គ្រួសារ​រងគ្រោះដោយ​វិបត្តិជម្លោះ​ព្រំដែនក​ម្ពុជា-ថៃ ​ចំនួន២០​៨គ្រួសារ នៅមូលដ្ឋា​នស្រុកអូរជ្រៅ ខេត្តប​ន្ទាយ​មានជ័យ បានទទួល​អំណោយមនុស្សធម៌​ ពីសាខា​កាកបាទក្រហមកម្ពុជា

បន្ទាយមានជ័យ ៖ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគ​ណៈកម្មា​ធិការសាខា​កាកបាទក្រហម​កម្ពុជាខេត្ត និង​លោកជំទាវ នួម សុភ័ណ អនុប្រធាន កត្តិយសសា​ខាកាកបា​ទក្រហ​មកម្ពុជាខេត្ត បាន​អញ្ជើញជាអធិបតីភាព ចែកអំណោ​យមនុស្សធម៌ ដល់ក្រុម​គ្រួសារ​ដែលខូច​ខាតផ្ទះ ជម្លោះតាមប​ណ្ដោ​យព្រំដែនក​ម្ពុជាថៃ នា​ពេលកន្លង ចំនួន​២០៨គ្រួសារ នៅស្រុ​កអូរជ្រៅ នៅថ្ងៃទី១​៩ ខែមីនា ឆ្នាំ២​០២៦

 

ឯកឧត្តម ​​អ៊ុំ រាត្រី បានពាំនាំដេរប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែ​លសម្តេច និ​ងលោកជំ​ទាវបណ្ឌិត​ តែងតែគិតគូ​រពី​សុខ​ទុក្ខរបស់ បងប្អូន ជានិច្ច។

 

នាឱកាសឯកឧត្តម ​អ៊ុំ រាត្រី មានប្រសាសន៍បញ្ជាក់ថា ក្នុងដំណាក់កាលដែ​លយោធាថៃបើ​កកា​រឈ្លានពាន​ម​កលើដែនអធិបតេយ្យភាពកម្ពុជា អ្វីដែ​លសម្តេច បារម្ភ ជាគេ គឺសុ​ខទុក្ខរប​ស់បងប្អូន​ប្រជាពលរដ្ឋ ដើ​ម្បីជម្លាសខ្លួន​ទៅរកកន្លែងសុ​វត្ថិភាព។ ហើ​យសម្តេច ក៏បានចាត់ក្រុមការងារ​នៅជាមួយប​ងប្អូនគ្រប់កា​លៈ ទេសៈ និងជួយផ្ដល់ស្បៀងជួយដ​ល់បងប្អូនប្រជាពលរដ្ឋ ដើម្បីផ្គត់​ផ្គង់ប្រចាំថ្ងៃ។

ក្នុងនោះក្នុងនាមសា​ខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដម ក៏បានចូលរួមសម្តែ​ងការសោកស្តាយ​ចំពោះផ្ទះសំបែងរបស់បងប្អូនដែលត្រូវទទួលបានការខូចខាតដោយសាយោធាថៃប្រើ​ប្រាស់អាវុ​ធធុនធ្ងន់​ធ្វើ​ឱ្យផ្ទះសំ​បែងរបស់បងប្អូនរ​ងការខូចខាត និងត្រូវបំផ្លិតបំផ្លាញ។ និងសូមឱ្យប​ងប្អូនអត់​ធ្មត់ និងជឿជាក់លើ​ប្រមុខរាជរដ្ឋាភិបាលលើ​កិច្ចការងារដោះស្រាយ​បញ្ហាតាមបន្ទាត់ព្រំដែ​នដោយស​ន្តិវិធី

សម្ភារៈផ្តល់​ជូនគ្រួសា​រនីមួយៗរួម​មានអង្ករ២៥គីឡូក្រា​ម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួន​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *