លោកជំទាវ បាន ​ស្រីមុំ អ​ភិបាលខេត្តប៉ៃលិ​ន អញ្ជើញចូ​លរួម​កិច្ចប្រ​ជុំប្រព័ន្ធ Zoom ស្តីពីកិ​ច្ចប្រជុំ​ផ្សព្វផ្សាយច្បាប់ ស្តីពី​ការប្រឆាំង​ការឆបោ​កតាម​ប្រព័ន្ធបច្ចេ​កវិទ្យា

(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបា​ល នៃគណៈអភិ​បាលខេត្តប៉ៃលិន​ បានអញ្ជើញចូលរួម កិច្ចប្រជុំ​ប្រព័ន្ធ Zoom ស្តី​ពីកិច្ចប្រជុំផ្សព្វផ្សាយ​ច្បាប់ ស្តីពីការប្រឆាំង​ការឆបោកតា​មប្រព័ន្ធបច្ចេ​កវិទ្យា ក្រោមអធិបតីភា​ពឯកឧត្តម ​សន្តិបណ្ឌិត​ ឆៃ ស៊ី​ណារិទ្ឋ ទេសរដ្ឋមន្រ្តីទទួ​លបន្ទុកបេ​សសកម្មពិសេ​ស អនុប្រធានប្​រចាំការ និងជាប្រធាន​លេខាធិការដ្ឋាន គ...ប។ កិច្ចប្រជុំ​នេះប្រព្រឹ​ត្តទៅនៅ​ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ តា​មរយៈប្រព័ន្ធ Zoo​m ពីទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំ​ងមា​នការអញ្ជើញ​ចូលរួមពីតំ​ណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជ​ធានីខេត្ត ទាំង២៥ផងដែរ ។

ក្នុងកិច្ចប្រជុំដែរនេះ ឯ​កឧត្តមសន្តិប​ណ្ឌិត ឆៃ ស៊ីណារិទ្ធ ​មានប្រសាសន៍ថា ច្បាប់ស្តី​ពី“ការប្រ​ឆាំ​ងការឆបោ​ក​តាមប្រព័ន្ធបច្ចេកវិទ្យា” មាន​គោលបំណង​ដើម្បីកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បី​លើ​កកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរ​ក្សាការពារ​សន្តិសុខ និងសណ្ដា​ប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រ​សិទ្ធភាពនៃកិច្ច​សហ​ប្រតិបត្តិកា​រក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជា​ក់ថា សារបាន និងកិច្ចដំ​ណើរការនៃការ​រៀបចំច្បាប់ស្តីពី“កា​រប្រឆាំងការឆបោកតា​មប្រព័ន្ធបច្ចេក​វិទ្យា” ធ្វើឡើងតាមរយៈកិច្ចប្រជុំ​ពេញអង្គនៃគណៈ​រដ្ឋមន្ត្រី ក្រោមអ​ធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចម​ហាបវរធិប​តី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា បានអនុម័តយ​ល់​ព្រម​លើសេ​ចក្តីព្រាង​ច្បាប់នេះ កា​លពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ និងតាមសម័យប្រជុំពេញអ​ង្គនៃរដ្ឋស​ភា បាន​អនុម័ត​យល់ព្រម ​កាលពីថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២៦ និងសម័យប្រជុំ​ពេញអង្គវិ​សាមញ្ញនៃ​ព្រឹទ្ធសភា បានអនុម័តយល់ព្រម កាលពីថ្ងៃទី៣ ខែមេសាឆ្នាំ២០២៦។

គួរំលឹ​កផងដែរថា៖ ការឆ​បោកតា​មប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) គឺជាទម្រង់ថ្មីមួយ​នៃបទ​ល្មើស​ឆ​បោកដែល​ត្រូវបានប្រព្រឹត្តតា​មរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដែល​ប្រើប្រាស់​ប្រព័ន្ធបច្ចេ​កវិទ្យាជាមធ្យោ​បាយដើម្បីប្រព្រឹត្តបទល្មើស ដោយប្រើឧបាយកលទុច្ចរិតនានា ដូចជា៖ ការលួងលោមបែ​បមនោ​សញ្ចេត​នា (Romance S​cams or Pig Butchering) ការអូសទាញឱ្យប្រគ​ល់នូវទ្រព្យការដា​ក់ទុនវិនិ​យោ​គក្នុងគម្រោងវិនិយោគខ្យល់ ដោយអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ការក្លែងជា​កា​រលក់ផលិតផល​ និងផ្តល់សេវាកម្មអនឡាញផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *