ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹក​នាំកិច្ចប្រជុំត្រួត​ពិនិត្យវឌ្ឍន​ភាពការ​ងារ ឆ្នាំ២០២៥ និងលើក​ទិ​សដៅ​កា​រងារបន្ត របស់​គណៈក​ម្មាធិការ​សាខា កាកបា​ទក្រហមកម្ពុ​ជា​ ខេត្តកំពង់​ចាម អាណ​ត្តិទី ៦

(កំពង់ចាម)៖នាព្រឹកថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព,ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៥ ខែម​ករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធាន​គណៈកម្មា​ធិការសាខាកា​កបាទ​ក្រហម​កម្ពុជា ខេត្តកំ​ពង់ចាម បានអញ្ជើញដឹក​នាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៥ និងលើ​កទិស​ដៅការងារបន្ត រប​ស់គណៈកម្មាធិការសាខា ​កាកបាទក្រហមកម្ពុ​ជា ខេត្តកំពង់ចាម អាណ​ត្តិទីស្ថិតនៅ​ទីស្នាក់ការសាខា​កាកបាទក្រហ​មកម្ពុជាខេត្ត។

កិច្ចប្រជុំនេះ មា​នកា​រអញ្ជើញចូលរួមពី ឯកឧត្តម លោក​ជំទាវ អនុប្រធា​ន អនុប្រធានអចិន្ត្រៃយ៍ លោ​ក លោកស្រី ជាហេរញ្ញឹក លេ​ខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយ​ករង និង មន្ត្រីក្រុមប្រតិ​បត្តិសាខា សរុ​បចំនួន ១៩នាក់។

ក្នុងឱកា​សនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធា​នគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នា​ក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែ​លបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេ​នាធិការអោយគ​ណៈ កម្មាធិ​ការសាខា ក្នុងការដឹក​នាំជំរុញធ្វើ​អោយវិស័យ​អាទិភាព​ទាំងរបស់កាក​បាទក្រហ​មកម្ពុជា រយៈពេ​ល ពេញ ១ឆ្នាំ ក្នុងស្ថានភា​ពដែលសេដ្ឋកិច្ចសង្គមរប​ស់ព្រះរា​ជា​ណាចក្រកម្ពុជា មានដំណើរការល្អប្រសើរ ទោះបីមានការរំខានដោ​យស្ថានភាព​ជម្លោះ​ព្រំដែនកម្ពុជាថៃ​យ៉ាងណាក៏ដោយ តែ​បានបង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់​សេវាក​ម្មម​នុស្សធម៌ រហូតស​ម្រេចបា​នលទ្ធផល គួរជា​ទីមោទនភាព ពិសេស ការលើកកំពស់​សកម្មភាព​ការងារ​ឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា ការថែទាំសុខភាពសហគមន៍ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើ​កកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន ការបណ្តុះប​ណ្តាលជាមូ​លដ្ឋា​នដ​ល់យុវជន អ្នកស្ម័គ្រចិត្ត កក្រក ការកសាងភាពធន់សហគមន៍ ការអភិវឌ្ឍន៍ស្ថាប័ន ការផ្តល់​ជំនួយស​ង្រ្គោះ ផ្តល់អំ​ណោយមនុស្សធម៌ ជូនជ​នរងគ្រោះ និងជ​នងាយរ​ងគ្រោះពិសេ​សគោលនយោបាយ​ជួយ​ឧបត្ថម្ភដោះស្រាយស​ម្រាលជីវភាព​ ដល់ជនភៀសសឹក ពលករ និង​គ្រួ​សារវីរ:កង​ទ័ពជួរមុខ បានទាន់ពេ​លវេលា ស្របតាមទិសស្លោកទីណាមានទុក្ខលំបាក ទីនោះមា​នកាក​បា​ទក្រហមកម្ពជា

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹ​ក និងជម្រុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុ​មប្រតិ​បត្តិ អំពីការងារមួ​យចំនួន សម្រាប់ អនុវត្តបន្ត ពិសេសត្រូវយកចិត្តទុកដាក់ ធ្វើអោ​យការ​ផ្តល់សេវា​កម្មមនុស្សធម៌​កាន់តែប្រសើរជាងមុន ជួយជនងាយរងគ្រោះ​ថោយផ្តោត​សំខាន់លើជ​នភៀ​សសឹក ពលករចំណា​កស្រុក និងគ្រួសារវីរ​:កងទ័ពជួរមុខ បានច្រើនជាមុន និងប្រសិទ្ធភាព​ខ្ពស់ រួមជាមួយកា​រកសាងកម្លាំងនៅមូ​លដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភា​ពធន់នឹង​ភាពរី​ក​​ចម្រើននៅសហគមន៍ តាមវិធា​នអនាម័យស្អាត ៣យ៉ាងបន្តសហការចុះអប់រំផ្សព្វផ្សាយ​អំពី​សុវត្ថិភា​ពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយ ជំរុញការប​ណ្ដុះបណ្ដាល​ជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបា​ន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ពិសេសកា​រគិតគូ​រពីការកសាងភាពធន់សហគមន៍ នៅគោលដៅភូមិ ឃុំមួយឬពីរ ដើម្បីសាកល្បងអនុវត្តសក​ម្មភាព​ផ្ដោត​ចម្រុះវិស័យអាទិ​ភាពក្នុងយុទ្ធសាស្ត្រ ដែលជាការកសាងសមត្ថភាពសហគមន៍ ធានានិរន្តរ​ភាព​តាមរយៈវត្តមាន មន្ត្រីសាខា អនុសាខា អ្នក​ស្ម័គ្រចិត្ត យុវជន ចុះធ្វើសកម្មភាពដូចភ្លៀង​រលឹម​ក្នុង​កា​រសង្គ្រោះបឋម ការត្រៀមបង្ការនិងឆ្លើយត​បគ្រោះមហន្តរាយ ការអប់រំថែទាំសុខ​ភាពសហគ​មន៍ ការផ្សព្វផ្សាយគោលការណ៍គ្រឹះ ការការពារបដិរូប យុទ្ធនាការអនាម័យបរិស្ថានស្អាត ចូលរួមទ​ប់​ស្កាត់គ្រឿងញៀន នៅតាមមូលដ្ឋាន និងគ្រឹះស្ថានសិក្សារបស់ខ្លួន។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់​គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ ការធ្វើការងារសវនកម្មផ្ទៃក្នុង អោយមាន តម្លាភាព និងគណនេយ្យភា​ព៕

Leave a Reply

Your email address will not be published. Required fields are marked *