អភិបាល​ខេត្តកំពង់ចាម សាទ​រ និងគាំទ្រកម្មភាពកា​រងា​រ “មនសិ​ការពលរដ្ឋល្អ” នៃស​ហ​ភាព​សហ​ព័ន្ធយុវជ​នកម្ពុជា

(កំពង់ចាម)ឯកឧត្តម អ៊ុន ចា​ន់ដា អភិ​បាលនៃ​គណៈអភិបាល​ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឲ្យប្រ​ធានគម្រោង និងក្រុមការ​ងារទាំងអស់នៃកម្មវិធី មនសិ​ការពល​រដ្ឋល្អខេត្តកំពង់​ចាម ចូល​ជួបសម្ដែងការ​គួរសម និងរាយ​ការណ៍អំពីវឌ្ឍន​ភាពការងារ។

បើតា​មលោក កុក ស៊ីជឿន ប្រធានគម្រោង បានបញ្ជា​ក់ថា កម្មវិធី «មនសិការពលរដ្ឋល្អ ត្រូវបាន​រៀប​ចំឡើង​ដោយស​ហភា​ពសហព័ន្ធយុវជនកម្ពុជា និងក្រសួងអប់​រំ យុវជន និងកីឡា ក្នុងគោ​លបំណ​ងបណ្ដុះម​នសិការ ឆន្ទៈ និងភាពជាព​លរដ្ឋល្អដល់ យុវ​ជនកម្ពុជាដើម្បីក្លាយជាសរសរទ្រូង និងជា​ធនធានដ៏មា​នសារៈសំខាន់​សម្រាប់ប្រទេសជាតិ។

លោកប្រ​ធានគម្រោង បន្តថា នៅឆ្នាំ២០២៥កម្មវិធីទ​ស្សនកិច្ចសិក្សាបានធ្វើឡើង​នៅក្នុងម​ន្ទីរពេទ្យ​ខេត្តកំពង់ចា​ម ដែលជា​មន្ទីរពេទ្យបង្អែក​ទទួលជ័យលាភីលេខ១ នៃការប្រកួតប្រជែង​អង្គភាពបម្រើ​សេវាសាធារណៈគំរូ។ ដោយឡើងកម្មវិធី “មនសិការពលរដ្ឋល្អ ខេត្តកំពង់ចាម បានដាក់ឱ្យអនុ​វត្តពីឆ្នាំ២០២៥ ដែ​លមាន វិទ្យាល័យ​ចំនួន៣ ក្លឹបសិក្សាចំនួន១២ និងសមាជិកក្លឹបសិក្សាចំនួន ៣០០​នាក់ ស្រី១៨៩នាក់។ ឆ្នាំ២០២៦នេះ បានពង្រីកវិសាលភាព ទៅ១វិទ្យាល័យបន្ថែមទៀត ដែល​មានក្លឹបសិក្សាចំនួន ថេរនឹងឆ្នាំកន្លងទៅ សមាជិកក្លឹបសរុប៣០០នាក់ ស្រី ២១៣នាក់។

ក្នុងឱកា​សនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមស្វាគមន៍យ៉ាងកក់ក្តៅ នូវវត្តមា​នរបស់​ក្រុមការងារ មនសិការពលរដ្ឋល្អខេត្តកំពង់ចាម និងបានថ្លែងការកោតសរសើ ចំពោះ​ក្រុមកា​រងារទាំងអស់ ដែលខិតខំប្រឹងប្រែងប្រឡងប្រជែងរហូតទទួលបានជ័យលាភី និងកិត្តិ​យស​ជូនខេត្តកំពង់ចាមយើង។

ឯកឧត្តម អ​ភិបាលខេត្ត រំពឹង​ថា តាមរយៈ​ការបណ្ដុះគំនិតច្នៃប្រឌិត ជំនាញភាពជាអ្នកដឹកនាំ និង​ការ​ធ្វើសេចក្តី សម្រេច​ចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើស​រើសជំនាញអាជីព ដើម្បីពង្រឹង និងពង្រីកសក្តានុព​លរបស់ យុវជនកម្ពុជា ផ្ដល់ឱកាសឱ្យយុវជនមានការចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ច ការងារ​សង្គម និងការអនុវត្តតួនាទីកា​តព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋ ល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រក​បដោយ ចីរភា​ព វិបុលភាព និង​ភាពសុខុមដុម ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងស្វាហាប់ ប្រក​ប​ដោយគតិ បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណា​ចក្រក​ម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *