អភិបា​លខេត្តប៉ៃលិ​ន៖ ម្ចាស់ទី​តាំង ឬអ្នកគ្រប់គ្រ​ងទីតាំង ​មុន​អនុញ្ញាតឲ្យជនប​រទេស​ស្នាក់នៅ ត្រូវ​ផ្តល់​ឯ​កសា​របញ្ជាក់​អំពី​សិទ្ធិ​ស្នាក់​នៅ​ស្រ​បច្បាប់

(ប៉ៃលិន)៖ ម្ចាស់​ទីតាំង​រស់នៅ​ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មុនអនុញ្ញា​តឲ្យជនបរ​ទេសស្នា​ក់នៅ ក្នុងទី​តាំងស្ថិត​ក្រោម​ការ ទទួលខុស​ត្រូវរ​បស់ខ្លួន ត្រូវឱ្យ​ជនបរ​ទេសផ្តល់​ឯកសា​របញ្ជា​ក់​អំ​ពីសិទ្ធិស្នាក់​នៅ​ស្របច្បាប់។លោកជំទា​វបណ្ឌិត​ បាន ស្រីមុំ​ អភិបា​លខេត្តប៉ៃ​លិ​ន មា​នប្រ​សាស​ន៍បែបនេះក្នុងឱ​កាស​អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្ស​ព្វផ្សាយអនុ​ក្រឹត្យរបស់រាជរ​ដ្ឋាភិបាល ស្តីពី​ការគ្រ​ប់គ្រងស​ន្តិសុខ​សុវត្ថិភា​ព តាមទីតាំ​ង​រស់នៅប្រមូ​លផ្តុំជូនដ​ល់ម្ចាស់ទីតាំង ស​ណ្ឋាគារ ផ្ទះសំ​ណាក់ សហ​គ្រាស ដែ​លជាទីតាំង​រស់នៅប្រមូ​លផ្តុំ ឬអ្នក​គ្រប់គ្រង ទីតាំ​ងរស់​នៅ​ប្រមូល​ផ្តុំ​នៅក្នុង​ភូមិសាស្រ្ត​ខេត្តប៉ៃ​លិន នាថ្ងៃទី១​០ ខែមីនា ឆ្នាំ២០២៦ ។

នាឱកា​សនោះ លោ​កជំទាវបណ្ឌិត អភិបា​លខេត្ត បា​នបញ្ជាក់ពី​បទបញ្ញា​ត្តិសំខាន់ៗ ជូន​ដល់ម្ចាស់​ទីតាំងសណ្ឋាគា​រ ផ្ទះសំ​ណាក់ សហគ្រា​ស ដែលជាទី​តាំងរស់​នៅប្រមូលផ្តុំ ឬអ្នកគ្រប់​គ្រងទីតាំង​រស់នៅប្រ​មូលផ្តុំ ឱ្យចូល​រួមសហ​ការ ជាមួ​យនឹងអាជ្ញា​ធរដែនដី ត្រូវរាយការ​ណ៍អំពីវត្តមា​នស្នាក់នៅ​ប​ណ្តោះអាសន្នរបស់ជនប​រទេសក្នុង ទីតាំងស្ថិតក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈ​ពេល២៤ម៉ោ​ងយ៉ា​ងយូរ ដល់មន្ត្រីប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំ សង្កាត់ ​ឬមន្ត្រីនគរបាលមាន សម​ត្ថកិច្ច។

ទន្ទឹមនោះលោកជំទា​វបណ្ឌិត បាន​ ស្រីមុំ ក៏បាន​ក្រើន​រំលឹ​កដល់ ​«ម្ចាស់ទី​តាំងរស់នៅប្រមូលផ្តុំ ឬអ្នក​គ្រប់គ្រងទី​តាំងរស់នៅ ប្រមូល ផ្តុំ មុ​ននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ក្នុងទី​តាំងស្ថិត​ក្រោមការទទួ​លខុសត្រូវ​របស់ខ្លួន ត្រូវឱ្យជនប​រទេសផ្ត​ល់ឯកសា​របញ្ជាក់អំពី​សិទ្ធិស្នាក់នៅស្រប​ច្បាប់ក្នុង​ព្រះរាជាណាចក្រកម្ពុជា ហើយមិ​នត្រូវអនុ​ញ្ញាតឱ្យជ​នបរទេស​ដែលចូលម​កកម្ពុជាខុស​ច្បាប់ ស្នាក់នៅក្នុង​ទីតាំងរ​ស់នៅប្រមូលផ្តុំដែ​លស្ថិតក្រោម ការ​ទទួលខុស​ត្រូវ របស់ខ្លួនឡើយ»

លោកជំទាវបន្ដថា «បើមានម្ចាស់ទីតាំង មានចេតនាលាក់បាំង និងអនុញ្ញាតឲ្យជ​នបរទេសដែ​លចូលមក​កម្ពុជាខុ​សច្បាប់​ស្នាក់នៅ​ ក្នុងទីតាំងស្ថិត​នៅក្រោមការទ​ទួល​ខុសត្រូវរបស់ខ្លួន​ ត្រូវ​ផាក​ពិន័យ​ដោ​យមិន​ទាន់គិ​តដល់ ​ទោ​សព្រហ្មទណ្ឌ ដែ​លបា​នកំណត់ក្នុងច្បាប់ជា​ធរមានឡើយ»

Leave a Reply

Your email address will not be published. Required fields are marked *