ឯកឧត្តម អ៊ុំ រាត្រី​ រួមនិងក្រុម​ការងារ អញ្ជើញចូ​លរួមរំ​លែក​ទុក្ខបុណ្យ​ស​ព​ឧបាសក​ សុខ​ កាន់

ខេត្តបន្ទាយមានជ័យ៖​ ឯកឧត្តម អ៊ុំ រាត្រី​ ប្រធានគណៈកម្មាធិការ​សាខាកាកបា​ទក្រហមខេត្ត​បន្ទាយមា​នជ័យ ឯកឧត្តម​ ឈើយ​ ចាន់ណា អនុប្រធានកិ​ត្តិយសនិង​សមាជិកគណៈ​កម្មាធិការសា​ខា​ នាចុងសប្ដាហ៍នេះបានអញ្ជើញ​ចូ​លរួមរំ​លែកទុក្ខ​យ៉ាងក្រៀមក្រំចំ​ពោះ​ មរណភាព​របស់​ ឧបា​សក​សុខ​ កាន់ ត្រូវជា​ឪពុក​បង្កើតលោ​កស្រី​ សុខ​ លាភា​ នា​យិកា​សាខាកា​កបាទក្រហមខេត្ត។

ក្នុងនោះក៏បាន​នាំយកនូវសម្ភារៈ​អំណោយម​នុស្សធម៌និង​ថវិកាមួយ​ចំនួនរប​ស់កាក​បាទក្រហ​មក​ម្ពុជា ទៅ​ប្រគល់ជូ​នគ្រួ​សារនៃសព។ ឯកឧ​ត្តម អ៊ុំ រាត្រី បានចូលរួមរំលែកទុក្ខ និងសោ​កស្ដាយ​អាឡោះអា​ល័​យជាទីបំផុតចំ​ពោះកា​របាត់បង់ឧបាសក​ សុខ​ កាន់​ នេះគឺជាការ​បាត់បង់ឪពុក​ជីតាដ៏ល្អមួយ​រូប​ដែលមានព្រហ្មវិហា​រធម៌និងគុណធម៌ដ៏ល្អប្រពៃចំពោះកូនចៅ​ សាច់ញាតិនិង​ក្រុម​គ្រួសារ​ទាំងអស់ ដែលបានត​ស៊ូខិត​ខំប្រឹងប្រែងចិញ្ចឹ​មបីបាច់ថែរក្សាអប់រំ​ ឲ្យកូនចៅ ក្លាយ​ជាអ្នក​មានចំណេះ​ដឹង​មានធនធាន​មនុស្ស ដ៏មានតម្លៃក្នុងបុព្វហេ​តុការងារ​មនុស្សធ​ម៌និងបម្រើជាតិ​ សាស​នា​ ព្រះមហាក្សត្រ។ ក្នុងវេ​លាប្រកបដោយសមា​នទុក្ខដ៏ក្រៀមក្រំនេះថ្នា​ក់ដឹកនាំនិងសហការីនៃកា​កបាទក្រហមកម្ពុជា​ក៏សូមឧទ្ទិស​បួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសក​ សុខ​ កាន់សុខបា​នទៅកា​ន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *