ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួម​បិទវគ្គអប់រំ ​បំពាក់​បំប៉ន​នយោបាយ ជូនមន្ត្រីគ​ណ​បក្សមូ​លដ្ឋាន ក្នុង​ស្រុក​កំពង់សៀម

(កំពង់ចាម)៖នៅរសៀលថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥​ នេះ ឯកឧត្ដម​ អ៊ុន ចាន់ដា សមាជិក​គណៈ​កម្មាធិការ​កណ្ដាល​គណបក្សប្រជាជន​កម្ពុជា, ប្រធានគណៈក​ម្មាធិការគណ​បក្សខេត្ត​កំពង់ចាម បាន​អញ្ជើញជា​អធិ​បតីក្នុងពិ​ធីបិទវគ្គអ​ប់រំ បំពាក់បំប៉​ន​នយោបាយ ជូ​នមន្ត្រីគណបក្សមូលដ្ឋាន ក្នុងស្រុ​កកំពង់សៀម ស្ថិតនៅទី​ស្នាក់ការ​គណបក្សស្រុក​ ដោយមា​នកា​រចូលរួមពី សមាជិក​គណៈអចិ​ន្ត្រៃយ៍បក្សខេត្ត,​ គណៈអ​ចិន្ត្រៃយ៍គណ​បក្សមូលដ្ឋា​នស្រុក និងមន្ត្រីគ​ណបក្ស​ពាក់ព័ន្ធមួ​យចំនួ​នទៀត។

ឯកឧត្តម​ គណៈកម្មា​ធិការបក្សខេត្តកំ​ពង់ចាម បានថ្លែងថា ចំ​ណេះដឹងពីវគ្គអប់រំ បំពាក់បំប៉ន​នាថ្ងៃ​នេះ គឺជាប្រ​ទីបបំភ្លឺផ្លូវនាំ​យើងឲ្យអនុវត្តបា​នត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោល​ការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋប្រកបដោយជោគជ័យ។ លើ​មូលដ្ឋាន​នេះ យើងនឹ​ងពង្រឹង​បាននូវ​គោលជំហ​រនយោបាយ គោលជំហរសតិអារម្មណ៍ និងគោ​លជំហរ​ចាត់តាំងរ​បស់យើងម្នាក់ៗ ដែ​លជាសំណូម​ពរចាំបាច់នៃការងារកសាង និងពង្រឹងគ​ណបក្ស។

ឯកឧត្តម​ អ៊ុន ចាន់ដា ​បានបន្តថា៖ កា​របើកវគ្គអប់​រំ បំពាក់បំប៉ននាពេលនេះ គឺជាកត្តាចាំបាច់បំផុត សម្រាប់មន្ត្រីគណបក្សមូលដ្ឋានគ្រប់រូប គ្រប់ថ្នាក់យកទៅបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោ​យប្រកាន់ខ្ជាប់​នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមាន​តួនា​ទីបំរើនូវសេវាផ្សេងៗ​តាមអង្គ​ភាពរដ្ឋ ជូនប្រ​ជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយត​បទៅនឹងទិសដៅរប​ស់គណបក្ស និ​ងរាជរដ្ឋាភិបាល​ ក្រោម​ការដឹកនាំ​ដ៏ឈ្លាសវៃ ប៉ិ​នប្រសព្វ ប្រកប​ដោ​យគតិ​បណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រ​ធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយ​ករដ្ឋមន្ត្រីនៃ​ព្រះរា​ជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *