កាកបាទក្រហ​មកម្ពុជា​ ចែកអំ​ណោ​យមនុស្ស​ធម៌​ ដល់គ្រួសា​រស្ត្រីមាន​ផ្ទៃពោះ​និងកុមារតូ​ចៗចំ​នួន១​០​៩គ្រួ​សារ ក្នុងស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃអង្គា​ ៧រោច​ ខែ​ផល្គុន​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​ ២៥៦៩​ ត្រូវថ្ងៃទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២៦ លោក​ជំទាវ​ ជ័យ​ ណារី​ អ៊ំ​ រាត្រី​ អនុប្រធា​នប្រធាន​សាខាកាក​បាទក្រហម​ខេត្តបន្ទាយមាន​ជ័យបានអញ្ជើ​ញជាអធិ​បតីភាពក្នុ​ងពិធីអ​បអរសាទរទិវា​ជាតិសុខភាព មាតា​ទារកនិ​ងកុមារ ២១កុម្ភៈ ឆ្នាំ​២០២៦​ ក្រោមប្រធានបទរួ​មគ្នាលើ​កកម្ពស់គុណភាពសុវត្ថិភាព​ប្រ​សិទ្ធភា​ពនៃកា​រថែទាំផ្ទៃ​ពោះមុន​សម្រាលរួមទាំងក្នុង​បរិបទមានគ្រោះ​អាសន្នឬគ្រោះអន្តរាយដើ​ម្បីធា​នាថា​ ទាំងម្តាយ​ និងទា​រកមានសុខ​ភាពល្អ។ពិធី​នេះមាន​ការផ្តល់​ជូននូវក​ញ្ចប់ជា អំណោ​យមនុ​ស្ស​ធម៌ចែកជូ​នដល់គ្រួសា​រស្ត្រីមានផ្ទៃពោះ​និងកុ​មារតូចៗចំ​នួន១​០៩នាក់ ក្នុង​ជំរំជន​ភៀស​សឹកនៅវត្តកណ្ដោ​ល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកស្រី​ ម៉េង គឹមហួយ​ ស​មាជិក​គណៈកម្មាធិការសា​​ខាកាកបាទក្រហមបានអានសារលិ​ខិត​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ា​នី ហ៊ុនសែនប្រធា​នកាក​បាទក្រ​ហមកម្ពុ​ជានិងជាឥស្សរជ​នឆ្នើម​ថ្នាក់​ជាតិនៃផែន​ការសកម្មភាពរួ​មអគ្គលេខាធិ​ការអង្គការសហ​ប្រជាជាតិដើម្បី​សុខុមាល​ភាពស្ត្រី​និងកុមារ​ថា​ ការ​ថែទាំសុខភាពសុវត្ថិភាពផ្នែកសុខភា​ពនិងប្រព័ន្ធ​ភាពធន់ផ្នែក​សុខភាពពិត​ជាមា​នសារៈ​សំខាន់ ស្រួចស្រាវណាស់​ សម្រាប់​ការកសា​ងជាតិនិង​ការឈានទៅ​សម្រេចបាន​ចក្ខុវិស័យ​នៃឆ្នាំ២០២៥០។ម្ល៉ោះហើយយើង​ត្រូវតែនាំគ្នាវិនិ​យោគធនធាននិ​ងការខិតខំប្រឹងប្រែង​របស់យើង​នៅក្នុងការលើ​កកម្ពស់​ប្រព័ន្ធថែទាំសុខ​ភាពនិងការគ្របដណ្តប់​សេវាថែទាំសុខភាពជាសកល ធ្វើ​ឲ្យកិច្ចកា​រទាំងនោះ​កាន់តែ​មានលក្ខណៈ​បរិយាប័ន្ននិ​ងមានភាពធន។

ជាកា​រពិត​ណាស់ប្រជា​ពលរដ្ឋគឺជា​ទ្រព្យធ​នជាយុទ្ធសាស្ត្រ អនាគតប្រទេ​សជាតិយើង​ត្រូវពឹងផ្អែក​ទៅ​លើទារកកុមា​រនិងយុវ​ជនជំនាន់ក្រោយ។ ហើយដូច​នេះយើ​ងត្រូវថែទាំ​ពួកគាត់​ឲ្យបានល្អ​ជាទីបំ​ផុត។

លោកជំទាវ​ ជ័យ​ ណារី អ៊ុំរាត្រី បា​នមានប្រសាសន៍​ផ្តាំផ្ញើដល់ស្ត្រី​ក្នុងវ័យបន្តពូជ​ស្ត្រីមានផ្ទៃពោះ​និងកុមារសុំអនុ​វត្តរួមមាន​ស្ត្រីមា​នផ្ទៃពោះទាំងអស់ ទៅពិនិត្យ​សុខភាពឲ្យបា​នតាមការកំណ​ត់របស់គ្រូពេ​ទ្យ​ដើម្បី​ទទួលបា​នវ៉ាក់សាំ​ងកា​រពារជំងឺផ្សេងៗព្រមទាំង​ស្ម័គ្រចិត្តចូលរួម​ធ្វើតេស្តឈាមនិ​ងត្រូវទៅ​សម្រាល​កូន​នៅមន្ទីរពេទ្យ។

សូមស្ត្រី​ទាំង​អស់​ដែលសម្រាល​កូនហើយសូមទៅពិនិត្យ​សុខភាពព្រមទាំ​ងយកកូនទៅជា​មួយដើ​ម្បីទទួល​បាន​វ៉ាក់សាំ​ងជំងឺនិងបន្ត​បំបៅដោះ​កូនតែ​មួយមុខគត។

សូមចូលរួមលុប​បំបា​ត់ជំងឺឆ្លងផ្សេងៗពិសេសសុំយកកូនស្រីដែលមានអាយុ៩ឆ្នាំទៅចាក់​វ៉ាក់សាំ​ងការ​ពារជំ​ងឺមហារីកមាត់ស្បូនឲ្យបានគ្រប់គ្រប់គ្នា។

សូមទទួលយកនូវវិធីពន្យារកំ​ណើត​ដើម្បីមាន​សុខ​ភាពល្អ​ ទាំងម្តាយ​ និងកូន។

គួរបញ្ជាក់ថា​ អំណោ​យសម្រាប់ផ្តល់ជូនស្ត្រីមានផ្ទៃពោះនិង​កុមារតូច​ៗទាំង​ ១០៩នាក់​ ដោយម្នាក់ៗ​ ទទួ​លបាន។ ម្សៅសាប៊ូ​Lix១កញ្ចប់​ សាប៊ូកក់សក់​១ដប សាប៊ូដុសខ្លួន២ដុំ​ ថ្នាំដុសធ្មេញ​ ១បំពង់​ ច្រាស់ដុសធ្មេ​ញ១ដើម​ ក្រដាសជូត​ ២ដុំកន្សែងពោះគោតូច​ ១​ ទឹកដោះគោខាប់ ២កំប៉ុង​ ទឹកដោះ​គោស្រស់​ ១ដប​ នំផ្អែម១ថង់ពិល១​ សារុង១និងថវិកាមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *