កិច្ចប្រជុំបូក​សរុប​ការងារក​សិកម្ម រុក្ខាប្រមា​ញ់ និង​នេសាទ​ខេត្តកំពង់​ចាម ឆ្នាំ២០២៥ និងលើ​កទិស​ដៅការងា​រឆ្នាំ២០២៦

ខេត្តកំពង់ចាម៖ឯក​ឧត្តម ចាន់  រ៉ាន់អភិ​បាល​រងខេត្ត​ តំណា​ងឯក​ឧត្តម អ៊ុន ចាន់ដា អភិ​បាល​នៃគណៈ​អភិបា​លខេត្តកំពង់​ចាម នាព្រឹក​ថ្ងៃទី២៧ ​ខែមករា​ ឆ្នាំ២០២​៦ បាន​អញ្ជើញចូ​លរួមកិច្ចប្រ​ជុំបូកសរុបកា​រងារ​កសិកម្ម រុក្ខាប្រមា​ញ់ និង​នេសាទ ខេត្តកំព​ង់ចាម ឆ្នាំ២០២៥ និងលើក​ទិសដៅ​ការងារឆ្នាំ​២០២៦ ដោយ​មានកា​រចូលរួម​ពីមន្ទីរអង្គភាពជុំវិញ​ខេត្ត លោកលោកស្រីអភិបាលក្រុងស្រុក ​មន្ត្រីរបស់ម​ន្ទីរកសិ​កម្មផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម​បានលើ​កឡើងនូវ​ចំណុចគន្លឹះ​សំខាន់ៗចំនួន ៣ ដើម្បីឱ្យមន្ត្រីអនុវត្ត៖

ការ​ពង្រឹងសេ​វាបច្ចេកទេស៖ មន្ត្រីជំនា​ញត្រូវចុះ​ទៅដល់ស្រែចម្ការ ដើម្បីបង្ហាញបច្ចេ​កទេ​សដាំ​ដុះថ្មីៗ ​ដែលធន់នឹង​ការប្រែប្រួល​អាកាសធាតុ និងជួយកាត់បន្ថយ​ការចំ​ណាយលើដើមទុនផលិត។

ការ​ត្រៀមលក្ខ​ណៈបង្ការសត្វល្អិត និងជំងឺ៖ ត្រូវតាម​ដានជាប្រចាំនូវស្ថានភាពដំណាំ និងសត្វចិ​ញ្ចឹមរបស់ក​សិករ ដើម្បីមានវិធានការទប់ស្កាត់បានទាន់ពេលវេលា ចៀសវាងការខូចខាតធ្ងន់ធ្ងរ។

សាម​គ្គីភាព និងក្រមសីល​ធម៌ការងារ៖ ឯក​ឧត្តមបា​នសង្កត់ធ្ងន់លើ​ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងការ​បម្រើសេវាជូនប្រជា​ពលរដ្ឋដោយភា​ពរុះរាយរាក់​ទាក់ និងស្មោះត្រង់។មន្ត្រីកសិ​កម្ម គឺជាប​ង្អែកដ៏សំខាន់​របស់កសិករ។ ដូច្នេះ យើ​ងត្រូវតែធ្វើកា​រដោ​យផ្អែកលើវិទ្យាសាស្ត្រ និងការអនុវត្តជា​ក់ស្តែង ដើម្បីធានា​បាននូវសន្តិសុខស្បៀង និងការបង្កើនចំណូលគ្រួសារកសិករ

Leave a Reply

Your email address will not be published. Required fields are marked *