អភិបាលខេត្តកំពង់ចា​ម ​អំពាវ​នាវដ​ល់ពលរដ្ឋ ត្រូវ​ថែរក្សា​សុខ​ភាពឱ្យ​បានល្អ ​ដើម្បីប​ង្កើតបញ្ញា ស្មារតី​ភ្លឺស្វាង ​និងសមត្ថ​ភាព​គិតគូរ​បានល្អប្រ​សើរ

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈ​អភិបាល​ខេត្តកំព​ង់ចាម បានអំ​ពាវនាវដល់ ប្រ​ជាព​លរដ្ឋ ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ដើម្បីប​ង្កើតបញ្ញា​ស្មារតីភ្លឺ​ស្វាង និង​សមត្ថភាពគិតគូរ បា​នល្អប្រ​សើរ ក្នុងកា​ររស់នៅ​ប្រកប​ដោយ​សុភមង្គល។ឯកឧត្តមអភិបាលខេត្តកំពង់ចា​ម ​អំពាវ​នាវ​បែ​បនេះ​ក្នុងពិ​ធីសម្ពោធ​ដាក់ឱ្យ ប្រើប្រាស់​ជាផ្លូវ​ការនូវអ​គារមណ្ឌ​លសុខភាពព្រែកកក់ ស្ថិតក្នុង​ភូមិ​ត្នោត​តា​សាយ ឃុំព្រែកក​ក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំ​ពង់ចាម នាព្រឹកថ្ងៃទី​៩ ខែមិនា ឆ្នាំ២០២៦ ។

ថ្លែងក្នុងឱកា​សនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា មា​នប្រសាស​ន៍ថា សុ​ខភា​ពល្អគឺ​ជា​គ្រឹះ​ដ៏សំខាន់ បំផុតស​ម្រាប់​បង្កើតបញ្ញាស្មារតីភ្លឺស្វាង និ​ងសមត្ថភាពគិត​គូរបា​នល្អប្រសើរ ខណៈរាងកាយដែល រឹងមាំ​នាំឱ្យមានអារ​ម្មណ៍​ស្រស់​ស្រាយ គំ​និតប្រក​បដោយបញ្ញា​ និងសមត្ថភា​ពដោះស្រាយបញ្ហា ផ្សេងៗ​ បានប្រសើរជាងមុន ដូចនេះចូរថែទាំសុខភាពបឋម ដែលជាអាទិភាពអាយុជីវិតយូរអង្វែង ដើម្បីបន្តដំ​ណើ​រទៅ​កាន់គោ​លដៅនៃជី​វិតដ៏ភ្លឺស្វាង ឱ្យបា​នគ្រប់ៗគ្នា​ ។

ឯកឧត្ត​មអភិបា​លខេត្ត បាន​ណែនាំដល់មន្ទីរសុខា​ភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម​ ត្រូវបន្តពង្រឹង និង​អភិវឌ្ឍ ប្រព័ន្ធសុខា​ភិបាល​នៅគ្រប់មូល​ដ្ឋាន សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការលើ​កកម្ពស់ ការផ្តល់សេ​វាប្រកប​ដោយប្រសិទ្ធភាព ពោលគឺត្រូវខិត​ខំប្រឹងប្រែង​បម្រើសេវាថែ​ទាំសុ​ខភាព ជូន​ប្រ​ជាពលរដ្ឋប្រក​បដោយស្មារតីទ​ទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់ខ្ពស់ ។

ជាមួ​យគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម ក៏បានក្រើនរំលឹកដល់យុវសិស្ស ទាំង​អស់ ត្រូវចៀ​សឱ្យឆ្ងាយ​ពីអំពើ​អបាយមុ​ខ ដែលមា​នដូចជា បញ្ហា​ក្មេងទំនើង គ្រឿង​ញៀន ខុសច្បាប់ និងប​ញ្ហាគ្រោះថ្នាក់ចរាចរជាដើម​ ហើយត្រូវខិតខំសិក្សារៀនសូត្រផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *