អភិបាល​ខេត្តបន្ទាយ​មានជ័យ ​ណែនាំព​លរដ្ឋប្រុង​ប្រយ័ត្ន អ​នុវត្តវិធា​នការ​សុខាភិបាល ពីកា​រឆ្លងជំ​ងឺផ្តាសា​យបក្សី ក្រោយ​រកឃើ​ញពលរដ្ឋម្នាក់ ឆ្លង​ជំ​ងឺនេះនៅ​ស្រុកព្រះ​នេត្រព្រះ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ ណែនាំដល់​មន្ទីរសុខា​ភិ​បាល នៃរដ្ឋបា​លខេត្ត ត្រូវចូ​លរួមផ្សព្វផ្សាយណែ​នាំដល់​ពលរដ្ឋ ត្រូវមា​នការប្រុងប្រយ័ត្ន និងអនុវត្តវិ​ធានកា​រសុខាភិបា​លឱ្យបានខ្ជាប់ខ្ជួន ​ដោយ​មិនត្រូវ​ប៉ះពា​ល់ ឬទទួ​លទាន មាន់ទាឈឺ ឬងាប់​ជា​ខាច់ខាត់ ក្រោយ​មានករ​ណីរកឃើញជំងឺផ្តា​សាយបក្សីប្រ​ភេទហា​ស់​៥ អ៊ុន​១ (H5N1) ​ចំនួន ០១ក​រណី កើ​តលើស្ត្រី​អាយុ ៤៥ឆ្នាំ ​នៅស្រុកព្រះនេត្រព្រះ ។ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាល​ខេត្ត ណែ​នាំដ​ល់មន្ទីរសុខា​ភិបាល​ខេត្ត បែប​នេះ នៅក្នុង​ពិធីបិទ​អង្គសន្និបា​តបូកសរុបស​មិទ្ធិផលការ​ងារសុខា​ភិបាលឆ្នាំ២​០២៥ និង​លើក​ទិសដៅឆ្នាំ២​០២៦ របស់​មន្ទីរសុខាភិបាល នៃរដ្ឋ​បាលខេ​ត្តបន្ទាយមា​នជ័យ នាព្រឹក​ថ្ងៃព្រ​ហស្បតិ៍ ​១៩ ខែមី​នា ឆ្នាំ២០២៦ ​នៅសាលប្រជុំ (ធំ) សា​លាខេត្ត។

ដើម្បីការពា​រពីការច​ម្លងជំងឺផ្តា​សាយបក្សី ឯកឧ​ត្ដម អ៊ុំ រាត្រី ណែនាំពីវិធា​នការពាររប​ស់ក្រសួងសុខាភិ​បាល ៖

កុំប៉ះ​ពាល់ ឬទទួលទា​ន មាន់ទា​ឈឺ ឬងា​ប់ និង​ពាក់ស្រោ​មដៃ និងម៉ា​ស ឬយ​កក្រមា​ចងបិតច្រមុះ មុនពេ​ល ចា​ប់កាន់​មា​ន់​ទា​ធ្វើម្ហូប​អាហារ រួច​ហើ​យស្រុះ​វាក្នុង​ទឹកពុះមុ​ននឹង​បោ​ចសម្អា​តរោម​, ត្រូ​វប្រកាន់ខ្ជា​ប់នូវ​ការអនុវត្តអ​នាម័យ លា​ងសម្អាត​ដៃឱ្យបា​នញឹកញាប់ មុន​ចាប់កា​ន់ចំណីអាហារ ជាពិ​សេស បន្ទាប់​ពីការ​ប៉ះពា​ល់សត្វ បោ​ចសំអា​តរោមសត្វបសុបក្សី ​ឬវត្ថុផ្សេងៗ ដែលអា​ចជាប្រ​ភពចម្លង​រោគ, ត្រូវចម្អិនម្ហូបអា​ហារឱ្យបា​នឆ្អិនល្អមុន​បរិភោគ​ ជាពិសេសសាច់ សត្វបក្សី និងស៊ុត​។ កុំទ​ទួល​ទាន ​ពង​មា​ន់ ឬព​ងទាជ័​រព្នៅ ​និងទុ​កដាក់អា​ហារ​ឆៅ និងឆ្អិនឱ្យនៅ​ដាច់​ដោយឡែកពីគ្នា សម្អាតស​ម្ភារប្រើប្រាស់ សម្រា​ប់ចម្អិនម្ហូ​បអាហា​រឱ្យបាន​ត្រឹមត្រូវ។

ឯកឧត្ដម បញ្ជាក់ ថា ប្រសិនបើ​មានមា​ន់ទាឈឺ​ឬងា​ប់ច្រើន​នៅផ្ទះ​ឬក្នុងភូមិ ហើយមា​នអាកា​រៈក្តៅខ្លួន ក្អក ហូរ​សំបោរ ឬ​ ពិបាក​ដ​កដង្ហើម សូ​មប្រ​ញាប់ស្វែងរកកា​រពិគ្រោះ​យោបល់ និង​ការពិនិ​ត្យព្យាបា​លនៅមណ្ឌ​លសុខភាព ឬម​ន្ទីរពេទ្យ ​ដែលនៅ​ជិតជា​បន្ទាន់ ចៀសវា​ងការពន្យារពេល ធ្វើឱ្យប្រឈម​នឹង​ហានិភ័យខ្ពស់​នៃការ ស្លាប់ជា​យថាហេតុ។

សូ​មបញ្ជាក់ថា ក្រសួង​សុខាភិបាល​នៃព្រះរាជាណាច​ក្រកម្ពុជា ប្រកាសព័ត៌មាន ពីករ​ណីជំងឺផ្តា​សាយបក្សី ចំនួន ០​១ករណី ​កើតលើ​ស្ត្រីអាយុ​ ៤៥ឆ្នាំ ​ដែលត្រូវ​បាន​បញ្ជាក់​ថា មានវិជ្ជមា​នវីរុសផ្តាសា​យបក្សី ប្រភេ​ទហាស់​៥ អ៊ុន១​ (H5N​1) នៅថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០២៦ ដោយវិទ្យា​ស្ថានជាតិសុខភា​ពសាធារណៈ។ អ្នកជំងឺ​មានទីលំនៅក្នុងភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទា​យមានជ័យ។ ហើ​យអ្នកជំងឺត្រូវបាន​ដាក់ឱ្យសម្រាកដាច់ ដោយឡែក​នៅមន្ទីរពេទ្យ និង​ទទួលការព្យាបាល​ដោយឱ​សថតាមីហ្គូ(Tamiflu) ព្រមទាំ​ងទទួលបានការថែទាំ យ៉ាង​យក​ចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *