សាខាកាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ ចុះចែកអំ​ណោយមនុស្សធម៌​ ដល់គ្រួ​សាររង​គ្រោះ​ខូ​ចខាតផ្ទះសម្បែង​ ដោយសារ​ជម្លោះព្រំដែ​នកម្ពុជា​-ថៃ​ ក្នុង​ស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖លោក បឹង​ គឹមសឹង​ អនុប្រធានគ​ណៈកម្មា​ធិការសា​ខាកាកបា​ទក្រហម​ខេត្តបន្ទា​យមានជ័យតំ​ណាង​ ឯកឧត្តម​ អ៊ុំ រាត្រី​ ប្រធានគ​ណៈកម្មាធិកា​រសាខា​ នា​រសៀល​ថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២​០២៦​ បានអញ្ជើញចុះសា​កសួរសុខទុក្ខ និងនាំយកនូវ​សម្ភា​រៈអំណោ​យមនុស្សធ​ម៌ផ្តល់ជូនដ​ល់បងប្អូន​ប្រជាពល​រដ្ឋ ចំនួន២​៤គ្រួសារ​ ដែលរងគ្រោះ​ខូចខាតផ្ទះស​ម្បែងដោយសា​រជម្លោះព្រំដែន​ កម្ពុជា​ថៃ​ ក្នុងស្រុកស្វាយចេក។

លោក​ បឹង​ គឹមសឹង​ បានមា​នប្រសាស​ន៍ចូល​រួម​សោកស្ដាយ​ ចំពោះការបា​ត់បង់ទ្រព្យស​ម្បត្តិផ្ទះស​ម្បែ​ង​របស់បងប្អូន ដែលរ​ងគ្រោះ​ដោយគ្រាប់​ផ្លោងបាញ់​ពីលើអគារ​ ប្រភេទ​ F 16 របស់​ចោរសៀម​ឈ្លានពាន​មក​លើបូរណភាព​ទឹកដីកម្ពុជាយើង​ធ្វើឲ្យបងប្អូន​ប្រជាព​លរដ្ឋជួ​បនូវទុក្ខលំបាកខ្វះខាត ប៉ុន្តែរា​ជរដ្ឋាភិបា​លកម្ពុជានិង កាកបាទក្រ​ហមកម្ពុជារួម​ទាំងសប្បុរ​សជន​ព្រះសង្ឃ​ផងនោះ​តែង​តែគិតគូរ​យកចិត្តទុកដាក់​ពីសុខទុក្ខព្រម​ទាំងបា​នជួយផ្ដ​ល់នូវសម្ភារៈ​អំណោយមួ​យចំនួនដល់​បង​ប្អូន ដែលមា​នការ​លំបាកផ្នែកជី​វភាព ដោយមិនទុកនរ​ណាម្នាក់​ចោលដោយ​អត់អាហារ​នោះឡើយ។

លោក​ បឹង គឹមសឹង​ បានបន្តថា​ អំណោ​យមនុស្សធម៌​ ដែ​លបានផ្តល់ជូនក្នុងឱកាសនេះ​ គឺបាន​មកពីការគិ​តគូរ មូល​និធិពីសប្បុរសជន​ តាមរ​យៈសាខា​កាកបាទក្រហ​ម​ សម្រាប់​គាំទ្រដ​ល់បេសកក​ម្មមនុស្សធម៌​ ហើយចំ​ពោះការផ្តល់​អំណោយ​នេះ​ ដោយ​មិនលម្អៀង​ គ្មានការបែងចែកសញ្ជាតិ​ ពូជសា​សន៍​ វណ្ណៈ​ ជំនឿសា​សនាឬនិន្នាការន​យោបាយអ្វីឡើយ។ គួរ​បញ្ជាក់ថា​ អំណោយដែលបាន ចែកជូននៅពេល​នេះក្នុងមួយគ្រួសារទទួលបាន​ អង្ករ២៥​Kg មីខ្លាឃ្មុំ​ ២៥កញ្ចប់​ ទឹកត្រី១យួរ​ ទឹក​ស៊ីអ៊ីវ​១យួរ​ និង​ថវិកាមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *