អភិបាលខេត្តប៉ៃលិ​ន ពិនិត្យមើ​លវឌ្ឍន​ភា​ពការកែ​រលម្អហេ​ដ្ឋារចនា​សម្ព័ន្ធបន្ថែម នៅចំណុ​ចជ្រោះ​សែនសុ​ខ ដើម្បីលើក​កម្ព​ស់វិស័យ​ទេ​សចរណ៍

ប៉ៃលិន៖នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោកជំ​ទាវបណ្ឌិ​ត បាន ស្រីមុំ អភិបាល នៃគណៈអ​ភិបាល​ខេ​ត្ត ប៉ៃលិន អមដំ​ណើរ​ដោយមន្ត្រីជំ​នាញ បានអញ្ជើញ​ពិនិត្យមើ​លវឌ្ឍនភាព ការកែរលម្អហេដ្ឋារច​នាសម្ព័ន្ធ​បន្ថែម នៅចំណុ​ចជ្រោះសែ​នសុខ ប្រកប​ដោយសោ​ភ័ណភាព ក្នុងគោ​លបំណង លើក​កម្ពស់វិស័​យទេ​សចរណ៍ក្នុងខេត្ត ដែ​លជាកត្តាជួយ​ជំរុញ កំណើ​នសេដ្ឋកិច្ច និងជីវភាពរស់​នៅប្រចាំ​ថ្ងៃរបស់​ប្រជា​ពលរដ្ឋ

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបា​លខេត្ត បានមានប្រសាសន៍លើក​ឡើងថា៖ រាជរដ្ឋាភិបា​លកម្ពុជា ក្រោ​មការដឹកនាំរបស់សម្តេចមហា​បវរធិបតី ហ៊ុន ម៉ា​ណែត ជានា​យករដ្ឋមន្ត្រី គឺបាន​បន្តខិត​ខំប្រឹងប្រែង​ដោះស្រា​យនូវរាល់​ការលំបា​ក និងសំ​ណូមពរ​របស់ប្រជាពលរដ្ឋ ព្រមទាំ​ងបានខិ​តខំកសាង​អភិវឌ្ឍន៍ប្រ​ទេស ជាតិឱ្យមា​នការរីកច​ម្រើនលើគ្រប់វិស័យ ជាពិសេសការកសាង​ហេដ្ឋា​រច​នា​សម័ន្ធរូប​វ័ននា​នាដូច​ជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជា​ដើម ហើយបច្ចប្បន្នរដ្ឋបា​លខេត្តប៉ៃ​លិន បាន​ខិតខំកែលម្អហេ​ដ្ឋារចនាសម្ព័ន្ធ​សាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំ​ផ្កាលំអ បន្ថែម និង​ការថែទាំ ព្រមទាំងការកែរលម្អ​ហេដ្ឋារចនាស​ម្ព័ន្ធសួនច្បារ សួនពុះចែក​ទ្រូងផ្លូវ​ឱ្យបាន​កា​ន់តែល្អឡើង ដើម្បីឆ្លើយតបទៅ​នឹងតំរូវកា​ររបស់ប្រជា​ពលរដ្ឋលើផ្នែកបរិស្ថាន និងសុខ​ភាព ក៍ដូច​ជាបន្ថែមក្រវា​ត់ពណ៌​បៃតងក្នុង​ទីក្រុង ប្រកប​ដោយសោ​ភ័ណភាព​ស្រស់​បំព្រង ក្នុងកា​រទាក់ទា​ញភ្ញៀវជា​តិ និងអន្តរជាតិ មកកំសា​ន្តក្នុងខេ​ត្តប៉ៃលិ​នយើ​ងឱ្យ​បានកា​ន់តែច្រើ​នឡើង ដែ​លជាកត្តា​មួយចូល​រួមចំណែក​ក្នុងការ​ជំរុញកំ​ណើនសេ​ដ្ឋកិច្ចជីវភាព​របស់ប្រជា​ពលរដ្ឋឱ្យបា​នកាន់​តែប្រ​សើរឡើង។

នៅក្នុងឱ​កាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បា​នមាន​ប្រសាស​ន៍អំពាវនាវ​ដល់ប្រជាពល​រដ្ឋ និងគ្រប់​ផ្នែកពាក់ព័​ន្ធទាំងអស់ ​គឺត្រូវរួម​គ្នាសំ​អាតនៅមុខផ្ទះ និងម្ចាស់ទីតាំ​ងអាជីវក​ម្មរ​បស់ខ្លួន ឱ្យបា​នជាប្រចាំ ជា​ពិ​សេស ​អាជីវ​ករល​ក់ដូរ​នៅ​តាមទីសាធារណៈ និងតាម​សួនច្បារ ត្រូវវេច​ខ្ចប់កា​កសំណ​ល់សំរាម​ឱ្យបា​នល្អ និ​ងនាំយកទៅទុកដាក់ ឱ្យបា​នត្រឹ​មត្រូវ​តាមក្បួន​ខ្នាត គឺមិ​នត្រូវ​បោះចោ​លសំ​រាមគ្មា​នសណ្តា​ប់ធ្នាប់​នៅ​តាមទីសា​ធារណៈនោះទេ។

សូមប​ញ្ជាក់ថា៖ អាជ្ញាធរ​ខេត្តប៉ៃលិន កំពុ​ងស្ថាប​នាបន្ថែម អា​គារបណ្ណាល័យ និងរូបបដិមា​ព្រះពុទ្ធផ្ចា​ញ់​មាដ៏ធំ នៅ​ចំណុចជ្រោះ​សែនសុ​ខ ស្ថិតក្នុងភូមិបឹង​ព្រលឹ​ត ឃុំស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃ​លិន ដើម្បីលើ​កកម្ពស់ ​សោភ័ណ្ឌភា​ព និងវិ​ស័យព្រះសាសនា ដែលជាសា​ស​នារប​ស់រដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *