(ប៉ៃលិន)៖នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ក្រុមហ៊ុន Internet, ក្រុមហ៊ុនទឹកស្អាត និងក្រុមហ៊ុនអគ្គីសនី នៅក្នុងខេត្តប៉ៃលិនទាំងអស់ ស្តីពីបច្ចុប្បន្នភាព នូវកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់សេវ៉ាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសការចូលរួមនូវវិធានការទប់ស្កាត់ ចំពោះការផ្តល់សេវាដល់សកម្មភាពលួចបង្កប់ Scam Online នៅគ្រប់ទីតាំងអាគារស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងប្រមូលផ្តុំមានចេតនាប្រព្រឹត្តបទល្មើសខុសច្បាប់។
ជាមួយនិងកិច្ចប្រជុំនេះលោកជំទាវអភិបាលខេត្តប៉ៃលិន បានថ្លែងអរគុណដល់បណ្តាក្រុមហ៊ុនទាំងអស់ដែលប្រតិបត្តិការនៅខេត្តប៉ៃលិន បានសហការល្អជាមួយរដ្ឋបាលខេត្ត ដើម្បីបំរើសេវ៉ាជូនដល់ប្រជាពលរដ្ឋនិងសូមបង្កើនការងារនេះបន្ថែមទៀត ដើម្បីផ្តល់ការជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

