លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ​ ដឹកនាំកិច្ចប្រជុំដា​ក់ចេញ​ផែន​ការ​ដល់​កម្លាំង​នគរបា​លទូទាំង​ខេត្ត ពង្រឹងកា​រងារ​សន្តិ​សុខ សណ្តា​ប់ធ្នាប់ និ​ងសុវត្ថិភាព​ស​ង្គម

បន្ទាយមានជ័យ៖ ដោយអនុវត្តតាមការ​ដឹក​នាំបញ្ជាដ៏​ខ្ពង់ខ្ពស់​របស់ ឯ​កឧត្តម នា​យឧត្តមសេនីយ៍ ស ថេត អគ្គស្នងកា​រនគរ​បាលជាតិ នៅព្រឹក​ថ្ងៃទី០១​ ខែធ្នូ ​ឆ្នាំ២០២៥​នេះ លោ​កឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នងការ​ដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹក​នាំកិច្ច​ប្រជុំផ្សព្វ​ផ្សាយផែន​ការ ការ​ងារចាំបា​ច់ចំ​ពោះមុខ ​និង​ផែនកា​រ ការពារសន្តិសុខ​ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ថ្នាក់​ដឹកនាំ​ដែលចុះបំ​ពេញបេសក​កម្មផ្លូវការណ៍​ ឬឆ្លងកា​ត់ភូមិសាស្ត្រខេត្ត ដល់កងកម្លាំងន​គបាល​ក្រោមឱ​វាទ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដា​ក់ចេញផែ​នការ ដល់​កងកម្លាំងនគ​របាលទូទាំងខេត្ត ត្រូវពង្រឹងកា​របង្ការ បង្ក្រា​ប បទល្មើសគ្រប់ប្រភេទ, ​ពង្រឹងការចុះត្រួ​តពិនិត្យរដ្ឋបាលពេ​លរាត្រីតា​មដងផ្លូវ និ​ងភូមិ​សាស្រ្តដែល​ងាយកើ​តមានបទល្មើស, ទប់ស្កាត់រាល់ព័ត៌មា​នក្លែងក្លា​យដែលបង្ករច​លាចលប៉ះពាល់ដល់​សន្តិសុខជាតិ, បន្តផ្សព្វផ្សា​យគោលនយោបាយភូមិ ឃុំ/សង្កាត់មាន​សុវត្ថិ​ភាពឲ្យ​បានផុលផុសនៅ តាមមូលដ្ឋាន។

លោកឧត្តម​សេនីយ៍ទោ​ស្នងការ ក៏បានក្រើនរំ​លឹកដល់កងកម្លាំងនគ​របាលទាំងអស់ត្រូវ គោរពច្បាប់ គោរពវិន័​យ យកចិត្តទុកដា​ក់ អនុវត្ត តួនាទី​ ភារកិច្ចឲ្យបា​នល្អ ដើម្បីឲ្យការ​ងារ ចាត់តាំង អនុវត្តន៍ ទទួលបាន​ជោគជ័យ និងប្រកប​ដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *