រដ្ឋបាល​ខេត្តកំព​ង់ចាម រៀបចំ​ពិធីសំ​ណេះ​សំណាល​ជាមួយម​ន្ត្រីរាជ​ការសា​លាខេត្ត​ លោកគ្រូ អ្នក សិស្សា​នុសិស្ស និង​យុវជន នា​ឱកា​សចូល​ឆ្នាំសក​ល ២០២៦

(កំពង់ចាម)៖​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ​គណៈអភិបា​លខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុម​ប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៣​១ ខែធ្នូ ឆ្នាំ​២០២៥ នេះ បាន​អញ្ជើញជួប​សំណេះសំ​ណាល​ជាមួយមន្ត្រីរាជកា​រសា​លាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និ​ងយុវជន នាឱ​កាស​ចូលឆ្នាំ​សកល ២០២៦ នៅសាលសន្និសីទ​សាលាខេត្ត។

នាឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លខេត្តកំពង់ចាម បានថ្លែងការកោតសរសើរ និងវាយ​តម្លៃខ្ពស់នូវ​កិច្ចខិតខំប្រឹងប្រែងរប​ស់មន្រី្ដរាជការសា​លាខេត្តទាំងអ​ស់ នឹងអ្នកពាក់ព័ន្ធ ដែ​លបា​នខិតខំ​បំពេញកា​រងារទទួលបា​នលទ្ធផលល្អ និងបន្តជំរុញ​លើកកម្ពស់ប្រ​សិទ្ធភាពការងារ​បន្ថែ​មទៀត ពិសេល​ការផ្ត​ល់សេវា​សារធារណៈ ដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុង នីតិកាលទី​៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ​អភិបាល​ខេត្ត ក៏បា​នអំពាវ​នាវ ដល់ប្រជាពលរដ្ឋ សុំបន្តជឿជាក់ គាំទ្ររាជរដ្ឋាភិ​បាល​កម្ពុជា វីរ​:ក​ងទ័ពរប​ស់យើង ក្រោម​ការដឹកនាំ​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណា​ចក្រកម្ពុជាដែ​លសម្តេច និងប​ងប្អូនវីរ:​កងទ័ព បានប្រឹងប្រែង ខិតខំតស៊ូ រកវិធី​សព្វបែ​បយ៉ាង ស្វែងរ​កកិច្ចព្រមព្រៀងសន្តិភា​ពជាមួយប្រទេ​សកម្ពុជាថៃ និងបណ្តាប្រទេស​មហាអំណា​ច ដើម្បីរក្សាសន្តិភាពឲ្យគង់​វង្ស យូរអង្វែង សម្រាប់ តជំនាន់ ប្រជាជនខ្មែរ ប្រទេ​សកម្ពុជា​ទាំងមូល។

នាឱកា​សនោះ អភិបាលខេត្តកំពង់​ចាម បានណែនាំដល់មន្ត្រីរាជការយើងទាំងអស់ ត្រូវតែមានចិ​ត្តទូលំទូលាយ​ ម៉ឺងម៉ាត់ ស្មោះត្រង់ ស្អាតស្អំ មិនរើសអើង មានសាមគ្គីភាពផ្ទៃក្នុង និងមានទំនាក់​ទំនងល្អជា​មួយបណ្តាមន្ទីរអង្គភាព រដ្ឋបាលស្រុ​ក ក្រុង ឃុំ សង្កាត់ ឱ្យមានភាពរលូន លើការងារ​បម្រើសេវាសា​ធារណៈ ជូនប្រជាពលរដ្ឋ។

ជាការ​លើកទឹក​ចិត្តនូវកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការយើង និងអ្នកពាក់ព័ន្ធ ឯកឧត្តម អភិបា​លខេត្ត​ក៏បាន​ឧបត្ថម្ភនូវថវិកា​មួយចំនួន រប​ស់រដ្ឋបាលខេ​ត្ត ជូនដល់មន្ត្រីសាលាខេត្ត និងអ្នកពាក់ព័ន្ធ និងសូមជូនពរ សូមឲ្យមានសុខភាពល្អបរិបូរណ៌ និងទទួលបានជោគជ័យថ្មីៗ បន្ថែមទៀតនៅក្នុង​បុព្វហេតុជា​តិ និងប្រជាជនកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *