អភិបាលខេត្តកំពង់​ចាម ជុំរុញឱ្យគ​ណៈកម្មាធិ​ការក្រុង ស្រុក យ​កចិត្តទុ​កដា​ក់ខ្ពស់​លើការ​ងារបេ​ឡាម​រណ​សង្គ្រោះ ​សំ​ដៅ រួម​ចំណែ​កសម្រាល​ទុក្ខលំបា​ករបស់​គ្រួ​សារអតី​តយុទ្ធជ​ន និងនិ​វត្តជន

កំពង់ចាម ឯកឧត្តម អ៊ុន ចា​ន់ដា អភិបាល​នៃគណៈអភិបាល​ខេត្តកំពង់ចាម បានជំ​រុញដល់ គណៈ​កម្មាធិការក្រុ​ង-​ស្រុក ត្រូវយ​កចិត្តទុកដាក់ខ្ពស់លើ​ការងារបេឡាមរ​ណសង្គ្រោះ ដើម្បីផ្តល់ ការ​ឧបត្ថម្ភ សមាជិ​កដែល​បានទទួល​មរណភា​ពបាន​ទាន់ពេ​លវេលា សំដៅរួមចំណែក សម្រាល​ទុក្ខលំបាករ​បស់គ្រួសា​រអតីតយុទ្ធជន និងនិវត្តជន។ឯកឧត្តម អភិបាលខេត្ត ថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំរៀបចំការ​ងារ សមា​គមអតីតយុទ្ធ​ជន និងនិវត្តជន​កម្ពុជាខេ​ត្តកំពង់ចា​ម នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២​០២៥ នៅទីស្នាក់ការសមាគមខេត្តកំពង់ចាម ។

ក្នុងកិច្ចប្រជុំ​នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានណែ​នាំដល់ក្រុម​ការងារលេខាធិការដ្ឋានទាំងអស់ ត្រូវ​ខិតខំជំរុញការអនុវត្ត​គម្រោងសា​ងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដែលបានបញ្ចូលក្នុង ផែនកា​រវិនិយោគសាធា​រណៈរបស់រាជរដ្ឋាភិបា​ល ជាពិសេសប​ន្តជំរុញការ អនុវត្ត គោលន​យោបាយ​ស្តីពីការផ្តល់​សម្បទានដីស​ង្គមកិច្ចជូនអតី​តកងកម្លាំងប្រដាប់អាវុធឱ្យកា​ន់តែ មានប្រសិទ្ធភាពខ្ពស់ ។

ជាមួ​យគ្នានោះ​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគ​ណៈកម្មាធិការស​មាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំព​ង់ចាម ក៏​បានជំរុញដល់មន្ត្រី​ពាក់ព័ន្ធទាំងអ​ស់ ត្រូវអនុវ​ត្តឱ្យមាន​ប្រសិទ្ធ​ភាពនូវការផ្តល់ សេវា​គាំពារសុខុមាលភាពជូនអតីតយុទ្ធជន និងនិវត្តជន ដោយផ្តល់របបសន្តិសុខសង្គមសម្រាប់ អតីត​យុទ្ធជន និងគ្រួសារអ​តីតយុទ្ធជនតាមរយៈមូ​លនិធិជាតិ​ជំនួយសង្គម

រដ្ឋបាលខេត្តបញ្ជា​ក់ថា កិច្ចប្រជុំនេះ​បានធ្វើឡើង ដើម្បីត្រួតពិ​និត្យការអនុវត្តការងារ និងរៀ​បចំការ​សម្រប សម្រួលប្រព័ន្ធ ទំនាក់ទំនង និងការរៀបចំរចនាសម្ព័ន្ធក្រុមការងារលេខាធិការដ្ឋានថ្នាក់ខេត្ត និង ក្រុង​ស្រុក ទាំង១០ ព្រមទាំងកា​របង្កើតក្រុមលេខា ជំនួយដល់ការងារសមាគម ក្នុងគោល​បំណ​ង ឆ្លើយតបការងារចំពោះ​មុខ និងការបន្តនិរន្តរ​ភាពការងារ ឱ្យកាន់តែល្អប្រសើរផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *