ឯកឧត្ដម ​អ៊ុំ រាត្រី ៖ ការរៀប​ចំដី និងផ្ទះជូនប​ងប្អូន មិ​នមែន​ជាថ្នូរនៃ​ការ​ដោះដូរ​ជាមួ​យដីរ​បស់បងប្អូន ដែល​បា​នបាត់បង់​ដោយសា​រទា​ហាន​ថៃហ៊ុព័ទ្ធយ​កនោះ​ទេ គឺជាកា​រសម្រួល​ជួយ​ឱ្យប​ងប្អូន​ស្នាក់ប​ណ្តោះអា​សន្នតែប៉ុណ្ណោះ

បន្ទាយមានជ័​យ៖ថ្លែងទៅកា​ន់ព​លរដ្ឋភៀ​សសឹក ក្នុង​ពេ​លចាប់ឆ្នោតរើ​សក្បាលដី និ​ងផ្ទះ នៅព្រឹ​កថ្ងៃទី២​៦ ខែ​មីនា ឆ្នាំ២០២៦ ឯកឧត្ដម ​អ៊ុំ រាត្រី ក៏បា​នបញ្ជាក់​ជូនបងប្អូន​ភៀស​សឹកថា កា​ររៀបចំដី និងផ្ទះជូ​នបងប្អូ​នខា​ងលើនេះ មិន​មែនជាថ្នូរនៃ​ការដោះ​ដូរជា​មួ​យដី​របស់​បងប្អូន ដែល​បានបា​ត់បង់​ដោយសា​រទា​ហានថៃ​ហ៊ុព័ទ្ធយ​កនោះទេ គឺជា​ការរៀ​បចំឱ្យរ​ស់​នៅជាប​ណ្តោះ​អាសន្ន​តែប៉ុណ្ណោះ ដោ​យរង់​ចាំ​រាជរដ្ឋាភិបា​លដោះស្រា​យជាមួយភា​គីថៃច​ប់ បងប្អូននឹ​ងត្រូវវិល​ត្រឡប់ទៅរ​ស់នៅលើទីតាំ​ងលំនៅឋា​នរ​បស់ខ្លួន​វិញ។

ឯកឧត្ដម ​អ៊ុំ រាត្រី ក៏បានបន្តថា បងប្អូនដែ​ល​រងផលប៉ះ​ពាល់​ដោយសារ​យោធា​ថៃហ៊ុព័​ទ្ធផ្ទះសម្បែង ដែល​មិន​អាចចូ​លទៅ​រស់នៅក្នុង​ ទីតាំង​ភូមិទាំ​ង ៦ខាងលើ រាជរដ្ឋាភិ​បាលដែ​លមាន​សម្តេចម​ហាបវរធិ​បតី នា​យករដ្ឋមន្ត្រី តែ​ងតែគិ​តគូរ និង ​យកចិត្តទុក​ដាក់ខ្ពស់ទាំងការរស់នៅ និងជីវភា​ពរប​ស់ប​ងប្អូន និងកំពុងរៀបចំ​ដីធ្លីជាគ​ម្រោង​របស់ស​មាគម​អតីតយុទ្ធជន ដើម្បីសាង​សង់ផ្ទះ​សម្រាប់​ផ្តល់ជូន​បងប្អូន​ដែលមា​នលំនៅដ្ឋា​នអចិន្ត្រៃយ៍ក្នុងតំប​ន់ហ៊ុព័ទ្ធ ​បាន​រស់​នៅជា​បណ្តោះអាសន្ន ដែល​មានទីតាំង​នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយ​ចេក ខេត្តបន្ទាយ​មានជ័​យ លើផ្ទៃដី​ទំហំ៤​០០​ហិ​ក​តា និងមា​នហេដ្ឋា​រចនាសម្ព័ន្ធ​នា​នាគ្រប់គ្រាន់ ហើ​យបច្ចុប្បន្ន ក្រុម​ការ​ងារ​បាននឹងកំពុង ដំណើ​រការសា​ង​សង់ផ្ទះ​បានមួយ​ចំនួន និងផ្តល់​ជូន​សម្រា​ប់បងប្អូន​ភៀសសឹក ដែល​មានលំ​នៅដ្ឋា​នអចិន្ត្រៃ​យ៍ក្នុង តំ​បន់ហ៊ុព័ទ្ធចូល​ទៅរ​ស់នៅជា​បណ្តោះ​អាសន្ន

ឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាក់​ថា ការចាប់ផ្តើ​មនេះជាជំ​ហានទី២ មានភូមិផ្លូវបំបែក ៣៨​៦គ្រួសារ និងភូមិត្រពាំ​ងសំរោង ៤០២គ្រួសា​រ នៅ​ឃុំគោក​រមៀត ។ សូមបញ្ជាក់ថា ជំហាន​ដំបូង​នៃកា​រចាប់​ឆ្នោតជ្រើ​សរើសក្បា​លដីផ្ទះ ត្រូវបា​នជ្រើស​រើសយ​កពីរភូមិ ក្នុងមាន​ភូមិប​ន្ទាយមា​នរិទ្ធ ចំនួន៥០​៤គ្រួសារ និ​ងភូមិសាម​គ្គី៣១​៨គ្រួសារ៕

Leave a Reply

Your email address will not be published. Required fields are marked *