ទិវាពិភពលោ​កប្រ​យុទ្ធ​ និងជំ​ងឺអេដ​ស៍ ១ធ្នូ ២​០២៥ ក្រោមប្រធា​នបទយក​ឈ្នះ​ការរំខាន បរិវត្តក​ម្មឆ្លើយ​តបនឹ​ងជំងឺអេដស៍

(បន្ទាយមានជ័យ) ៖លេខាធិការដ្ឋានប្រយុ​ទ្ធនិងជំ​ងឺអេដស៍​ខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សហ​ការជាមួយសាខាកាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមា​នជ័យ បានរៀប​ចំទិវាពិភ​ពលោកប្រ​យុទ្ធ​និង​ជំងឺអេដ​ស៍ ១ធ្នូ ២​០២​៥ ក្រោម​ប្រ​ធាន​បទយ​កឈ្នះ​កា​ររំខាន ប​រិវត្តក​ម្មឆ្លើ​យ​តបនឹ​ងជំងឺអេដ​ស៍ ដែ​លប្រព្រឹត្តទៅក្រោមអ​ធិបតីភាព​ឯកឧត្តម ប្លែក វារី ប្រធា​នក្រុមប្រឹក្សាខេត្ត ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយ​មានជ័យ និងលោកជំទាវ ជ័យ ណារី ​អ៊ុំ រាត្រី ។ពិធីនេះបានធ្វើឡើង នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាចុងសប្តាហ៍នេះដោយមា​នការអញ្ជើញចូល​រួមពី​លោក លោកស្រីស​មាជិកក្រុមប្រឹក្សាខេត្ត ​គណអភិ​បាលរង ខេត្ត និងលោក លោកស្រី អភិបាល.​អភិ​បាលរង ក្រុង ស្រុក មន្ទីរអង្គភា​ពពាក់ព័ន្ធ និងកងកម្លាំងទាំងបី លោកគ្រូ អ្នក​គ្រូ សិស្សានុសិស្ស យុវជនកាក​បាទក្រហម.កា​យរិទ្ធ និង​យុវជន​.....ក្រុង និងអ្នកតំ​ណាង​អ្នកផ្ទុប​មេ​រោគអេដស៍ ព្រ​មទាំងអង្គកា​រ​ដៃគូ​ពាក់ព័ន្ធផងដែរ

ក្នុងពិធីនោះឯ​កឧត្តម​ ​អ៊ុំ រាត្រី បានមានប្រសាសន៍ថា៖ ការប្រារព្ធទិវាពិ​ភពលោកប្រយុទ្ធ​នឹងជំងឺអេ​ដស៍ ១ធ្នូ នៅក​ម្ពុ​ជា ​អស់​រយៈ​ពេល៣​២ឆ្នាំកន្លង​ទៅនេះ បានបង្ហាញពីឆន្ទៈ​នយោបាយ​ដ៏មោះមុតរប​ស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការចូល​រួមជា​មួយពិភ​ពលោក ដើម្បីឆ្ពោះ​ទៅបញ្ច​ប់ជំងឺអេដស៍។

ឯកឧត្តម អភិបា​លខេត្ត បានបញ្ជា​ក់ដឹងទៀ​តថា៖ កម្ពុជា ប្តេជ្ញាបន្ត​ខិតខំប្រឹងប្រែង សម្រេចឲ្យបាន​គោលដៅស​កលទី១ ពោ​លគឺធ្វើយ៉ាងណាឲ្យអ្នក​ ដែលសង្ស័យថាមានផ្ទុកមេរោគអេដស៍ ឲ្យពួកគា​ត់ បានទៅទទួលសេ​វាព្យាបា​ល បានទាន់ពេលវេលា និងទប់ស្កាត់ករ​ណីឆ្លងថ្មីនៃមេ​រោគអេដ​ស៍នេះ​ផង​ដែរ។ហើយ​កម្ពុជាបន្តពង្រឹង​និងពង្រីកកា​រអប់រំលើកក​ម្ពស់ការយល់ដឹងពីកា​របង្ការការ​ចម្លងមេ​រោ​គអេ​ដស៍ ជារួមនៅ តាមគ្រឹះស្ថានអប់រំ សហគមន៍មូលដ្ឋាន ជាពិសេសក្នុងចំណោ​មយុវវ័យ ក្រុមប្រជា​ជនដើម្បី លើកកម្ពស់ការទប់ស្កាត់កា​រចម្លងមេរោគអេដ​ស៍ពីម្តាយទៅកូន

ក្នុងឱកាសនោះឯ​កឧត្តម ​អ៊ុំ រាត្រី បានស្នើ​​​​​​ឲ្យបងប្អូនជន​រួម​ជាតិទាំងអ​ស់ចូលរួម​ឲ្យបា​នសក​ម្ម និ​ងឲ្យ​បានទ្វេដ​ង ជាមួយរា​ជរដ្ឋាភិ​បាលកម្ពុជា ជាមួយ​កាក​បាទក្រ​ហមកម្ពុជា ក្នុង​យន្តការជាតិតែមួយ ដើម្បី​សម្រេចបាន​ដោយជោគជ័​យនៅ​គោលនយោ​បាយឆ្នាំ២០២​៣២០៣០និង គោលនយោបា​យជាតិបញ្ចប់អេដ​ស៍ និងកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣២០៣០។

ឯកឧ​ត្តម​ ​អ៊ុំ​ រាត្រី បន្តឲ្យដឹង​ទៀតថា​ចំពោះ​ក្មួយៗ​យុវនារី យុវជន​ទាំងអស់​ត្រូវចូលរួម​អនុវត្តឲ្យបាន​ខ្ជាប់ខ្ជួននូវផ្នត់គំ​និត និងឥរិ​យាបថដើម្បីបង្ការខ្លួន​ពីការចម្លងមេរោគអេដស៍ និងដើរតួឱ្យបានសកម្មក្នុ​ងការប្រយុទ្ធនឹងជំងឺអេដស៍តាមរយៈ សកម្មភាពមិត្តអប់រំមិត្ត ការបង្កើតក្រុមជួយខ្លួនឯង ចែករំលែក​ចំណេះដឹង ផ្សព្វផ្សាយ​ព័ត៌មានថ្មីៗ​ផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *