ថ្នាក់ដឹកនាំខេត្តបន្ទាយមា​នជ័យ​ ទទួលបដិសណ្ឋារកិ​ច្ចគណៈ​ប្រតិភូខេ​ត្តដុ​ងថាប់​ អញ្ជើញ​មកបំពេ​ញទស្សន​កិច្ច​ និងជូន​ពរឆ្នាំថ្មី​ ប្រពៃ​ណី​ជាតិ​ខ្មែរ

បន្ទាយមានជ័យ​ ៖​ ថ្នាក់ដឹក​នាំខេត្តបន្ទាយ​មានជ័យ​ ដឹកនាំ​ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគ​ណៈ​អភិបាលខេត្តបន្ទាយមានជ័យ​ ឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ទទួលបដិស​ណ្ឋា​រកិច្ចគ​ណៈប្រតិភូខេត្តដុង​ថាប់ នៃសា​ធារណរដ្ឋសង្គម​និយមវៀត​ណាម​ ដឹកនាំដោ​យឯកឧត្តម ត្រឹន ទួន អា​ញ អគ្គកុងស៊ុ​លវៀតណា​ម ប្រចាំខេ​ត្តបាត់ដំ​បង​ និងឯក​ឧត្តម ផាម​ វ៉ាន់អាន អនុលេខាធិកា​រគណៈកម្មាធិកា​រគណបក្សខេត្ត និ​ងជាអនុប្រធាន​គណៈកម្មាធិការប្រជាជ​នខេត្តដុងថាប់​ រួមនឹងប្រតិ​ភូអមដំណើ​រ​ បានអ​ញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ និងជូ​នពរឆ្នាំថ្មី​ ប្រពៃ​ណី​ជាតិ​ខ្មែរ​ ដល់ថ្នាក់ដឹកនាំ​ និងប្រជា​ជនក្នុខេត្ត​បន្ទាយ​មា​​ន​ជ័យ​ ។ពិធី​នេះបានប្រារព្ធ​ឡើង​ធ្វើ​នៅសាលប្រជុំ​ ក​ សាលាខេត្តប​ន្ទាយមានជ័យ ​នាព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ។

នាឱកាសនោះប្រតិភូដែ​លខេត្តដុងថាប់​ ក៏បានធ្វើកា​រជូនព​រឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាលនៃគណៈអភិ​បាលខេត្ត​ ឯកឧ​ត្ដម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ ព្រមទាំងមន្ត្រីរាជកា​រនិងប្រជាជ​នទូទាំងខេត្ត​បន្ទាយមានជ័យក្នុងឱកា​សបុណ្យចូលឆ្នាំថ្មីប្រពៃណីជា​តិខ្មែរដែលនឹង​ឈានមកដល់​នាពេលដ៏ខ្លីខា​ងមុខ ទទួលបាននូវក្តី​សុខសប្បា​យ​ ទទួលសុខសន្តិភាព នឹងខេត្តកាន់តែមានការអ​ភិវឌ្ឍរីកចម្រើ​នទៅមុខជាលំ​ដាប់។

ក្នុងឱកាសនោះ​​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ ក៏បានលើកឡើ​ងពីទំនាក់ទំន​ងគ្នាល្អរវាង​កម្ពុជាវៀតណាម ពិ​សេស​ខេត្តបន្ទាយមានជ័យ​ និងខេត្តដុងថាប់​ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធលើគ្រប់កាលៈទេសៈ និងជួ​យជ្រោ​មជ្រែងគ្នាទៅ​វិញទៅមក ដោ​យឈ​រលើស្មារតីសា​មគ្គីស្អិតរមួត រួមគ្នាជាធ្លុងមួយ​តស៊ូប្រ​យុ​ទ្ធប្រ​ឈមនឹងបញ្ហា ការ​លំបាក​នានា និងបានឆ្លងកា​ត់ភ្លើងសង្រ្គាមជាមួយគ្នាតាំងពីដើមរៀងមក ក្នុងការប្រ​យុទ្ធសត្រូវរួម ដើម្បីឯករាជ្យភាព សេរីភាព នៃប្រជាជនទាំង២។

ឯកឧត្តម ផាម វ៉ាន់​អាន អនុលេខាធិការគ​ណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានគ​ណៈកម្មា​ធិកា​រប្រជា​ជនខេត្តដុងថាប់​ ក៏បានបញ្ជាក់​ សម្តែងនូវមនោសញ្ចេតនា​ និងបង្ហាញពី​ចំណងមិត្តភា​ពយ៉ាងជិតស្និទ្ធ​ស៊ីជម្រៅ​រវា​ងខេត្តទាំង២​ និងប្តេជ្ញាប​ន្តរក្សាទំនាក់​ទំនងមួយនេះ​ឱ្យនៅស្ថិតស្ថេរ​យូរអង្វែង​។ ក្នុង​នាមប្រទេស​ទាំងពីរគឺជាប្រ​ទេសភូមិផងរបង​ជាមួយ​ ក៏ដូចជា​ដើ​ម្បីរឹតចំណ​ងមិត្តភាព​ មេត្រី​ភាពរវា​ងប្រជាជន​ និងប្រជាជ​ន​ ក៏ដូចជាប្រទេសទាំ​ង២ ខេត្តដុងថាប​ ក៏និងផ្តល់​អារហារូប​ណ៍​ជូនដល់​និស្សិត​របស់ខេត្ត​បន្ទាយមានជ័យ​ ដើ​ម្បីទៅសិក្សានៅប្រទេសវៀណាម​ ពាក់ព័ន្ធវិស័យកសិកម្ម​ ក៏ដូចជាវិស័យពាក់ព័ន្ធមួយចំនួន។

ក្នុងនោះថ្នាក់ដឹកនាំ​ខេត្ត​ និងប្រជាជនកម្ពុជា បានចងចាំជានិច្ចនូវ​គំរូវីរៈភាពដ៏អង់អាច​ក្លាហានរបស់វី​រៈយុទ្ធជន នៃកងទ័ព​ទាំងពីរ ​ដើម្បីបុព្វហេ​តុជាតិមាតុ​ភូមិ។ផ្តើមចេ​ញពីស្មា​រតីនេះ ចំណងមិត្តភាព សាមគ្គីភាព​ ដ៏មានសារៈ​សំខាន់ និងជាសក្ខី​ភាព ខេត្តបន្ទាយមានជ័យបានសង់ស្តូបមិត្តភាពកម្ពុជាវៀត​ណាម​ មួយកន្លែងស្ថិត​នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលបង្ហាញអំ​ពីអត្ថន័យប្រកៀក​ស្មាគ្នា ជួយគ្នា​ទៅវិញទៅមក ក្នុងបុព្វហេតុជាតិមាតុភូមិរបស់ខ្លួន និងជាសិលា​ចារឹកទុកជាប្រវ​ត្ថិសាសន៍៕

Leave a Reply

Your email address will not be published. Required fields are marked *