(ប៉ៃលិន)៖នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃរដ្ឋបាលខេត្ត ដើម្បីចូលរួម អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃរដ្ឋបាលខេត្តប៉ៃលិនមានការសប្បាយរីករាយក្រៃលេងដោយលោកជំទាវអភិបាលខេត្តប៉ៃលិន តែងតែយកចិត្តទុកដាក់ដល់បងប្អូនមន្ត្រីរាជការជាស្ត្រីជានិច្ចមិនថា ថ្ងៃបុណ្យឬថ្ងៃធម្មតាឡើយគឺរាល់សុខទុក្ខរបស់ស្ត្រីគឺជាសុខទុក្ខរបស់លោកជំទាវ។ហើយមន្ត្រីរាជការជាស្រ្តីទាំងអស់ក៍សូមជូនពរដល់លោកជំទាវនិងក្រុមគ្រួសារមានសុខភាពម៉ាំមួនជោគជ័យគ្រប់ភារកិច្ច៕

