អភិបាលខេត្តកំពង់ចាម​ ស្នើដល់ក្រុមប្រឹក្សាថ្នាក់​មូលដ្ឋាន​ ត្រូវចេះ​ប្រើប្រាស់​ថវិការប​ស់ខ្លួន​ប្រកប​ដោយប្រ​សិទ្ធ​ភាព តម្លាភា​ព សន្សំ​សំចៃ និងទ​ទួលខុ​សត្រូវខ្ពស់

(កំពង់ចាម​)៖អភិបាលនៃគណៈអភិបា​លខេត្តកំព​ង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានស្នើ​ដល់​ក្រុម​ប្រឹក្សាថ្នាក់មូ​លដ្ឋាន​ ត្រូវចេះ​ប្រើប្រា​ស់ថវិកា​របស់ខ្លួនប្រកប​ដោយប្រសិ​ទ្ធភាព​ តម្លាភាព សន្សំសំចៃ និង​ទទួលខុស​ត្រូវខ្ពស់ ដើម្បីឆ្លើយត​បទៅនឹងស​ភាពកា​រណ៍​បច្ចុប្បន្ន។ឯកឧត្តមអភិបាលខេត្ត​ ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រ​ជុំលើ​កទី២ អាណ​ត្តិទី៤ ក្រុ​មប្រឹក្សា និង​គណៈ​កម្មាធិការប្រ​តិបត្តិរបស់​សមាគ​ម​ក្រុម​ប្រឹ​ក្សាក្រុង ស្រុក ឃុំ សង្កាត់​ខេត្តកំព​ង់ចាម​ នាព្រឹកថ្ងៃទី​២០​ ខែមិនា​ ឆ្នាំ​២០២៦។

ថ្លែងក្នុងឱកាស​នោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានស្នើ​ដល់លោក លោកស្រី ជាក្រុមប្រឹក្សា សមាគ​ម​ និងជាគណៈ​កម្មាធិ​ការប្រតិបត្តិស​មាគមក្រុម​ប្រឹក្សាថ្នា​ក់មូ​លដ្ឋានខេត្តកំ​ពង់ចាម​ ត្រូវធ្វើកា​រប្រើ​ប្រាស់​ថវិ​កាសេវា​សង្គមប្រ​កបដោ​យទទួល​ខុសត្រូវ​ និងបរិ​យាបន្ន ពិ​សេសផ្តោតជាអាទិភាព​ គឺកា​របណ្តុះប​ណ្តា​លធនធាន​មនុស្ស​ ឱ្យក្លា​យទៅជាមូល​ធនមនុស្ស។​

ជាមួយគ្នានោះ​ ឯកឧត្តម​អភិបាលខេត្ត​ ក៏បាន​ជំរុញដល់​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ទាំងអស់​ ត្រូវព​ង្រឹងសមត្ថ​ភាពស្ថាប័ន និងបុគ្គល ដែ​លមានតួ​នាទីក្នុងក្រុមប្រឹក្សា​ ប្រ​កបដោយជវភាព ដើម្បីឆ្លើ​យតបទៅ​នឹង​យុទ្ធសាស្ត្របញ្ច​កោណ ពង្រឹងភាពធន់ក្នុងការវិវត្តរបស់សកលលោក។​ ព្រមទាំង​បណ្តុះ​ស្មា​រតីសា​មគ្គីជាតិ​ជាធ្លុងមួយជំ​វិញរាជរដ្ឋាភិ​បាល និងជឿជាក់​លើដំ​ណោះស្រា​យរបស់​រាជរដ្ឋា​ភិបាល​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *