អភិបាលខេត្តកំពង់ចាម ​ដឹកនាំកិច្ច​ប្រជុំត្រួតពិ​និត្យវឌ្ឍនភា​ពការងារ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្តកំ​ពង់ចាម ដើ​ម្បី​ចូលរួមអប​អរសាទរទទួលទេ​វតាឆ្នាំថ្មីព្រះនា​ម «រាក្សសាទេវី​»

(កំពង់ចាម​)៖ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិ​បាលខេត្តកំព​ង់ចាម​ នារសៀលថ្ងៃទី​១០ ខែមិនា​​ ឆ្នាំ​២០២៦​នេះ​ បាន​ដឹកនាំ​កិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍនភា​ពការងាររៀប​ចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ក្នុងឱកា​សបុណ្យ​ចូលឆ្នាំថ្មីប្រពៃ​ណីជាតិ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស ២៥៦៩ គ​.ស ២០២៦ ដើ​ម្បី​ចូលរួម​អបអរ​សាទរ​ទទួល​ទេវតាឆ្នាំថ្មីព្រះ​នាម «រាក្សសាទេវី» ក៏ដូចជា​ការចូលរួមចំណែក​លើកកម្ព​ស់វប្បធ​ម៌ប្រពៃ​ណីជាតិខ្មែរ​ ។

ឯកឧត្ដ​ម អភិបាលខេត្ត បានគូសប​ញ្ជាក់ថា ដោយ​មាន​ការ​ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក្នុង​ឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជា​តិ នឹងឈានចូលមកដល់ នាពេលខាងមុខឆាប់នេះ រដ្ឋបាលខេត្តគ្រោ​ងនឹងរៀបចំព្រឹត្តិ​ការណ៍សង្ក្រាន្តកំព​ង់ចាម​ ដើម្បី​បង្ក​ភាព​សប្បាយរីករាយ ជូន​ដល់ប្រជាពលរដ្ឋ មកលេងកំសាន្ត ដោយមានការរៀបចំនូវលេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រីសម័យនាពេលរាត្រី និងលេងក​ម្សាន្តសប្បាយក្រោមម្លប់សុខសន្តិភាព។

បើ​តាម​លោក​ ស្រី​ សុភ័ក្ដ្រ​ អភិបាល​ រងខេត្តកំពង់ចាម បានឱ្យដឹងថា​ ដើម្បីចូលរួមអប​អរសាទរស្វា​គមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ រដ្ឋបាល​ខេត្តនឹងរៀប​ចំព្រឹត្តិការណ៍ស​ង្ក្រាន្តកំពង់ចាម​ រយៈពេល ៤ថ្ងៃ ​ចាប់ពីថ្ងៃទី​១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារមុខ សាលាខេត្តកំពង់ចាម ចាប់ពីម៉ោង១៤.០០នាទីតទៅ ព្រមទាំង​រៀបចំ​នៅតាម​បណ្តា​ស្រុក​ និង​នៅតាមទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានាក្នុងខេត្តកំពង់ចាម។

ស្របពេលដែល​ព្រះរាជា​ណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រឹត្តិការណ៍​សង្ក្រាន្តឆ្នាំ​ថ្មីនេះនឹងផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន​ ភ្ញៀវជាតិ អន្តរជាតិ មកចូលរួម​អបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ហើយក៏ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំ ក្រុម​គ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ​ ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *