គ្រូគង្វាល​ប្រ​ចាំ​ស្រុ​កព្រះ​នេត្រព្រះ ដឹក​នាំ​ ដោ​យអ្នកគ្រូ​ ហួន​ ណាវី គណៈ​កម្មកា​រគ្រិស្តបរិស័​ទខេត្ត ទទួ​ល​បន្ទុក​ស្ត្រី​បានផ្តល់​នូ​វរ​ទេះរុញដ​ល់​ជ​នពិ​ការ​ដល់​បងប្អូន​ជន​ភៀសសឹក

ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញ​ ពីភាព​ជាក់ស្តែង​នៃទុក្ខលំបា​ករបស់ប​ងប្អូនប្រជាព​លរដ្ឋ​លោកតាលោក​យាយនិង​ជន​ពិការ​ដែល​កំពុងរស់​នៅ​បណ្ដោះអាសន្ននៅជំរំជ​នភៀស​សឹកមួយ​កន្លែង​ស្ថិត​នៅក្នុងភូមិ​សាស្ត្រនៃ​ខេត្តបន្ទាយ​មានជ័យ។ អ្នកគ្រូ​ ហួន​ ណាវី​ សមាជិក​គណៈ​កម្មការ​គ្រិស្តបរិស័ទខេ​ត្តបន្ទាយមា​នជ័យទទួលបន្ទុកស្ត្រីបា​ននាំយករទេះរុញស​ម្រាប់ជន​ពិការ​ចំនួ​ន០៦គ្រឿងផ្តល់ជូន​ដល់​លោ​កតា លោ​កយាយជាជ​នភៀស​សឹក​នៅព្រឹ​កថ្ងៃទី​ ២៨ ខែមក​រា ឆ្នាំ២០២៦។ក្រៅ​ពីការផ្ត​ល់ជូន​នូវរទេះក៏បាន​ផ្តល់ជូន​នូវ សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួ​នបន្ថែមទៀត​ ។

អ្នកគ្រូ​ ហួន​ ណាវី​ បាន​មានប្រសាស​ន៍ថាម្ចា​ស់អំណោយដែ​លបានផ្ត​ល់ជូននា​ពេលនេះមាន​លោក​វេជ្ជប​ណ្ឌិត​ សយ​ ដាំ​ និង​ភរិយាដែ​លរស់នៅ​រាជ​ធានីភ្នំពេញព្រមទាំ​ងអ្នកគ្រូ​ ឡាច​ ចាន់សាទ​ និងអ្នក​គ្រូផ្ទាល់​តែម្ដងហើយ​នេះគឺជា​សន្ដាន​ចិត្តអាណិ​តស្រឡាញ់​ចំពោះបងប្អូន​ខ្មែរយើង​ដែល​ជាជនភៀស​សឹកកំពុង​ស្នាក់នៅ ដោ​យទង្វើឈ្លាន​ពានរប​ស់ជន​ជាតិថៃរាយ​បន្លាលួស​ដាក់ទូកុង​តឺន័របំ​ផ្លិចបំផ្លា​ញផ្ទះស​ម្បែ​ងខ្ទេច​ខ្ទីគ្មាន​សល់។

អ្នកគ្រូ​ ហួន​ ណារី បានបន្តថា​ ការផ្តល់​នូវអំ​ណោយរទេះរុញនិងសម្ភា​រៈមួយចំនួ​ននៅក្នុង​ឱកាសនេះ​បានសបញ្ជាក់​ឲ្យឃើញថា ខ្មែរជួយខ្មែរ ខ្មែរស្រ​ឡាញ់​ខ្មែរ នៅក្នុងគ្រាលំ​បាកហើ​យនេះ គឺជា​ ការចូ​លរួមចំ​ណែកដ៏ធំធេ​ងជាមួយរា​ជរដ្ឋាភិបាល​កម្ពុជា ដើម្បីកាត់បន្ថយ​នៃការលំបាករ​បស់បងប្អូន​ប្រជាពលរដ្ឋ​ដែ​លបានបង្ខំចិត្តចា​ក​ចេញពីភូ​មិឋាន ផ្ទះសម្បែងដោ​យ​ការឈ្លាន​ពានរបស់ពពួកចោរ​សៀម។

អ្នកគ្រូ​ ហួ​ន​ ណាវី បានមា​នប្រសា​សន៍បន្ថែមថាព្រះបន្ទូល​របស់ព្រះ​យេស៊ូព្រះ​អង្គបានមា​នព្រះ​បន្ទូល អោយ​យើងចេះ​ស្រឡាញ់គ្នាគ្រប់ពេ​លឯសេ​ចក្ដីស្រ​លាញ់តែ​ងតែអត់ធ្មត់​ មិនចេះ​ ឈ្នានីស​ មិនចេះអួតខ្លួន​ មិនយកប្រ​យោជន៍ផ្ទាល់​ខ្លួនជាធំមិនរ​ហ័សខឹងមិនអ​រសប្បាយ​ចំពោះសេចក្ដី​ ទុច្ចរិត​នោះឡើយ​ ជឿទាំងអស់​គ្នាសង្ឃឹម​ទាំងអស់គ្នាហើយចំ​ពោះប​ងប្អូន​ដែលជា​ជនភៀស​សឹកដែលកំ​ពុងស្នាក់នៅពេ​លនេះ សូ​មនូវអនាម័​យផឹកស្អាត​ស្អាត​ ហូបស្អាង​ រស់នៅស្អាត​នោះនឹងមាន​សុខភាពល្អប្រសើរទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *