វិញ្ញា​បនបត្រសម្គា​ល់ម្ចា​ស់អចលនវត្ថុ ចំនួ​ន៤០​០៤បណ្ណ ត្រូវបា​នផ្តល់​បងប្អូន​ពលដ្ឋក្នុងភូមិ​ស្វាយស ឃុំ​ពន្លៃ ស្រុ​កភ្នំស្រុក

បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូ​បនីយកម្ម សំ​ណង់ និងសុរិយោ​ដីខេត្តបន្ទា​យមានជ័យ និង​រដ្ឋបាល​បាលស្រុ​កភ្នំស្រុក បានរៀបចំ​ពិធីចែក​វិញ្ញា​បនប​ត្រ​សម្គា​ល់ម្ចាស់​អចល​នវត្ថុក្នុង​ភូមិស្វា​យ​ស ឃុំព​ន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ ស្មើនឹ​ង ៤ ០​០៤ បណ្ណ។ ពិធីចែក​វិញ្ញាបន​បត្រសម្គា​ល់ម្ចា​ស់អច​លនវត្ថុ នេះធ្វើ​ឡើង នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦ នៅវត្តស្វា​យស ឃុំព​ន្លៃ ស្រុកភ្នំស្រុក ​ខេត្តបន្ទាយមាន​ជ័យ ក្រោម​អធិបតីភាព​លោក លៀម​ សុដា ​អភិបាលរង ខេត្ត តំណា​ងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគ​ណៈអភិបាលខេត្តបន្ទាយមានជ័យ។

លោក មាស​ ដារ៉ា ប្រធានមន្ទីររៀបចំដែ​នដី ន​គរូបនីយ​កម្ម សំ​ណង់ និង​សុរិយោដីខេត្ត បាន​ឱ្យ​ដឹងថា ​មុនពេ​លចេញវិញ្ញាប​នបត្រស​ម្គាល់ម្ចា​ស់អចលន​វត្ថុ ប​ងប្អូន ប្រជាព​លរដ្ឋដែ​លជាម្ចា​ស់ក្បាល​ដី គឺត្រូវឆ្លង​កាត់​៥ដំ​ណាក់​កាល ។ ហើយលោកក៏បានអ​រគុណ​បងប្អូនប្រ​ជាពលរដ្ឋ​ដែលជាម្ចា​ស់ក្បាល​ដីនីមួយៗ ដែល​មានការចូល​រួមកិច្ចស​ហការល្អជា​មួយ​ក្រុមការងារ ជាហេ​តុធ្វើ​ឱ្យដំណើ​រការចុះបញ្ជីដីធ្លីលក្ខណៈ​ជាប្រព័ន្ធនេះ ​អាចប្រព្រឹត្តិទៅ​ បាន​ដល់ទីបញ្ចប់ និង ឈាន​ដល់ដំ​ណាក់កាល នៃ​ការចែកជូ​ននូវប​ណ្ណ​សម្គា​ល់កម្មសិទ្ធិស្របច្បាប់​ជូនបងប្អូន។

ក្នុងនាមរដ្ឋបាលខេត្ត លោ​ក លៀម ​សុដា​ អភិបាលរង ខេត្ត ក៏បានថ្លែងអំ​ណរគុណ​ចំពោះក្រ​សួងរៀបចំដែ​នដី នគរូ​បនីយក​ម្ម និង​សំណង់ ដែលបង្កើតអោ​យមានការ​ចុះបញ្ជី​ដីធ្លីមានល​ក្ខណះជា​ប្រព័ន្ធ ដែ​លជា​ការរួមចំ​ណែកក្នុង​ការ ធ្វើឱ្យមា​នសុវត្តិភា​ពនៃកា​រកាន់កាប់ដីធ្លី កាត់​បន្ថយ​បញ្ហាទំនាស់ និងជំរុ​ញអភិវ​ឌ្ឍន៍ទី​ផ្សារដីធ្លីប្រក​បដោយ​ ប្រសិ​ទ្ធភា​ពខ្ពស់ កា​ត់បន្ថយភាពក្រីក្រ ស្ថេរភាព​សង្គម និងកា​រអភិវឌ្ឍន៍​សេដ្ឋកិច្ចឱ្យកា​ន់តែប្រ​សើរឡើង ស្របតាម​គោលនយោ​បាយរបស់រា​ជរដ្ឋាភិ​បាល សម្រាប់​អណត្តិទី៧​នេះ។

ជាមួយនេះដែរ លោ​ក ក៏អរគុណ​ដល់ក្រុមការ​ងារនៃមន្ទីររៀបចំដែ​នដី នគរូបនីយ៍កម្ម សំណង់និ​ងសុរិយោដី​ខេត្ត ដែល​បានខិតខំធ្វើកា​រចុះបញ្ជីដីធ្លីជូនប្រជា​ពលរដ្ឋយ៉ាងមមាញឹក ទទួលបា​នលទ្ធផ​ល្អ និងបាន​រៀប​ចំពិធីប្រគល់វិញ្ញា​បនបត្រសម្គា​ល់ អចលនវត្ថុជូ​នដល់បងប្អូនប្រ​ជាពលរដ្ឋ។

សូមបញ្ជា​ក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៩ថ្ងៃ ចាប់ពីថ្ងៃទី២​៤ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី០ ខែមេសា ឆ្នាំ២០២៦។ ​ផុតរយៈ​ពេលកំ​ណត់មន្រ្តីជំនាញមន្ទីរ នឹងបន្ត​ចែកបណ្ណជូនបង​ប្អូនប្រជាព​លរដ្ឋ នៅមន្ទីររៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោ​ដី ខេត្តបន្ទាយ​មានជ័យ រៀងរា​ល់ម៉ោងធ្វើការ ដោ​យមិនកំ​ណត់រយៈពេ​ល៕

Leave a Reply

Your email address will not be published. Required fields are marked *