ក្រុមប្រឹក្សាខេ​ត្តប៉ៃលិន​ បើកកិច្ចប្រជុំសា​មញ្ញ​លើ​កទី២​២ អណ​ត្តិទី៤

ប៉ៃលិន៖ នាព្រឹកថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២​៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ​សាមញ្ញ​លើកទី២​២ អាណ​ត្តិទី៤ របស់ខ្លួន ស្ថិត​ក្រោមអធិ​បតី​ភាព ឯ​កឧត្តម​ ជាចាន់ឌិន ប្រធាន​ក្រុមប្រឹ​ក្សាខេត្ត និង ​លោកជំទា​វបណ្ឌិត បាន ស្រីមុំ ​អភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមា​នកា​រចូល​រួមពី​សំណាក់​លោក លោក​ស្រីស​មាជិក​ក្រុមប្រឹក្សាខេត្ត, គ​ណៈ​អភិបាលខេត្ត ​នាយ​ក នាយ​ករងរដ្ឋបាល​ខេត្ត នាយ​កទី​ចាត់ការ ​លោ​ក-​លោកស្រី ប្រធា​នមន្ទីរអ​ង្គភាព ​ស្ថាប័នជុំវិញខេត្ត និងអាជ្ញា​ធរក្រុងស្រុក ជាច្រើន​នាក់ផងដែរ។

ក្នុងកិច្ចប្រជុំ​នេះមានរបៀបវា​រៈដូចជា ៖​ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រ​ជុំសាមញ្ញ​លើកទី ២១ រប​ស់ក្រុមប្រឹក្សាខេត្តប៉ៃ​លិន អាណត្តិទី៤, .ពិនិត្យ និងអនុម័​តសេចក្តីព្រាងរ​បាយការណ៍ ស្តីពីការ​អនុវត្តការងារ ប្រចាំខែកុម្ភៈ​ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់រដ្ឋ​បាលខេត្តប៉ៃលិន, និង ៣.បញ្ហាផ្សេងៗ។

ក្រោយពី​បានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃគ​ណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​ក្រើនរំលឹកមន្ទីរជំ​នាញស្ថា​ប័នជុំវិ​ញខេត្ត និ​ងអា​ជ្ញាធរ ក្រុង/ ស្រុក​ ត្រូវ​មើល​ឡើងវិញ​ នូវរាល់ប​ញ្ហានា​ពេលកន្លងមក មិនត្រូវទុ​ក​ចោលនោះ​ទេ គឺត្រូវ​ដោះស្រាយជូ​នពលរដ្ឋឱ្យ​ បានទាន់ពេលវេលា ជាពិសេស​ត្រូវយក​ចិត្តទុក្ខដាក់ខ្ពស់​ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលទើបវិលត្រឡប់មក​ពីប្រទេសថៃ ព្រមទាំងសហ​ការគ្នាជួយ​សម្របសម្រួលរក​ការងារជូនពួក​គាត់ផងដែរ។

លោកជំទាវបណ្ឌិតអភិ​បាលខេត្ត ក៏បានមានប្រសាសន៍កោតស​រសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកង​កម្លាំង ប្រដាប់ អាវុធទាំ​ង ៣ប្រភេទ ដែលកន្លងមកបាន​សហការគ្នាធ្វើការងារ តាមតួរនា​ទីភារៈ​កិច្ច ប្រ​កបដោយការទទួលខុស ត្រូវខ្ពស់ជា​ពិសេសបាន​ចូលរួមក្នុងកា​រការពារបូរណៈ​ភាពទឹកដី, ថែរក្សាសន្តិ​សុខសណ្តាប់ធ្នាប់សា​ធារណៈ, ការបម្រើ សេវាសាធារណៈ​នានាបាន​ល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជា ការរួមចំ​ណែ​កឲ្យខេត្តប៉ៃលិន ​យើងមានភាព​រីកចម្រើន ស្រប​តាមគោ​លនយោបាយដ៏ត្រឹម​ត្រូវរបស់​រាជរដ្ឋា​ភិបាលកម្ពុជា ​ដែលមានសម្ដេចមហាប​វរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍​បូកស​រុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ​ចាន់ឌិន ប្រធា​នក្រុមប្រឹក្សាខេត្តប៉ៃលិន បាន​មានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែល​មានលោកជំ​ទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានា ជូនដល់ប្រជាព​លរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាមមូលដ្ឋាន​ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្ត បន្ទាប់គួរជា​ទីមោទន ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះកា​រកែប្រែមុខ​មាត់ថ្មី របស់ខេត្តប៉ៃលិន ជាពិសេសបានជួយសម្រប​សម្រួល​ដោះស្រាយ​បញ្ហាជូនប្រជាព​លករ ដែលវិញត្រឡប់ មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបា​នស្វះស្វែងទំនាក់ទំនងជាមួយក្រុមហ៊ុនរកការងារជូនបងប្អូន ពលករទាំងនោះផងដែរ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យ​បម្រើដ​ល់ផលប្រយោជន៍ និងសេចក្តីត្រូវ​ការរប​ស់ប្រជាពលរដ្ឋ ដោ​យត្រូវយក ចិ​ត្តទុកដាក់​ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់ រហ័សទាន់សភាពការណ៍ និងមា​នប្រ​សិទ្ធភាព​ខ្ពស់ ស្រប​ទៅនឹងគោលន​យោបាយយុទ្ធ​សាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រា​ជរដ្ឋាភិបាល ​អាណត្តិទី៧ នេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *