បន្ទាយមានជ័យ ៖ ឯកឧត្ដម ត្រឹន ទួនអាញ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃ២០ ខែមីនា ឆ្នាំ ២០២៦។
នៅក្នុងកិច្ចពិភាក្សានោះដែរ ភាគីទាំងពីរបានបង្ហាញអំពីទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា–វៀតណាម ក៏ដូចជាខេត្តបន្ទាយមានជ័យ ជាមួយខេត្តវិញឡុង និងដុងថាប ប្រទេសវៀតណាម ដែលបានចង់សម្ព័ន្ធមេត្រីភាពជាមួយគ្នាជាយូមកហើយ ក្នុងការបង្កើននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពគ្នាយូរអង្វែងដែរ។
ភាគីទាំងពីរក៏បានបន្តនូវការប្ដេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាខេត្តបន្ទាយមានជ័យ ជាមួយនឹងសម្ព័ន្ធមេត្រីភាព ខេត្តទាំង២ ឱ្យកាន់តែស្អិតល្មួតបន្ថែមទៀត។
ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា ក្នុងនាមដ្ឋបាលខេត្ត និងបន្តសហការ សម្របសម្រួល ដល់ក្រុមហ៊ុនរបស់ប្រទេសវៀតណាម ដែលមានវត្តមាននៅក្នុងខេត្តបន្ទាយមានជ័យ ។ ហើយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររដ្ឋបាលខេត្ត នឹងបន្តយកចិត្តទុកដាក់លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋវៀតណាមដែលកំពុងតែស្នាក់នៅប្រកបរបរនៅក្នុងខេត្តបន្ទាយមានជ័យ៕

