អភិបាល​ខេត្តកំពង់​ចាម អញ្ជើញប្រគ​ល់អំ​ណោយជូន​ដល់ក​ងពលតូច​អន្តរាគមន៍​លេខ៨

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ​អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៦ ខែម​ករា ឆ្នាំ២០២៦ បាន​អញ្ជើញប្រគល់អំ​ណោយ​របស់រដ្ឋបា​លខេត្ត ​និងស​ប្បុរសជ​ន រួមមាន: ថវិកា​, អង្ករ, គ្រឿង​ឧបភោគ​បរិភោគ​ និងសម្ភារៈ​ប្រើ​ប្រាស់ចាំ​បាច់មួយ​ចំនួន ជូនដល់​កងពល​តូចអន្តរា​គមន៍​លេខ៨ ខេត្តព្រះវិ​ហារ នៅសាលាខេត្តកំពង់ចាម។

លោក​មេបញ្ជាកា​ររងកង​ពលតូចអន្តរា​គមន៍លេខ៨ តំណាង​នាយទាហា​ន នាយទា​ហានរង និងព​លទាហា​នទាំងអ​ស់ សូមគោ​រពថ្លែងអំណ​រគុណយ៉ា​ងជ្រាលជ្រៅចំ​ពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លខេត្តកំពង់ចា​ម រួមនឹងថ្នា​ក់ដឹកនាំ មន្ត្រីរាជកា​រ និងសប្បុរសជន ដែលជានិច្ច​កាលតែងតែ​បាន​ជួយឧបត្ថម្ភ គាំទ្រ ដល់វីរកងទ័ពជួរមុខរបស់យើង ដែលនេះ បញ្ជាក់ឲ្យ​ឃើញពីកាយ​វិការ​ស្នេហា​ជាតិដ៏មុត និងការយកចិត្តខ្ពស់អំពីសុខទុក្ខរបស់វីរកងទ័ពយើង ហើយវីរកងទ័ព ក៏សូម​គោរពច​ងចាំនូវកាយវិការមនុស្សធម៌នេះ ដោយសូមប្តេជ្ញាការពារបូរណភាពទឹកដីឲ្យបានគង់វង្ស។

ក្នុងម​នោសញ្ចេតនាដ៏ជ្រាលជ្រៅ ឯកឧត្តម អ៊ុន ចាន់ថា  អភិបាលខេត្ត សូមជូនពរ​ឲ្យវីរកងទ័ពដ៏អ​ង់អាចក្លាហានទាំងអស់​ សូមទទួលបានសុខភាពល្អបរិបូណ៌ ននិងទទួលបានជ័យជំនះ ក្នុងបុព្វហេតុ ជាតិ​ សាស​នា​ ព្រះមហាក្សត្រ​ និងការពារឲ្យបាននូវអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា​ ពីចោ​រឈ្លានពាន។

ទន្ទឹមនេះ​ ឯកឧត្តម ​អភិបាលខេត្តកំពង់​ចាម សូមថ្លែងអរគុណ​បងប្អូន​ មិត្តភ័ក្ដិ​ សប្បុរ​សជនទាំងអស់​ ដែលបា​នបន្តចូលរួ​មឧបត្ថម្ភ​គាំទ្រ​ និងផ្តល់​កម្លាំងចិត្តដល់វរ​កងទ័ព​សមរភូមិមុខរបស់យើ​ង។សម​រភូ​មិក្រោយ​ និ​ងសមរភូមិ​មុខគឺ​តែមួ​យ ខ្មែររួម​សា​មគ្គីគ្នា​គឺ​ខ្មែរខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *