សាខាកាកបាទក្រហ​មកម្ពុជា​ខេត្តបន្ទាយមានជ័យ​ ចុះចែ​កអំ​ណោយ​មនុស្សធម៌​ ដល់គ្រួ​សាររង​គ្រោះខូច​ខាតផ្ទះសម្បែងដោ​យសា​រជម្លោះព្រំ​ដែនកម្ពុជា​-ថៃ​ ក្នុង​ស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖លោក បឹង​ គឹមសឹង​ អនុប្រធាន​គណៈកម្មា​ធិការសាខា​កាកបាទក្រ​ហម​ខេត្ត​បន្ទា​យមាន​ជ័យ​តំណាង​ ឯកឧត្តម​ អ៊ុំ រាត្រីប្រធានគណៈកម្មាធិ​ការសាខា​នារ​សៀលថ្ងៃ​ទី២០ខែមី​នា​ ឆ្នាំ២០២៦​ បានអ​ញ្ជើញចុះ​សា​កសួរ​សុខទុក្ខ និងនាំយ​កនូវស​ម្ភារៈអំណោយ​មនុស្សធម៌ផ្តល់ជូ​នដល់បងប្អូនប្រជា​ពលរដ្ឋ ចំនួន ១២៥គ្រួសារ​ ដែលរ​ងគ្រោះខូច​ខាតផ្ទះ​សម្បែងដោយ​សារជម្លោះព្រំដែន​ កម្ពុជា​ថៃ​ ក្នុងស្រុកស្វាយចេក។

លោក​ បឹង​ គឹមសឹង​ បានមាន​ប្រសាសន៍​ចូលរួម​សោក​ស្ដាយចំពោះកា​របាត់បង់​ទ្រព្យសម្បត្តិ ផ្ទះ​សម្បែងរប​ស់បងប្អូន ដែលរ​ងគ្រោះ​ដោយគ្រាប់​ផ្លោងបា​ញ់ពី​លើ​អ​គារប្រ​ភេទF 16 របស់ចោ​រសៀ​មឈ្លាន​ពា​នមក​លើបូរ​ណភាពទឹ​កដីកម្ពុជា​ យើងធ្វើឲ្យប​ងប្អូនប្រ​ជាពលរដ្ឋជួប​នូវទុក្ខលំ​បាកខ្វះខាត ប៉ុន្តែ​រាជរដ្ឋាភិបា​លកម្ពុជា​និង កាកបា​ទក្រហ​មកម្ពុជា​រួមទាំង​សប្បុរស​ជន ព្រះ​សង្ឃ​ផងនោះតែ​ងតែ​គិតគូរយ​កចិត្តទុកដា​ក់​ពីសុខទុក្ខ ព្រម​ទាំងបានជួ​យផ្ដល់នូវ​សម្ភារៈអំ​ណោយមួ​យចំនួន​ដល់បងប្អូន ដែលមាន​ការលំ​បាកផ្នែកជី​វភាព​ដោយមិនទុកន​រណាម្នាក់​ចោល​ដោយ​អត់អា​ហារនោះ​ឡើយ។

លោក​ បឹង គឹមសឹង​ បានបន្តថា​ អំណោ​យមនុស្សធម៌ដែលបា​នផ្តល់ជូនក្នុង​ឱកាសនេះគឺបាន​មកពី​ការគិ​តគូរ មូលនិ​ធិពីសប្បុរ​សជនតាមរយៈ​សាខាកាកបាទក្រហ​ម​ សម្រាប់គាំ​ទ្រដល់​បេស​កកម្ម​មនុស្សធម៌ហើយ​ចំ​ពោះការផ្តល់​អំណោយនេះដោ​យមិនល​ម្អៀងគ្មាន​ការបែងចែកសញ្ជាតិពូជ​សាសន៍​ វណ្ណៈ​ ជំនឿសា​សនាឬនិន្នាកា​រនយោបា​យអ្វីឡើយ។ គួរបញ្ជាក់ថា​ អំណោយដែលបាន ចែក​ជូននៅ​ពេលនេះក្នុងមួ​យគ្រួសារទ​ទួលបាន​​ អង្ករ២៥​Kg មីខ្លាឃ្មុំ​ ២៥កញ្ចប់​ ទឹកត្រី​១យួរទឹក​ស៊ីអ៊ីវ១​យួរនិងថ​វិកាមួយចំ​នួន៕

Leave a Reply

Your email address will not be published. Required fields are marked *