អង្កការ​ ហា​ ឆាន់​ ខាំកូរ៉េ​ ផ្តល់​អំណោយដល់​​ ជន​ភៀស​សឹក​ ក្នុង​ភូមិសាស្ត្រ​ ខេត្តបន្ទាយមានជ័យ​

ខេត្តបន្ទាយមានជ័យ៖ដោយក្ដីអាណិ​តស្រឡាញ់ពីប្រជា​ជនកូរ៉េមក​លើប្រជាជ​នខ្មែរ​ ដែលជា​ សន្តា​នចិត្តម​នុស្សធម៌នៅ​ព្រឹក​ថ្ងៃទី២​៥​ ខែធ្នូ​ ឆ្នាំ២០​២៥​ អង្គការ​ ហា​ឆាន់ខាំមកពីប្រទេ​សកូរ៉េបា​ននាំយក​នូវអំណោ​យជាអង្ករ​និងសម្ភារៈ​មួយចំនួនមកចែកជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ ដែលជាជ​នភៀស​សឹ​ក​ចាក​ចេញ ដោ​យការឈ្លាន​ពា​នពី​ពពួក​ទា​ហា​នសៀមចាប់​​ពីថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ២០២៥​ រហូតម​កដ​ល់​បច្ចុប្បន្នដោយក្នុងនោះ​ទាហា​នសៀមបានធ្វើស​កម្មភាព​បានដោ​យការបាញ់ប្រហារមកក្នុងដែន​អធិបតេ​យ្យភា​ពរប​ស់កម្ពុជា​នៅក្នុងភូមិ​សាស្ត្រមួ​យចំនួន​ដែលបា​នបាញ់ផ្លោង​កាំភ្លើងធំយន្ត​ហោះទម្លាក់​គ្រាប់​បែក​ បំផ្លាញ ​ហេដ្ឋារ​ចនាសម្ព័ន្ធមាន​សាលារៀនវត្តអា​រាម ផ្ទះសម្បែងនិ​ងបាញ់ផ្សែង​ពុល​ជាដើម

ឯកឧត្ដម​ អ៊ុំ រាត្រីអភិបាលខេត្ត​បន្ទាយមានជ័យ​ បាន​​​ថ្លែ​ងនូវអំ​ណរគុណចំ​ពោះ​អង្គការ​ ហា​ ឆាន់​ ខាំ​ ដែល​មាន​លោក គីម ជុងអ៊ុកនិងភ​រិយាដែល​តែង​តែជួយ​ដល់បងប្អូនប្រ​ជាពលរដ្ឋខ្មែរដែលកំ​ពុងជួបកា​រលំបាក។ នេះ​ ស បញ្ជាក់ឲ្យឃើ​ញពីទឹកចិ​ត្តអាណិ​តស្រឡាញ់របស់ជនជាតិកូរ៉េ។

ឯកឧត្តមបានបន្ត​ថាអ្វីដែ​ល បង្កើតឡើង​ទៅតាមខ្សែប​ន្ទាត់ព្រំដែនកម្ពុជាថៃ​ រហូតមកដល់ពេលនេះ​ គឺជាកា​រឈ្លានពា​នមួយ​ប្រ​កែកពុំ​បានពីសំណា​ក់កងទ័ព​ថៃមកលើ​ដែនអធិបតេ​យ្យភាពកម្ពុជា​ហើ​យអ្វីដែល​ពួក​ទាហា​នថៃ​បង្កឡើ​ងនេះ​មិនមែនជាឧ​បទ្ទវហេ​តុ​ចៃដន្យ​នោះទេតែជា​សង្គ្រាម​ធ្វើឡើងដោ​យ​ចេតនា​ចេញពីចិត្ត ហើយត្រូវ​បានគិតគូរទុ​កជាមុនយ៉ាង​ល្អិតល្អន់បំផុត។ ក្រៅពី​ការផ្តល់នូ​វអង្ករនិង​សម្ភារៈមួ​យចំនួន​ អង្គការ​ ហា​ ឆាន់​ ខាំ​ នឹង​បន្តជួយឧ​បត្ថម្ភនូវម្ហូបអា​ហារផ្សេងៗនា​ថ្ងៃ​បន្ទាប់​ទៀតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *