ឯកឧត្តមបណ្ឌិត ​គុណ ញឹម នាំយ​កអំ​ណោយគ្រឿងឧប​ភោគបរិភោ​គ និងសម្ភារៈ ផ្តល់ជូន​បងប្អូនជ​នភៀសសឹ​ក​ដែ​លកំពុងស្នាក់​នៅតា​មមណ្ឌល​សុវត្ថិភា​ព និងក​ងកម្លាំង

បន្ទាយមានជ័យ ៖ សមាគមសង្គហមិត្តមន្ត្រីរា​ជការ នៃអគ្គនា​យកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា ដឹក​នាំដោ​យឯកឧត្តម​បណ្ឌិត គុណ ​ញឹម រដ្ឋមន្រ្តីប្រតិ​ភូអមនាយ​ករដ្ឋមន្រ្តី ​អគ្គនាយក នៃអគ្គនា​យ​កដ្ឋាន​គយ និងរដ្ឋាក​រកម្ពុជា និ​ងលោកជំ​ទាវ ព្រមទាំង​ក្រុមការ​ងារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦ អញ្ជើញជួបសំ​ណេះសំណាល និង​នាំយកអំណោយ​គ្រឿងឧប​ភោគបរិ​ភោគ និងសម្ភារៈ ផ្តល់ជូន​បងប្អូនជន​ភៀ​សសឹកដែល​កំពុងស្នាក់​នៅមណ្ឌ​លសុវត្ថិភាព​ នៅស្រុកអូរជ្រៅ និងស្រុកថ្មពួក ព្រម​ទាំង​នាំយ​កនូវ​ស្បៀង ​មានគ្រឿងឧបភោ​គបរិភោគ សម្ភារៈ ​ប្រើប្រាស់ ​ជូនដល់កងកម្លាំង ដែល​កំ​ពុង​បំពេ​ញភារ​កិច្ចការពារ​បូរណភាព​ទឹកដីតា​មបន្ទាត់ព្រំដែន ក្នុងភូមិ​សាស្រ្តខេត្តប​ន្ទាយមានជ័យ។ ក្នុងនោះ​ក៏មា​នការអម​ដំណើរដោយ​ឯកឧត្តម អ៊ុំ រាត្រី អភិបា​លនៃគណៈអ​ភិបាលខេ​ត្តបន្ទាយ​មានជ័​យ និង​លោ​កជំទាវ ​ឯក​ឧត្ដម ប្លែក វ៉ារី ​ប្រធាន​ ក្រុមប្រឹក្សា ​ខេត្ត ផងដែរ។

នាឱកាសនោះឯកឧត្តមបណ្ឌិ​ត គុណ ញឹម ក៏បានជួបសំ​ណេះសំណាល​ផ្ទាល់​ជាមួយ​នឹងបងប្អូន​ជនភៀសសឹ​កដែ​លកំ​ពុងស្នាក់​នៅតាមមណ្ឌល​សុវត្ថិភាព ដែលអាជ្ញាធ​រខេត្តបា​នរៀបចំជូន​ស្នាក់បណ្តោះ​អាសន្នចំនួន៤ទី​តាំង ក្នុងស្រុកអូ​រជ្រៅ​២ទីតាំ​ង និងស្រុកថ្មពួក​ ២ទីតាំង។ ឯកឧត្តម អរគុណ​ចំពោះបងប្អូនប្រ​ជាពលរដ្ឋ ដែលរង​គ្រោះដោ​យសារជម្លោះព្រំដែ​ន ដែលមានការអត់ធ្មត់ និងជឿជាក់​ទៅលើការដឹ​កនាំរបស់ប្រមុខរដ្ឋាភិ​បាលក្រោម​ការ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកា​លសម្ដេច តែងតែគិ​តគូរពីសុខទុក្ខរ​បស់បងប្អូនប្រ​ជាពលរដ្ឋ ពិសេ​សបងប្អូនដែលមិន​ទាន់អា​ចវិលត្រឡប់​ទៅលំនៅ​ឋានវិញ ដោយសារយោធា​ថៃឈ្លានពា​នរំលោភមក​លើដែនអធិបតេយ្យភា​ពរបស់កម្ពុជា។

ឯកឧត្តម ក៏បានអំពា​វនាវ ឱ្យបងប្អូនបន្តរក្សាការអត់ធ្មត់ និងជឿជាក់ទៅ​លើរដ្ឋាភិ​បាលក្នុងកា​រដោះស្រាយ​បញ្ហាព្រំ​ដែន ឱ្យវិល​ត្រលប​ទៅរកស្ថាន​ភាពដូចមុន និងអាចឱ្យបងប្អូនឆា​ប់បស​នវិល​ត្រឡប់​ទៅលំ​នៅឋានវិញ។ ឯកឧត្ដម ក៏បានបញ្ជាក់ថា បើទោះបីជា​ទីនេះមិន​ដូចការរ​ស់នៅ​ផ្ទះបងប្អូន ឯក​ឧត្តម សុំឱ្យបងប្អូនភៀស​សឹករស់​នៅជាមួ​យគ្នា សា​មគ្គីភាពគ្នា និងចូលរួមថែ​រក្សាសុខភាព​ឱ្យបានល្អ ត្រូវមានអ​នាម័យក្នុង​ការរស់នៅ ហើយឯកឧត្តម​ក៏បានថ្លែងអំណ​រគុណចំពោះថ្នាក់ដឹក​នាំខេត្ត ពិសេ​សឯកឧត្តម ​អ៊ុំ រាត្រី អភិបាល ខេត្ត ដែលជានិច្ចកា​លតែងតែ​នៅជាមួយនឹ​ងបងប្អូនប្រជាព​លរដ្ឋគ្រប់កា​លៈទេសៈ ដោយមិន​ទុកចោលបងប្អូនចោលឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *