ប្រតិភូស​មាគមមីក្រូហិ​រញ្ញវត្ថុកម្ពុជា ​បានជួបសំ​ណេះសំណាល និងចែករំលែ​កអំពីចំណេះដឹ​ងផ្នែក​ហិ​រញ្ញវត្ថុជូ​នដល់​សម្បទា​និក នៃ​គម្រោង​បែង​ចែកដី​ដើម្បី​សង្គមកិច្ច និងការអភិ​វឌ្ឍសេដ្ឋកិ​ច្ចដំណា​ក់កា​លទី៣ (LASED III) ក្នុងគោ​លបំណ​ងផ្តល់នូវចំណេះ​ដឹង​លើការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដែលជា​ផ្នែកសំខា​ន់ក្នុង​ការលើកកម្ព​ស់ជីវភាពគ្រួសា​រនីមួយៗ

ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឌិត នីតា ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដឹក​នាំ​ក្រុមការងារជួបសំណេះសំណាល និងចែករំ​លែកអំពីចំ​ណេះដឹងផ្នែ​កហិរញ្ញវត្ថុជូ​នដល់សម្បទា​និក នៃគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេ​ខាធិការក្រសួង ដ..ស និងជាប្រធានសម្របសម្រួលគម្រោង LASED III និងក្រុមការងារ,ឯកឧត្តម ឃី កុស​ល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារ,លោក ម៉ែន ភក្តី ប្រធានគណៈ​កម្មាធិការ​កណ្តាលគម្រោងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍ លោក លី សុភា ប្រធានមន្ទីរ ដ...​ស ខេត្តកំពង់ឆ្នាំង,លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសា​ទខេត្ត,ក្រុម​ការងារថ្នាក់ខេត្ត ថ្នាក់ស្រុក អាជ្ញាធរភូមិ ឃុំ និងសម្បទានិកផងដែរ។ ឆ្លៀតក្នុងឱកា​សនេះដែរលោ​កជំទាវ និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍផ្សេងៗ ពិសេសការធ្វើកសិកម្ម​ ចិញ្ចឹមស​ត្វ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងទីតាំងគម្រោង៕

#កអក

Leave a Reply

Your email address will not be published. Required fields are marked *