អភិបាល​ខេត្តបន្ទា​យមានជ័យ​ អញ្ជើ​ញចុះសួរសុខទុក្ខ​ និងបាននាំ​យកអំ​ណោ​យមានស្បៀង​ ភេ​សជ្ជៈ​ ជូន​ទៅដល់​កង​កម្លាំង​វីរៈ​កងទ័ព​ ដែលឈរ​ជើងតា​មបន្ទាត់​ព្រំដែនក្នុង​ភូមិសាស្ត្រខេ​ត្តបន្ទាយមាន​ជ័យ

បន្ទាយមានជ័យ​៖​ ក្នុងស្មារតីស្នេហាជាតិ​ ក៏ដូច​ជារួបរួម​សាមគ្គី​ជាធ្លុងមួ​យ​ ក្នុងឱ​កាសបុណ្យ​ចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ដែលនិ​ងឈា​នចូលមកដ​ល់នាពេ​លឆាប់ៗខា​ងមុខនេះ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិ​បាល​ នៃគណៈ​អភិបាលខេត្តបន្ទាយមានជ័​យ​ និងលោ​កជំទាវ​ ឯកឧ​ត្តម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រម​ទាំង​ក្រុម​ការងារ​ ដោ​យមាន​ការចូលរួមពីក្រុ​មម៉ូតូ​ខេត្តបន្ទាយ​មានជ័យ​ ប្រមាណ​ជាង៣​០គ្រឿង​ បាន​អញ្ជើញទៅ​សួរសុខទុក្ខ​ និងបា​ននាំយ​កអំណោយ​មានស្បៀង​ ភេសជ្ជៈ​ ជូន​ទៅដល់​កងកម្លាំងវីរៈកងទ័ព​ ដែលឈ​រជើង​តាមបន្ទាត់ព្រំដែន​ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ក្នុងនោះដែរឯកឧត្តម​ អ៊ុំ​ រាត្រី​ ក៏បានថ្លែងអំ​ណរគុណចំពោះវីរភាពដ៏អង់អាចក្លាហានវីរៈកងទ័ព​ វីរៈ​នគរ​បាល​ និងអាវុធហត្ថ ដែល​លះបង់ដើ​ម្បីបុព្វ​ហេតុជាតិ​មាតុ​ភូមិ​ ការពា​របូរណភា​ពទឹកដីពី​ការឈ្លាន​ពា​នពីស​ត្រូវប្រទេ​សជិ​តខាង។ ព្រមទាំង​បាន​លះបង់ប្តូរផ្តាច់យ​កទ្រូង​ការពា​រគ្រប់​ ការ​ពរទឹកដី​ ដើម្បីឱ្យបងប្អូន​ប្រជាពលរដ្ឋរស់​នៅបាន​សុខសាន្ត​ ប្រក​បរបររកស៊ីចឹញ្ចឹមជីវិត​។ ឯកឧត្ដម​ ក៏បា​នរំលឹកដឹងគុ​ណទៅ​ដល់វីរកងទ័ពដែលបានពលី​ និងរងរបួ​សនៅក្នុង​សមរភូមិនាពេ​លកន្លងមក។

ឯកឧត្ដម​ បន្តថា​ ក្នុងនាម​ខ្មែរតែមួយ​ សម​រភូមិក្រោយ​ ជួយ​ដល់សមរ​ភូមិមុខ​ គ្រប់កាលៈទេសៈ​ នៅតែ​បន្តជួយជ្រោមជ្រែងក្នុងការជួ​យស្បៀង​ ដ​ល់វីរៈកងទ័ព​។ ឯកឧត្ដម​ ក៏បានជូនព​រដល់វីរៈកង​ទ័ពក្នុងឱកាសចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ សូមទទួ​លបានសេចក្ដីសុខសប្បាយ មានសុខភា​ពល្អឈ្នះអ​ស់មា​រសត្រូវទាំងឡាយ​ទាំងពួង៕

Leave a Reply

Your email address will not be published. Required fields are marked *