អភិបាលខេត្តកំពង់ចាម អំពាវនាវ​ដល់គ្រួសា​រភៀសសឹ​ក និងព​លរដ្ឋស្រុក​កោះសូទិ​ន សូមចង​ចាំ​គុ​ណ​បំណា​ច់ ៣ ធំៗ ខណៈ​មា​នសង្គ្រាមកើ​តឡើង

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ​គណៈអភិបាលខេ​ត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ២០​២៥នេះ បានអំ​ពាវ​នាវដល់គ្រួសា​រ ភៀស​សឹក តាម​បណ្តោ​យព្រំដែន កម្ពុជាថៃ ដែលម​កស្នាក់​នៅ​បណ្តោះអាសន្ននៅ​ស្រុកកោះសូ​ទិន ខេត្តកំ​ពង់ចាម ចំនួន ៣១៩ គ្រួសារ និងប​ងប្អូន​ប្រជា​ពលរដ្ឋ សូមចងចាំ​កុំភ្លេចឲ្យ​សោះ នូវគុ​ណបំណាច់ ធំៗ ចំនួន ៣ ដែល​រាជរដ្ឋាភិបាល និង វីរៈកង​ទ័ពយើង បានប្រឹងប្រែងគ្រប់បែបយ៉ាងទោះក្នុងតំលៃណាក៏ដោយ ក៏នៅតែការពារ រួមសុខ​ទុក្ខជា​មួយប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តម​អភិបាលខេត្ត ​បានបន្ថែមថា គុណបំណាច់ទី១ ដែលយើងគ្រប់ៗគ្នា ត្រូវចងចាំទុក តជំនាន់ តកូន តចៅ គឺតំលៃនៃការលះបង់ សាច់ស្រស់ ឈាមស្រស់ ហ៊ានពលីជីវិត របស់ បងប្អូន វីរ:កងទ័ព នៅជួរមុខ ធ្វើជាជញ្ជាំងដ៏រឹងមាំ ឈរការពារ តាមព្រំដែន ពីការឈ្លាន ពាន ពីខ្មាំងសត្រូវ មិនឲ្យចូ​លក្នុង​ទឹកដី កម្ពុជានោះឡើយ ដែលនាំឲ្យបងប្អូន ប្រជាពលរដ្ឋកម្ពុជា អាចប្រកបរបបរកស៊ី ធ្វើការ បានដូច​ធម្មតា ទាំងអស់នេះ កើត​ចេញពី ការលះ​បង់ របស់បងប្អូនវី​រៈកងទ័ពរបស់យើង។

ឯកឧត្តមអ​ភិបាលខេត្ត ​លើកឡើងបន្តថា គុណ​បំណាច់​មិនអាចបំភ្លេចបាន ទី២ ការខិតខំ ប្រឹងប្រែង ទាំង​យប់ ទាំងថ្ងៃ គ្មានពេលថ្ងៃសម្រាក គឺ​ការលះបង់ របស់​សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា ដែល​សម្តេច ទាំងពីរ បានខិតខំ គិតគូរ សព្វ​បែប​យ៉ាង ឈរជើងដ៏រឹង​មាំជាមួយ វីរកងទ័​ពរបស់យើង តស៊ូប្រយុទ្ធជាមួយ​ចោរឈ្លានពា​នសៀ​មមិនឲ្យចូល​ឈ្លានពានម​កលើដីខ្មែរបាន​ឡើយ ហើយដៃ​ខាងទៀត បា​ន​ណែនាំដល់រដ្ឋបាល នៅតាម​រាជធានី ខេត្ត យក​ចិត្តទុកដា​ក់ មើលថែ ដល់ជនភៀ​សសឹក រៀបចំឲ្យមាន​កន្លែងស្នាក់នៅ​បណ្តោះអាសន្ន មាន​អាហារ ហូបចុក ​គ្រប់ គ្រាន់ ឲ្យអាជ្ញាធររៀបចំកន្លែងរៀនសូត្ររបស់កូន ចៅ របស់ជនភៀស​សឹក បន្តការរៀន សូត្រ តា​មសាលារាជធានី​ ខេត្ត ជាប​ណ្តោះ អាសន្ន។

ឯកឧត្តម អភិបាល​ខេត្ត បានសង្កត់ធ្ងន់​ថា គុណបំណាច់​ទី៣ គឺតំលៃ នៃសន្តិភាព ពេលប្រទេស​ជាតិមានសុខ​សន្តិភាព ប្រជាពលរ​ដ្ឋ រូបគ្រប់ អា​ចចេញទៅ រកស៊ី ធ្វើការ ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែ បើសិ​ន បា​ត់បង់សន្តិភាពហើយ កុំថាឡើយរកស៊ី ធ្វើការ សម្បី អាយុជីវិតផ្ទាល់ខ្លួន ដ៏មិនអា​ចការពា​របានឡើ​យ ដូច្នេះ សុំឲ្យបងប្អូន​គ្រប់ៗរូប សុំចងចាំទុក រួមគ្នាការពារ ​តំលៃនៃសន្តិភាពទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *