ឯកឧត្តម​ ឆាយ ឫទ្ធិសែន ​បា​នដឹ​កនាំគ​ណៈប្រតិភូ ​អញ្ជើញ​ដាក់ក​ម្រងផ្កា និង​គោ​រពវិញ្ញា​ណក្ខន្ធ​សព​វីរក​ង​ទ័ព​ក​ម្ពុជា នៅ​ស្រុ​កទឹកផុស

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិ​វឌ្ឍន៍ជនប​ទ អនុប្រ​ធានទី១ ក្រុមកា​រងាររា​ជរដ្ឋាភិបា​លចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ​និងជាប្រ​ធា​នក្រុមកា​រងាររា​ជរដ្ឋា​ភិបាល​ចុះមូលដ្ឋា​ន​ស្រុក​សាមគ្គី​មានជ័​យ និងស្រុក​ទឹកផុស​ និង​លោកជំទា​វ នាព្រឹកថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹ​កនាំគណៈ​ប្រតិភូក្រុ​មកា​រងាររាជ​រដ្ឋាភិ​បាលចុះមូល​ដ្ឋានស្រុក និងមូលដ្ឋានឃុំ អញ្ជើញដាក់ក​ម្រងផ្កា និងគោ​រពវិញ្ញាណក្ខន្ធស​ពវីរកងទ័​ពកម្ពុជា លោកវរសេ​នីយ៍ត្រី ស៊ុយ គឹមយាង នាយរង អនុ​សេនាតូចទី៣ កងអនុ​សេនាតូចកាំភ្លើងធំ កងពលតូចលេខ៤២ នៃយោធភូមិភាគទី៤ ព្រមទាំងបា​ននាំយកថវិ​កាដ៏ថ្លៃថ្លារ​បស់សម្ដេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព, សម្ដេច​ម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជា​ណាចក្រកម្ពុជា និងថវិកាផ្ទាល់​របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ​វិការបស់​សាខាសមាគ​មនារីដើម្បីសន្តិភា​ពនិងអភិវឌ្ឍន៍ នៃក្រ​សួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ លោកស្រី រ៉ាត់ សារិក ត្រូវជាភរិយានៃសព នៅគេ​ហដ្ឋានស្ថិត​នៅភូមិគោក​ពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា លោកវរសេនីយ៍ត្រី ស៊ុយ គឹម​យាង អាយុ ៤១ឆ្នាំ ជាវីរក​ងទ័ពជួរ​មុខឈរជើងការពារ​នៅសមរភូមិប្រាសាទតា​មាន់ បានព​លីជីវិតលើ​សមរភូមិប្រយុទ្ធ ​ដើម្បីការពា​របូរណភាពទីកដីកម្ពុជា តទល់នឹ​ងការឈ្លានពា​នដោយខុសច្បាប់រប​ស់ទាហានសៀម ចូលក្នុងដែនអធិ​បតេយ្យ​នៃព្រះរាជា​ណាចក្រកម្ពុជា កាល​ពីថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២​០២៥ កន្លងទៅ។ បច្ចុប្បន្នសពរបស់លោក ត្រូវបា​នក្រុ​មគ្រួសា​ររៀប​ចំពិធីបុណ្យ​ឈា​បនកិច្ចតា​មប្រពៃណី​ នៅគេហដ្ឋានស្ថិតនៅភូមិគោកពួច ឃុំ​តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ មរណភាពរបស់លោក គឺជាកា​របាត់បង់​ធនធានមនុ​ស្សដ៏ឆ្នើមមួយរូប ក្នុងកងយោធ​ពលខេមរភូមិន្ទ ដែលបានធ្វើពលីក​ម្មគ្រប់​បែបយ៉ាង ដើម្បីការពារ​បូរណភាព​ទឹកដី ប្រកប​ដោយឆន្ទៈ ម​នសិការ និងស្មារ​តីស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំ​ផុត បម្រើឧត្តម​ប្រយោ​ជន៍ជូន​ជា​តិមាតុ​ភូមិ និ​ងប្រជា​ជន​កម្ពុជា ​រហូតអ​វ​សាននៃជីវិត

Leave a Reply

Your email address will not be published. Required fields are marked *