ក្រសួងរៀប​ចំដែនដី នគរូ​បនីយកម្ម និ​ងសំណង់ជ​ម្រាបជូន​អតិថិជនរប​ស់គម្រោងផ្ទះ និងដីឡូត៍ ឡេ​ង ណាវ៉ាត្រា ជ្រែមួយរ​យ និងគ​ម្រោងផ្លូវជាតិ​លេខ៦អា ដែលមានទីតាំ​ងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអ​ន្លង់ស្លែង ឃុំសំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល

ក្រសួងនឹងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ជាលើកចុងក្រោយ ពីអតិថិជនដែលបានប​ង់ប្រាក់​ថ្លៃល​ក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន ១០០% និងមិនធ្លាប់បាន​ដាក់ពាក្យស្នើសុំជា​ច្រើនលើ​កកន្លងមក ចាប់​ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២​៦ ចាប់ពីម៉ោ​ង:០០នាទី ដល់ម៉ោង ១៧:០០នាទី នៅ​សាលសន្និបាត២០២១ ជាន់ទី២ នៃទីស្ដី​ការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោ​យភ្ជាប់​មកជាមួយនូវ​ឯកសារដូចខាងក្រោម

.កិច្ចស​ន្យាល​ក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម)

.វិក្កយបត្របង់​ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម)

.ឯកសារពា​ក់ព័ន្ធនឹង​ការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដូចមានក្នុងឧបសម្ព័ន្ធ

Leave a Reply

Your email address will not be published. Required fields are marked *