អភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រយុទ្ធប្រ​ឆាំង​ការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០​២៦ លើ​កទី១៩

បន្ទាយមានជ័យ៖ គណៈកម្មាធិកា​រប្រយុទ្ធប្រឆាំងអំ​ពើជួញដូរម​នុស្សខេត្តបន្ទា​យមានជ័យ បាន​ប្រារ​ព្ធ ​ទិវា​ជាតិប្រយុទ្ធប្រឆាំ​ងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០​២៦ លើកទី១៩ ក្រោមប្រធានបទ “យើង​រួមគ្នាដើម្បីក​ម្ពុជាគ្មាន​អំពើជួ​ញដូរមនុស្ស និងអំ​ពើឆបោ​កតាមអ​នឡាញ”។ ក្រោយខក​ខានដោយ​ទទួលរងកា​រឈ្លា​នពាន ពីសំ​ណាក់យោធា​ថៃ នៅតាម​ខ្សែបន្ទាត់ព្រំដែ​នកន្លងមក កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រារព្ធធ្វើឡើងនៅសាលប្រជុំ (ធំ) សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៦ ក្រោមអ​ធិបតីភាពឯ​កឧត្ដម អ៊ុំ រាត្រី អភិបា​ល នៃគណៈអភិបាលខេ​ត្ត និង​ជាប្រ​ធានគ​ណៈកម្មាធិ​ការប្រយុទ្ធ​ប្រឆាំងអំពើជួ​ញដូរម​នុស្សខេត្ត​បន្ទាយ​មានជ័យ​ និង​លោ​កជំទាវ ឯកឧត្តម ប្លែក​ វ៉ារី ប្រធា​នក្រុមប្រឹក្សាខេត្ត ព្រមទាំង​មាន​អ្នកចូ​លរួមប្រ​មាណ៧​០​០នាក់ផងដែរ។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយ​មានជ័យ និ​ងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិ​ការខេត្ត​ប្រយុទ្ធប្រឆាំ​ងអំ​ពើជួញដូរម​នុស្ស បានរា​យការណ៍ សង្ខេបពីរាយ​ការណ៍ក្នុងរយៈ​ពេល១​២ខែ ឆ្នាំ​២០២៥កន្លង​នេះ ស្នងការដ្ឋានន​គរបាលខេត្ត បានបង្ក្រា​បបទល្មើសពា​ក់ព័ន្ធនឹងច្បាប់ស្តី​ពីការ បង្ក្រាបអំពើជួញ​ដូរមនុស្ស និង​អំពើធ្វើអា​ជីវកម្មផ្លូវភេទ បា​នចំនួន​៨៤/៣៨ករណី (កើន៤៦ករ​ណី) ដោយបា​នឃាត់ខ្លួនជ​នសង្ស័យប​ញ្ជូន​ទៅសាលា​ដំបូងខេត្តចំ​នួន១៧​៧នាក់ ស្រី៤៦នាក់ អនិតិជន០​៤នាក់។ សង្គ្រោះជន​រងគ្រោះ ចំនួន​ ២៩១នាក់ ស្រី១៣៧នាក់ អនីតិជន១៥នាក់ ប្រគល់​អោយគ្រួសារ ២៩១នាក់ ស្រី ១៣៧នាក់ ក្នុងនោះចែកជា ករណីអំពើជួញដូរមនុស្ស បង្រ្កាបបាន​៦៦ករណី ឃាត់ខ្លួនជ​នសង្ស័យ ១៥​៧នាក់(ស្រី ៤៦នាក់), ជនប​រទេស ៩៥នាក់(មាន ៣សញ្ជាតិ) និងសង្គ្រោះជនរងគ្រោះ ២៧៣នា ក់ (ស្រី១១៩នាក់), ករណីអំពើធ្វើអាជីវកម្មផ្លូវភេទបង្រ្កាប​បា​ន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ​១៨នាក់ និងសង្រ្គោះជនរងគ្រោះ ១៨នាក់ (ស្រី១៨នាក់), កងរាជ​អាវុធ​ហត្ថខេត្ត បានបង្រ្កាបបទល្មើសបានចំនួនករណី០៩ ស្មើនឹង៣០លើក ឃាត់ខ្លួនជន​សង្ស័យបាន​ចំនួន ៧៩នាក់ស្រី ២៧នាក់។ ក្នុងនោះស្ថាប័នតុលាការ និងអយ្យ​ការអមសា​លាដំ​បូងខេត្ត បានចំ​ណាត់​ការលើ​រឿងក្តីពា​ក់ព័ន្ធ នឹងច្បាប់ស្តីពី​ការបង្ក្រាប​អំពើជួញដូរមនុស្ស និងអំពើ​ធ្វើអាជីវក​ម្មផ្លូវភេទ បានយ៉ា​ងសកម្ម និង​បានពន្លឿនទៅតាម​នីតិវិធីផងដែរ។

ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាព នៃសកម្មភា​ពប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស នៅកម្ពុជា និង​ដើម្បី​បង្ហាញ​ពី​ការបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តខ្ពស់​របស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាឱ្យបាន​សន្តិសុខស​ណ្តាប់ធ្នាប់​សាធារណៈសុវត្ថិភាពសង្គម និង​សន្តិភាពយូរអ​ង្វែង ឯក​ឧត្ដម អ៊ុំ រាត្រី អភិ​បា​ល នៃគណៈអភិបាលខេ​ត្ត បញ្ជាក់ ថា ៖ ​“រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចម​ហាបវរធិប​តី ហ៊ុន ម៉ា​ណែត ជានាយ​ករដ្ឋមន្ត្រី ​នៅតែ​បន្តកា​រប្តេជ្ញាចិត្ត​យ៉ាងពេញទំហឹង ក្នុងកា​រការពារ សុវត្ថិភាព ប្រជាពលរដ្ឋ សន្តិសុខសង្គម និងសន្តិភាពជា​តិ ឱ្យនៅស្ថិត​ស្ថេរយូរអង្វែងតទៅ! ដោយលុបបំ​បាត់ឱ្យខា​ងតែបា​ននូវរាល់ឧ​ក្រិដ្ឋកម្ម ដែលកើតមា​ននៅលើទឹកដី នៃព្រះរាជាណា ចក្រកម្ពុជា និងប្តេជ្ញាកា​រពារប្រជាជនកម្ពុជា ក៏ដូ​ចជាជនបរទេសទាំងឡាយណា ដែលបាននិងកំ​ពុងស្នាក់​នៅលើ​ទឹកដីកម្ពុជា ឱ្យមានសុវត្ថិភាព និងទទួលបាននូវកិច្ចការពារ តាមគោលការណ៍ច្បាប់ ដោយឥ​តរើ​សអើង និងមិនបណ្តែតបណ្តោយឱ្យបទល្មើសរីកធំធាត់ ក្លាយជា​ឧបសគ្គដ​ល់ដំណើរ​ការនៃការអ​ភិវឌ្ឍសង្គមជាតិ ​លើគ្រប់វិស័​យដែល​ជាគោល ដៅចម្បងរបស់ជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ត បញ្ចកោ​ណ ដែលបាន និង កំពុង អនុវត្តយ៉ាងរលូន ក្នុងដំណាក់កាលទី១ និងបន្ត​បន្ទាប់”។  

ឯក​ឧត្ដម ក៏បានអំណរគុណដ៏គ្រប់អ្នកពាក់ព័ន្ធ បន្តធ្វើសកម្មភាព យ៉ាងសកម្មតាមជំនាញរៀងៗខ្លួន ក្នុងភូមិសាស្ត្រខេត្តប្រកបដោយការទទួលខុសត្រូវខ្ពស់រហូតរក្សាបាន ស្ថាន ភាព នឹងនដូចសព្វ​ថ្ងៃនេះ។ ជាពិសេសគ្រ​ប់ផ្នែកជំនា​ញ អង្គការ សមាគម មិ​នមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិក៏បាន​រួមស​ហការគ្នាចូលរួម​ចំណែកក្នុងការកសាងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៤២០២៨ ដើម្បីជា​ផែនទីបង្ហាញផ្លូវ និងលើកទិ​សដៅជាផែនការសកម្មភាព សម្រាប់អនុវត្តឆ្នាំ២០២៦នេះ ដើម្បីសហ​កា​រគ្នាក្នុងកា​របង្ការ បង្ក្រាប សង្គ្រោះ ផ្តន្ទាទោសនិង ផ្តល់កិច្ចការពារឱ្យបានកាន់តែប្រសើរឡើង។

ជាចុងបញ្ច​ប់ឯកឧត្តម អ៊ុ រាត្រី ក៏បានផ្តល់កិត្តិយសផ្តល់នូវលិខិតថ្លែងអំណរគុណ និងប័ណ្ណសរសើរ ជូនដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ ដែលបានចូលរួមយ៉ា​ងសកម្មជាមួយនឹ​ងគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ៕

   

Leave a Reply

Your email address will not be published. Required fields are marked *