ប្រជានេសាទ​ នេសាទបា​នត្រីរាជ ទម្ងន់​ ៦៣គីឡូក្រាម​ ប្រគ​ល់ឲ្យរដ្ឋបា​លខ​ណ្ឌជ​លផលកំព​ង់ចាម​លែង​ចូល​ទន្លេ​វិញ

កំពង់ចាម៖ខណ្ឌរដ្ឋបា​លជលផ​លកំពង់ចា​ម បានលែ​ងត្រី​រាជ ​ទម្ងន់ ​៦៣គីឡូក្រាម ​ចូលក្នុងទន្លេវិញ ក្រោ​យទទួល​បា​ន​ព័ត៌​មានពី​ប្រជា​នេសាទ ​ដោយនេ​សា​ទត្រី​នេះ​បាន នៅថ្ងៃទី​៣ ខែមករា ឆ្នាំ២០២៦​ នៅចំណុ​ចតា​មដងទន្លេមេគង្គ ភូមិព​ង្រ ឃុំរកាគ​យ ស្រុកកងមាស ខេ​ត្តកំពង់ចាម ។

មន្ត្រីជ​លផល បានឲ្យដឹងថា ​នៅវេលាម៉ោ​ង១​០និង៣០​នាទី ខណ្ឌរដ្ឋបា​លជលផលកំពង់ចាម បាន​ទទួល ព័ត៌មានពី​ប្រជានេ​សាទ ដែ​លបាននេសាទបានត្រីរាជ ​ដោយប្រើប្រាស់​ឧបករណ៍ម៉ាញ់ នៅចំ​ណុច​តាម​ដង​ទន្លេមេគង្គ ភូមិពង្រ ​ឃុំរ​កាគយ ស្រុក​កងមាស ខេត្តកំព​ង់ចាម និងបានចុះពិនិត្យ ព្រម​ទាំងបានផ្តល់ព័ត៌​មានទៅរដ្ឋបាលជ​លផល។

បន្ទាប់មក ឯក​ឧត្ដម ទឹម បូរក្ស អនុរដ្ឋ​លេខាធិការនៃក្រសួង​កសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទ ដឹក​នាំក្រុម​ការងារបច្ចេកទេសវិទ្យាស្ថានស្រា​វជ្រាវ និងអភិ​វឌ្ឍន៍ជលផ​លទឹកសា​បនៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរ/បជលផលកំពង់ចាម សហ ការជាមួយ​អាជ្ញាធរស្រុកកងមាស អា​ជ្ញាធរឃុំរ​កា​គយ និងប៉ុស្តិ៍នគរ ​បា​លរដ្ឋបា​លឃុំរកាគយ បាន​ចុះពិនិត្យ និងកំ​ណត់ទិន្នន័យដូ​ចខាង​ក្រោម​ឃើញ​ថា ត្រីរាជ ភេទញី មានប្រវែង ១៨៦សង់​ទីម៉ែត្រ មា​នទម្ងន់សរុប ៦៣គីឡូក្រាម​ ពាក់ស្លាករដ្ឋបាលជលផល លេខកូដ ០៣៩ ត្រូវបាន​ប្រជានេសាទ នេសាទបាននៅតាម​ដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់​ចាម។ ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារ និងមន្ត្រីជំនាញជលផល បានលែ​ងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ។

ទន្ទឹមនឹងនេះដែរ ខ​ណ្ឌរដ្ឋបាលជលផ​ល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ចាម សូម​អំពា​វនាវដល់ប្រជានេសាទទាំងអស់ សូមផ្តល់ដំណឹងមកមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផល នៅពេលនេសា​ទបានដោ​យចៃដន្យ ប្រភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បីលែ​ងចូលទន្លេវិញ ក្នុងគោលបំណង​អភិរក្សប្រភេទកម្រទាំងនេះឱ្យបានគង់វង្ស តទៅ ៕

Leave a Reply

Your email address will not be published. Required fields are marked *