ក្រុមការ​ងាររាជរដ្ឋាភិ​បាលចុះ​មូលដ្ឋាន​ខេត្តប៉ៃលិន ​បានធ្វើវេទិ​កា​សា​ធារណៈ ដើម្បី​ដោះស្រា​យក​ង្វល់​នា​នារប​ស់ប្រជា​ពលរដ្ឋ​នៅមូលដ្ឋាន

ប៉ៃលិន៖ នៅថ្ងៃទី០​៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងា​ររាជរដ្ឋាភិបា​លចុះមូលដ្ឋានខេត្តប៉ៃលិន បា​នធ្វើវេ​ទិកាសា​ធារណៈ ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម អ៊ីឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសក​កម្មពិ​សេ​ស និងជា​ប្រធានការងា​ររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តប៉ៃលិន ដើម្បីដោះស្រា​យកង្វល់នា​នារប​ស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងស្រុក​សាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន។

កិច្ចប្រជុំនេះក៍មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិ​បាលខេត្ត, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ  អនុប្រធានក្រុមកា​រងាររាជរដ្ឋាភិបាល​ចុះមូល​ដ្ឋានខេត្ត និងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង/ស្រុកទាំង២ ឯកឧត្តម លោកជំទាវ លោក លោ​កស្រី ជាសមាជិ​ក ក្រុមការងារចុះមូលដ្ឋានខេត្ត និងប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ សមាជិ​កក្រុមប្រឹក្សា​ខេត្ត, គណៈអភិបាលខេត្ត, លោកមេបញ្ជាការកងកម្លាំងទាំង៣, គ​ណៈអភិបាល ក្រុង/​ស្រុក, មេឃុំចៅ​សង្កាត់ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅទូទាំងខេត្តជាច្រើនរូបទៀត ព្រមទាំ​ងប្រជា​ពលរដ្ឋយ៉ាងច្រើនកុះករ។

លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាល នៃគណៈអ​ភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើក​ឡើង ​អំពីលទ្ធផល​ការងារ សំខាន់ៗ ដែ​លរដ្ឋបាលខេត្ដ និងក្រុមការងាររាជ​រដ្ឋាភិបាលចុះមូល​ដ្ឋានខេ​ត្ត សម្រេចបា​ននៅឆ្នាំ២០២៤ ជាពិសេសក្រោម​ការដឹកនាំរបស់ដ៏ត្រឹម​ត្រូវរបស់ស​ម្តេចសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​ដាក់ចេញ​នូវកម្មវិធី​នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោល​នយោបាយអាទិភាពទាំង ៦ចំណុច វិធានការគន្លឹះទាំង៥ និងផ្អែកលើផែនការអភិវឌ្ឍន៍ខេត្ត កម្មវិធីវិ​និ​យោគបីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍខេត្តប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ដោយមាន​ការចូលរួមចំណែក និងគាំទ្រពី​ក្រសួង ស្ថាប័ន ក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដៃគូអភវឌ្ឍន៍ សប្បុរសជន ការចូលរួមពីមន្ទីរអង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ និងប្រជាពលរដ្ឋក្នុងខេត្ត ដែលធ្វើឱ្យមាន​ការអភិវឌ្ឍរីកចំ​រើន និង​សម្រេចបាន​នូវសមិទ្ធផលសំខាន់ៗជាបន្តបន្ទប់។

ឯកឧត្តម អ៊ី ឈាន ប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសា​សន៍ឱ្យដឹង​ថា៖ ការធ្វើវេទិកាសាធារណៈ​របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នាពេលនេះ គឺធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បីផ្ដល់ឱកាស​ជូនប្រជា​ពលរដ្ឋ និងអ្នក​ពា​ក់ព័ន្ធទាំ​ងអស់ បានព្ចោញមតិ​របស់ខ្លួន ដែលពា​ក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរ​មានសម្ថតកិច្ច ដោះស្រាយ និងឆ្លើយតបរាល់តំរូវការ សំណូមពរ ដែលបានលើកឡើង ចំគោល​ដៅទា​ន់ពេលវេលា ក្នុងការកែលំអសហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេស​ពង្រឹងការចូលរួមរបស់ ប្រជាពលរដ្ឋ លើការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតប​ទៅនឹងគោលការណ៍នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមទេស​រដ្ឋមន្ត្រីប្រធានក្រុមការងារ បានថ្លែងនូវការកោតសសើរ​ចំពោះក្រុមការងារ​រាជរដ្ឋាភិ​បាល​ចុះមូ​លដ្ឋានខេត្តទាំងអស់ និងអាជ្ញាធរខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ដែលបានខិតខំ​យកអស់កម្លាំង​កាយចិត្តបំពេញតួ​នាទីភារកិច្ចរបស់ខ្លួនបា​នល្អប្រសើរនៅក្នុងមូលដ្ឋាន ក្រោមគោលនយោបា​យយុទ្ធសាស្ត្របញ្ជ​កោណដំណា​ក់កាលទី១ កម្មវិធីនយោបាយអទិភាពទាំង៦ និងវិធានការគន្លឹះ នៃកម្មវិធី​កំណែ​ទម្រង់នានារ​បស់រាជរដ្ឋាភិបាល និងបានសហការជាមួយមូលដ្ឋាន សំដៅបំពេញ​ការងារបម្រើប្រ​ជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងខិត​ខំចូលរួមសហកា​រដោះស្រាយ ឆ្លើយតប បញ្ហាប្រឈម សំណើរ សំណូមពរនានានៅមូលដ្ឋាន ជាពិសេសពាក់ព័ន្ធ និងជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ ការធ្វើវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នាឱកា​ស​នោះ មានអ្នកចូលរួមសរុបចំនួន ១ ៣៣៧នាក់ ស្រី ៦២២នាក់ ហើយបានទទួលបានសំណើ និងសំណូម​ពរពីប​ងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ចំនួន ៦៥ ករណី ក្នុងនោះសំណួរផ្ទាល់​មាត់ចំនួន ២៣ ករណី និងសរសេរជាលិខិតចំនួន ៤២ ករណី ៕

Leave a Reply

Your email address will not be published. Required fields are marked *