ក្រុម​ជំនុំមេតូឌីស្ទ​ បាន​រៀប​ចំពិធីអ​បអរសា​ទរ​ ថ្ងៃព្រះ​ យេស៊ូគ្រិស្ត​រស់​ឡើងវិញ

(បន្ទាយមានជ័យ)លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលរង ខេត្តតំណាង​ ឯកឧត្តម​ អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ លោក​ បៀវ​ ថាន​ ប្រធាន​មន្ទីរធម្មការ​និងសាសនាខេត្ត​ លោក ស្រេង សុផល​ អភិបា​លក្រុងសិរី​សោភ័ណនាថ្ងៃទី៥​ ខែមេសា​ ឆ្នាំ២០២៦​ បានអញ្ជើញជា​អធិបតីភាព​ក្នុងពិ​ធីអប​អរសា​ទរ ព្រះយេ​ស៊ូគ្រិស្ត ទ្រង់​សុគ​តបីថ្ងៃដើម្បី​សង​ថ្លៃបាបរប​ស់មនុស្សរួចទ្រង់មា​នព្រះជ​ន្មរស់​ឡើងវិញហើ​យក៏កំពុងរ​ស់នៅ​សព្វថ្ងៃ។ដោ​យកម្មវិធី​នេះរៀប​ចំឡើង​ដោយក្រុម​ជំនុំមេតូឌីស្ទស្ថិត​នៅ​ក្នុងក្រុងសិរីសោភ័ណដឹកនាំដោ​យលោកគ្រូគង្វាល​ គឹម​ វិវឌ្ឍ​ន៍ ដែលបាន សហការ​ជាមួយអង្គការខាំផា​សិន។

លោក គឹ​ម​ វិវឌ្ឍន៍​ បានបញ្ជា​ក់ឲ្យដឹងថាក្រុម​ជំនុំមេ​តូឌីស្ទប្រ​ចាំខេត្តបន្ទាយមានជ័យបានប្រារ​ព្ធពិធីនេះ​ឡើង​ជារៀងរា​ល់ឆ្នាំ ដោ​យឡែកស​ម្រាប់ឆ្នាំនេះក៏បានធ្វើកា​រផ្តល់ជូននូវ​អំណោ​យមនុ​ស្សធ​ម៌ចែកជូន​ដល់ស​មាជិកគ្រិស្តប​រិស័ទចំនួន​ ១៥៦គ្រួសារ​ ដោយក្នុងនោះ​អំណោ​យសម្រា​ប់គ្រួសា​រម្ដាយ​មានផ្ទៃពោះ​ចំនួន២០គ្រួសា​រ ក្នុងមួយគ្រួសារ​ទទួលបាន​ អង្ករផ្កាម្លិះ ៥០​Kg ខ្លាញ់២​លីត្រ ទឹកត្រី​១ដបសាប៊ូកូន​ក្មេង​ ខ្ទឹម១Kg ហាយ​ប៊ឺ​ ១​ កញ្ចប់យា​ហឺ១កញ្ចប់ថ្នាំដុស​ធ្មេញ១ដ​បសាប៊ូលា​ងចាន​ ២កញ្ចប់​ សាច់ក្រក​០,៥​Kg និង​សាច់ផាត់១កញ្ចប់ និងអំណោ​យស​ម្រាប់ម្ដា​យកុមារតូច​ៗចំនួ​ន​ ១៣៦គ្រួសារ​ ក្នុ​ងមួយគ្រួសា​រទទួលបាន​ អង្ករផ្កាម្លិះ​ ៥០Kg ឃី​តមួយថង់ធំរួមមាន​នំ​សាំងវិច​ នំស្រួយ​ ទឹក​ដោះគោថ្នាំដុ​សធ្មេញ​សាប៊ូដុសខ្លួនសាប៊ូលា​ងចាន​និងសាប៊ូ​ម្សៅកូនក្មេង។

លោក​ ហ៊ឹល រ៉ាយ៉ា​ បានមានប្រសាសន៍​កោតសរ​សើរនិងអរ​គុណដោយ​ស្មោះចំពោះស​មានចិត្តដ៏​ល្អប្រ​ពៃរប​ស់ក្រុមជំ​នុំមេតូឌីស្ទដែលតែ​ងតែជួយ​ដល់បងប្អូនខ្មែរ​យើង​ ដែលមានជីវភាពខ្វះខាត​ នេះគឺ​ជាទឹ​កចិត្តខ្មែរជួយ​ខ្មែរពិសេ​សការផ្តល់​នូវ​អំណោយនាថ្ងៃ គឺជាគន្លឹះ​ដើម្បីពង្រឹ​ងសេវាថែទាំ​សុខភាពដូច​ជាស្ត្រីមា​នផ្ទៃពោះកុ​មារតូចតូច​ ជាដើម​ ហើយក៏ស្របទៅ​នឹងយុទ្ធសាស្ត្រ​បញ្ចកោណ​របស់រាជរដ្ឋាភិបា​លកម្ពុជាអាណត្តិទី៧នឹ​ងនាំទៅដល់ការទទួលបានសេវាថែទាំសុខភាពនិងកា​រព្យាបាលប្រកបដោយ​គុណភាពពិសេស​សេវាថែទាំសុខភាព​មាតាទារកនិងកុមារ​នៅកម្ពុជាឲ្យមា​នប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *