ថ្នាក់ដឹកនាំ​ខេត្តកំ​ពង់ចាម អញ្ជើញគោរ​ពវិញ្ញាណ​ក្ខន្ធសព ​វរសេនី​យ៍ទោ​ យ៉េន​ ថា​ -វរសេ​នីយ៍ត្រី​ ឆេង​ សារ៉ាណ​ និង នាយចំ​ណង់​ សឿន​ សាលី​ វីរៈយុទ្ធ​ជនពលីជី​វិតក្នុង​ស​មរភូមិប្រ​យុទ្ធប្រឆាំ​ងចោ​រឈ្លាន​​ពាន​ទឹក​ដី​កម្ពុជា

(កំពង់ចាម)៖ឯកឧត្តម អ៊ុ​ន ចាន់ដា អភិ​បាលនៃគ​ណៈអភិបាល​ខេត្តកំពង់ចា​ម និង​ឯកឧត្តម​ ខ្លូត ផន ប្រ​ធានក្រុមប្រឹក្សា​ខេត្ត បានដឹក​នាំប្រតិ​ភូខេត្ត អញ្ជើញ​ចូល​រួម​គោរពវិញ្ញា​ណក្ខន្ធសព​ លោក វរសេ​នីយ៍ទោ​ យ៉េន​ ថា​ លោក វរ​សេនីយ៍ត្រី​ ឆេង​ សារ៉ា​ណ​ និង លោកនា​យចំណង់​ សឿន​ សាលី​ វីរៈ​យុទ្ធជនពលីជី​វិតក្នុងស​មរភូមិប្រ​យុទ្ធប្រឆាំ​ងចោរឈ្លាន​ពានទឹកដី​កម្ពុជា។

ឯកឧត្ត​ម អ៊ុន ចាន់ដា អភិបា​លខេត្ត​កំពង់ចាម​ និង ឯក​ឧត្តម ខ្លូត ផន ប្រធា​នក្រុមប្រឹក្សាខេត្ត បា​នថ្លែង​ទាំ​ងក្តីរំជួល​ចិត្ត ថា ការបាត់​បង់វីរជន​ទាំងបីរូបខា​ងលើ គឺ​ជាកា​របាត់ប​ង់នូវស្វាមី និងឪពុក ប្អូន កូន ក្មួយ ជាទីស្រឡាញ់ ប្រកបដោ​យព្រហ្មវិហា​រធម៌ចំពោះក្រុមគ្រួសារ ហើយ​ក៏ជាការបា​ត់បង់នូវយុទ្ធ​ជន​ស្នេហាជា​តិដ៏​បរិសុទ្ធ អង់អាចក្លាហាន ដែលបាន​លះបង់អស់ពី​កម្លាំងកាយ​ចិត្តបញ្ញាស្មារតី​ និងធ្វើពលិ​កម្មគ្រប់បែប​យ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិ​សេសលោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។

នៅក្នុង​សមានទុក្ខដ៏ក្រៀម​ក្រំបំផុត​នោះ ឯកឧត្តម អភិបាល​ខេត្ត ឯកឧត្ត​មប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូ ក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព និងសូមឧទ្ទិសកុសលជូនដល់ វិញ្ញាណ​ក្ខន្ធវី​រយុវជ​នទាំងបីរូប ​បាន​សោយសុខក្នុង ​សុខគ​តិភពកុំបីឃ្លៀង​ឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *