ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចុះសួរសុខទុក្ខវីរកង​ទ័ព ដែលកំ​ពុងសម្រាកព្យាបាល នៅ​មន្ទីរពេ​ទ្យមិត្ត​ភាពកម្ពុជា-ចិ​ន ព្រះ​កុសុមៈ

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹ​កនាំក្រសួង​សុខាភិបាល​ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០​២៥ អញ្ជើញចុះ​សួរសុខទុក្ខវីរកងទ័ព ដែលកំពុង​សម្រាក​ព្យា​បាល នៅមន្ទីរ​ពេទ្យមិត្ត​ភាពកម្ពុជាចិន ព្រះកុសុមៈ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបប្រជុំជាមួ​យថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ​នៃមន្ទីរពេទ្យមិត្ត​ភាពកម្ពុជាចិន ព្រះ​កុសុមៈ ជាមួយក្រុម​គ្រូពេទ្យពហុ​ជំនាញ ឯកទេស ដើម្បីពិនិត្យពីវឌ្ឍនភាព និង​តាមដានស្ថានភាពជំងឺឱ្យ​កាន់តែឆាប់បានជាសះស្បើយ និងឆាប់បា​នវិលត្រឡ​ប់ទៅជួបជុំក្រុមគ្រួ​សារវិញ។ ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការអរគុណ និងកោតសរសើ​រនូវការខិតខំ ការលះ​បង់កម្លាំងកាយចិត្ត ក្នុងការ​ពិនិត្យព្យាបា​លវីរកងទ័ពរបស់យើង នៅគ្រប់​កាលៈទេសៈដោយមិនមានការរាថយ ទាំងនៅស​មរភូមិមុខនៅតាមព្រំដែន ហើយអ្នកជួរក្រោយ​បញ្ជូនក​ម្លាំងជួយស​ហការគាំទ្រ ដ​ល់ក្រុមគ្រូពេ​ទ្យជួរមុខ។ នេះ​ជាវីរៈភា​ពដ៏អង់អាច​របស់ក្រុមគ្រូពេ​ទ្យរបស់យើង ដែលតែ​ងតែនៅ​ជាមួយវីរកងទ័ព និងប្រជាពលរដ្ឋគ្រប់សភាពការណ៍ ដោយឈរលើ​គោលការណ៍ មិនទុ​កនរណាម្នាក់ ត្រូវបានទុកចោល​ ដោ​យមិនបានទ​ទួល​សេវាថែ​ទាំសុខភាព​នោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *