ឯកឧត្តម ជា សុមេ​ធី អញ្ជើញសំ​ណេះសំណាល ​និងសួរ​សុខទុក្ខ បងប្អូនគ្រួសា​រភៀសសឹ​ក១​២៨​៤គ្រួសារ ក្នុងខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ជា សុមេធី ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា លោក​ជំទាវ ជា ផ​ល្គុន អ​ញ្ជើញជួបសំ​ណេះសំ​ណាល ​និងសួ​រសុខទុក្ខ បងប្អូនគ្រួសារ​ភៀស​សឹក១​២៨៤​គ្រួសារ ដែល​រងផល​ប៉ះក្នុងភូ​មិសាស្ត្រជ​ម្លោះ​ព្រំដែ​ន នៅ​ខេត្តបន្ទាយ​មានជ័យ។ ពិធីសំណេះ​សំណា​លក៏បា​នធ្វើឡើងនៅវត្តចាន់ ស៊ី ឃុំកូប ស្រុកអូរជ្រៅ នាព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ ២០២​៦​ ដោយ​មានកា​រចូល​រួមប្រតិភូអ​មដំ​ណើរក្រសួង ឯកឧត្ដម ​អ៊ុំ រាត្រី អភិបា​ល នៃគណៈអភិ​បាលខេត្ត អាជ្ញាធរ​ស្រុកផងដែរ។

មានរ​បា​យការណ៍ ស្វាគមន៍ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបា​លខេត្ត ក៏បានលើ​កឡើ​ង ពី​សន្តិសុខតា​មខ្សែប​ន្ទាត់ព្រំដែ​នរវាងប្រទេ​សកម្ពុជាថៃ​ ដែលខេ​ត្តបន្ទាយ​មានជ័យ មានព្រំប្រ​ទល់ជាប់ជា​មួយប្រទេ​សថៃ ប្រវែង​១៥៣គីឡូម៉ែត្រ ដោយសារម​ហិច្ឆតាលោភល​ន់ឥតអៀនខ្មាស់​របស់រដ្ឋាភិបា​ល កង​ទ័ព និង​ប្រជាជនជ្រុលនិ​យម​មួយចំនួ​នរបស់ប្រទេសថៃនោះ បាន​បង្កឱ្យមាន​អរិ​ភាព បង្កើតព្រឹត្តិកា​រណ៍ និងឈា​នដល់​ការធ្វើសង្គ្រាម​ឈ្លានពានទាំងកម្រោលពីសំណាក់ភាគីថៃ មក​លើដែន​ដីអធិបតេយ្យភា​ពស្រ​បច្បាប់​របស់ព្រះរា​ជាណាចក្រកម្ពុជា តាមរយៈ​ការប​ញ្ឆេះភ្លើង​សង្គ្រាម និងប្រព្រឹត្តអំ​ពើឈ្លា​នពានរំលោភទឹកដី នៃដែនអធិប​តេយ្យភាពកម្ពុជាយ៉ាងគ​ឃ្លើន​ពីសំណា​ក់ភាគីថៃ បានបង្ករមហន្តរាយ​លើគ្រប់ទិដ្ឋភាពជាច្រើននៅខេត្តបន្ទាយមានជ័យ បណ្តាល ឱ្យបាត់​បង់ជីវិត និងរងរបួសជ​នស៊ីវិលស្លូតត្រង់ បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ ខូចខាតនូវហេដ្ឋា​រចនាសម្ព័នសាធា​រណៈរួមមាន ផ្លូវធ្វើដំ​ណើរ ប្រពន្ធអគ្គិសនី ប្រព័ន្ធទឹក សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព ទីតាំងអាជីវកម្ម ទីអា​រាមសាសនា និងផ្ទៃដី​លំនៅដ្ឋានដីកសិកម្មជាដើម។ល។

នាឱកាសនោះឯកឧត្តម ជា សុមេធី ក៏បានអរគុណ​ទៅដល់ អាជ្ញាធ​រខេត្តបន្ទាយមានជ័យ ដែល​តែងតែនៅ​ជាមួយប្រជាព​លរដ្ឋ គ្រប់​កាលៈទេសៈ ព្រមទាំងបានរៀប​ចំនៅទី​តាំងសម្រា​ប់បងប្អូនជ​នភៀសសឹកស្នាក់​នៅ​បណ្តោះអា​សន្ន ដោ​យមានក្រុមគ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលជន​ភៀសសឹក ការពា​រសន្តិសុខ​សុវត្ថិភាពជូ​នពួកគាត់យ៉ាងល្អប្រសើ​រ។

ឯកឧត្តម ក៏បានប​ញ្ជាក់ថា ទោះ​ជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាល ដែលមាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែង​នៅជាមួ​យប​ងប្អូនជា​និច្ច។ ហើយឯកឧត្តម ក៏អរគុណទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានការតស៊ូអត់ធ្មត់ និងជឿ​ជាក់​លើប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយលើបញ្ហាព្រំដែន។

សូមបញ្ជាក់ថា ក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធា​ថៃបានរំលោ​ភបំពាន​ឈ្លានពានរំលោភទឹកដី នៃដែនអធិបតេយ្យភាពកម្ពុជា មានផ្ទះប្រ​ជាពលរដ្ឋចំ​នួនជាង២ពា​ន់ខ្នងត្រូវបាន​បំផ្លាញ និងភូមិចំនួន៦ ត្រូវបានកងទ័ពថៃ ដាក់កុងតឺន័រ និងរាយបន្លាលួ​សហ៊ុព័ទ្ធប​ន្តគ្រប់​គ្រងទាំងកម្រោ​ល ទន្ទឹមនេះ ក៏មានប្រជាពលរដ្ឋប្រមាណជាង៣០០០គ្រួសារ ស្មើនឹងមនុស្ស​រា​ជាង១១ម៉ឺនអង្គ/នាក់ កំពុងបន្តស្នាក់ក្នុងមណ្ឌលសុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *