ម៌ និងចីរភាពរួមចំណែកអ​នុវត្តឱ្យ​បានជោគជ័​យ​នៅយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា កំណើន ការងារ សមធម៌ ប្រសិទ្ធ​ភាព និងចីរ​ភាព និងអា​ទិភាពគន្លឹះទាំ​ង៥ មនុ​ស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា​ឌីជីថ​លឆ្ពោះទៅសម្រេ​ចចក្ខុវិស័​យរបស់រា​ជរដ្ឋាភិបាល ដែលបានដាក់ចេញយ៉ាងច្បាស់លាស់ កម្ពុជា​ជាប្រ​ទេសមា​នចំណូលមធ្យ​មកម្រិតខ្ពស់​នៅឆ្នាំ២០៣០ និងជាប្រទេ​សមានចំ​ណូលខ្ពស់​នៅឆ្នាំ២០២៥ក្រោមកា​រដឹក​នាំដ៏ឈ្លាស​វៃនិងប៉ិនប្រសប់ប្រក​បដោយថាមវន្តរបស់ សម្ដេចម​ហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *