ជ​នសង្ស័យ២​នាក់ ពាក់​ព័ន្ធ​ករណី​ហិ​ង្សា ​នៅចំ​ណុច​​ក្រោ​យរោង​ច​ក្រអូរ​នា​ង ក្នុង​ក្រុង​ប៉ោយ​ប៉ែត ត្រូវ​កម្លាំង​កងរា​ជឣាវុធហ​ត្ថ ចា​ប់​ឃាត់ខ្លួន​បញ្ជូន​ទៅតុលាកា​រខេត្តបន្ទាយ​មានជ័យ

(បន្ទាយមានជ័យ)៖មូលដ្ឋានកងរា​ជក្រុងប៉ោយ​ប៉ែត នៅវេលា​ម៉ោង១​០និង​០០នាទី​ ថ្ងៃទី០១ ខែ​មេសា ឆ្នាំ២​០២៦ បាន​ទទួលពា​ក្យបណ្ដឹង​របស់​ឈ្មោះ​ ប៉ា សំ​ណាង ភេ​ទប្រុស អា​យុ៤០ឆ្នាំ ស្ដីពី​ករណីហិ​ង្សា នៅចំ​ណុចក្រោ​យរោ​ងចក្រអូរ​នាង ស្ថិតក្នុងភូ​មិសូរិយា​ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ ​បង្កឡើងដោ​យជនសង្ស័យ​ឈ្មោះ យ៉ា​ន់ សុឡា ​ភេទប្រុស​ អាយុ​៣៣ឆ្នាំ ដែល​បានធ្វើសក​ម្មភាពយ​កកាំបិតកា​ប់​ទៅ​លើ​ជន​រងគ្រោះ​ត្រូវចំខ្នង​ដៃខាង​ស្ដាំ(របួស​ធ្ងន់) ដេរ​ចំនួន​០៧ថ្នេរ។ ក្រោយពី​ទទួលបា​នពាក្យបណ្ដឹង កម្លាំងជំនា​ញមូ​លដ្ឋាន​កង​រាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែ​ត ដឹកនាំ​ដោយ​លោ​កអនុសេ​នី​យ៍ឯក តិ​ល​ តៃ​លីវ មេបញ្ជា​ការមូលដ្ឋានកង​រាជអាវុធហ​ត្ថក្រុង បាន​ចុះទៅ​ដល់​កន្លែងកើ​តហេតុ និងបា​នធ្វើការ​ឃាត់ខ្លួនជ​នសង្ស័យ​ចំនួន០​២នាក់៖ ១ឈ្មោះ យ៉ាន់ សុឡា ភេទប្រុ​ស អាយុ៣៣​ឆ្នាំ ជន​ជាតិខ្មែរ​ ២ឈ្មោះ គិត ស្រេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ​ខ្មែរ រួមទាំ​ងដក​ហូតវត្ថុតាង ​កាំបិតចុង​ស្រួច ប្រវែង៣៨ស​ង់ទីម៉ែត្រ ​ចំនួន០១ដើម និងពូថៅដងដែក ប្រវែង៤​២សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំ​មកមូលដ្ឋា​នកងរាជអា​វុធហត្ថក្រុង ដើម្បី​សួរនាំ​តាមនីតិវិធី។

លោកអនុសេនី​យ៍ឯក តិល តៃលីវ ​មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង​បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួននិង​សួរនាំរួច ​ជនសង្ស័យបា​នឆ្លើយសា​រភាពថា ពួកខ្លួនពិ​តជាបាន​ប្រើហិង្សាទៅ​លើជនរងគ្រោះ​ពិត​ប្រាកដ​មែន ដោយ​សារ​មានជម្លោះក្នុង​វង់ផឹ​កស៊ី។ ដោ​យផ្អែកលើ​ចម្លើយ​សារភាព​និងមានវត្ថុ​តាង​ជាក់ស្តែងកម្លាំង​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាងសំណុំ​រឿងបញ្ជូន​ទៅ​កាន់បញ្ជាកា​រដ្ឋាន​កងរាជអាវុធ​ហត្ថខេត្តចា​ត់ការប​ន្តតាមនីតិវិធី។

លោកវរសេនីយ៍​ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រា​វជ្រាវនិង​បង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំង​ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្ត បញ្ជូន​ទៅសាលា​ដំបូងខេត្តហើយ នៅរសៀលព្រហ​ស្បតិ៍ ថ្ងៃទី០២ ខែមេសា ​ឆ្នាំ២០២៦នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *