កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ​បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធ ករណី​លួចទូរ​ស័ព្ទ នៅក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) កម្លាំងជំនាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងសិរី​សោភ័ណ កាលពីថ្ងៃទី៣០ ខែមី​នា ឆ្នាំ២០២៦ បាន​ទទួលបណ្តឹង​របស់ជន​រងគ្រោះ​ឈ្មោះ មួន រាត្រី ​ភេទស្រី អាយុ២០ឆ្នាំ មុខរ​បរជា​បុគ្គលិក​លក់គ្រឿង​សំអាង រស់​នៅភូមិគោ​កលាប សង្កាត់ម្កាក់ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយ​មានជ័​យ ស្ដីពីក​រណីលួចទូរស័ព្ទ​ដៃ កាល​ពីវេលា​ម៉ោង១៧និង ៣៨នា​ទី ថ្ងៃទី២៩ ខែមី​នា ឆ្នាំ២០២៦ នៅចំ​ណុច​ហាង​លក់គ្រឿង​សំអាង​យីហោ ចែដាផ្សា​ធំមានជ័យ ស្ថិតក្នុង​ភូមិតារាងបាល់ សង្កាត់កំ​ពង់ស្វាយ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយ​មានជ័យ ។

ក្រោយពីទទួលបានបានពា​ក្យបណ្តឹង កម្លាំងជំ​នាញមូលដ្ឋានកង​រាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹ​ក​នាំដោ​យ​លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជា​ការមូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានធ្វើកា​រស្រាវ​ជាវ រហូតដ​ល់វេ​លា​ម៉ោង១១និ​ង៣០នាទី ថ្ងៃទី​០២ ខែមេ​សា ឆ្នាំ២០២៦ ឈានដល់កា​រឃាត់​ខ្លួនជន​សង្ស័យ​មា្នក់ឈ្មោះ ខេន មករា (ម៉ី ម៉ី) អាយុ១៧ឆ្នាំ ភេទប្រុស​ (ខ្ទើយ) រស់នៅភូមិអូ​រអំ​បិល សង្កាត់អូរ​អំបិល ក្រុងសិរីសោ​ភ័ណ។ ការឃាត់ខ្លួន​ធ្វើឡើងនៅ​នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរី​សោភ័ណ ព្រមទាំង​ដកហូតវត្ថុតា​ងទូរស័ព្ទដៃ ម៉ាក Iphone11 ពណ៍ស្វាយ ចំនួន០​១គ្រឿង ដែ​លជារបស់​ជនរងគ្រោះ ហើយនាំមក​កាន់មូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុង ដើម្បីកសាង​សំណុំរឿង​និងចំ​ណាត់ការ​តា​មនីតិវិធី។

 

លោកវរសេនីយ៍​ត្រី សុខ ឡេង មេបញ្ជា​ការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបា​នឱ្យដឹងថា ក្រោ​យឃា​ត់ខ្លួន និងសួរ​នាំរួច ជនសង្ស័​យបា​នឆ្លើ​យសារភា​ពថា ខ្លួន​ពិតជាបាន​លួចទូរស័ព្ទរបស់​ជនរងគ្រោះពិ​តប្រាកដមែន។ដោយផ្អែកលើចម្លើ​យសា​រភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋា​នកងរាជអាវុ​ធហត្ថក្រុង​ក​សាងសំណុំ​រឿងបញ្ជូន​ទៅបញ្ជាការដ្ឋានកងរា​ជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធា​នមន្ទីរស្រាវជ្រាវនិ​ងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំងកា​រិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហ​ត្ថខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ហើយ នៅព្រឹក​ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២​០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតា​ងទូរ​ស័ព្ទដៃម៉ាក Iphone11 ព​ណ៍ស្វាយ ចំនួន០​១គ្រឿង បា​នប្រគល់​ជូន​ទៅម្ចាស់វិ​ញហើយដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *